ដំណឹងអាស៊ី-ប៉ាស៊ីភិក

បោះឆ្នោតជាតិថៃ៖ «ជ័យជំនះ»​ដ៏ភ្ញាក់ផ្អើល​ នៃគណបក្ស​ស្និតយោធា

ប្រាំឆ្នាំក្រោយរដ្ឋប្រហារ មេដឹកនាំយោធា លោក ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayuth Chan-ocha) ទំនងជាបានទទួលជោគជ័យ ក្នុងបេសកកម្មដ៏ពិបាកបំផុតរបស់លោក នោះគឺធ្វើឲ្យយ៉ាងណា ដើម្បីរូបលោកទទួលបាន«ជ័យជំនះ» ចេញពីសន្លឹកឆ្នោតរបស់រាស្ត្រ។

គ្មាននរណាបានគិតមកជាមុនទេ ថាគណបក្សអំណាចរដ្ឋ (Phalang Pracharat Party) ទទួលបានសម្លេងនាំមុខគេ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។

បើទោះជាលទ្ធផលនៅពេលនេះ នៅមិនទាន់ផ្លូវការក៏ដោយ តែវាបានបញ្ជាក់ហើយថា គណបក្សដែលមានទំនោរ នឹងរបបដឹកនាំ​បែបយោធា​មួយនេះ ទទួលបានសន្លឹកឆ្នោតច្រើនជាងអ្វី ដែលគេទន្ទឹងរង់ចាំពីមុនមក។

បើតាមការគណនាសន្លឹកឆ្នោត គណបក្សរបស់លោក ប្រយុទ្ធ មួយនេះ ទទួលបានអសនៈក្នុងរដ្ឋសភា ប្រមាណជា ១៣៩កៅអី។ បើបូកជាមួយអសនៈ ត្រឹមតែ១២៦កៅអី ដែលមានក្នុងព្រឹទ្ធសភានោះ លោក ប្រយុទ្ធ មានលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាល បានតែម្នាក់ឯង។

ប៉ុន្តែអសនៈទាំង១២៦ នៅក្នុងព្រឹទ្ធសភានោះ ជាផ្នែកមួយនៃការរិះគន់ដ៏ខ្លាំងក្លា ទៅលើរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានបង្កើតឡើង ដោយក្រុមយោធាខ្លួនឯង។ រដ្ឋធម្មនុញ្ញនោះ បានចែងថា អសនៈនៅក្នុងព្រឹទ្ធសភា ចំនួន២៥០កៅអី គឺជាការតែងតាំងឡើង ដោយយោធា។

រីឯគណបក្សជួយថៃ (Pheu Thai Party) ដែលគេស្គាល់ថា ជាគណបក្សប្រឆាំងដ៏មានប្រជាប្រិយ នៅក្នុងសង្គមស្រទាប់កណ្ដាល និងស្រទាប់ទាបថៃ ទទួលបានសម្លេងឆ្នោតបន្ទាប់។ អ្នកផងបានគិតទុកជាមុនថា គណបក្សស្និតនឹងអតីតនាយករដ្ឋមន្ត្រី ស៊ីនណាវ៉ាត្រា មួយនេះ នឹងឈ្នះការបោះឆ្នោតលើកនេះ ព្រោះក្នុងការបោះឆ្នោតកន្លងមក គណបក្សតែងទទួលបានជ័យជំនះជានិច្ច។

តាំងពីច្រើនខែមកហើយ ដែលមេដឹកនាំគណបក្សជួយថៃ បានអះអាងថា គណបក្សដែលឈ្នះឆ្នោត នឹងត្រូវជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ បើលទ្ធផលនៃការបោះឆ្នោតមិនមានអ្វីផ្លាស់ប្ដូរទេ នោះពាក្យសំដីរបស់មេដឹកនាំទាំងនោះ ហាក់ជាការវាយបកត្រឡប់ទៅគណបក្សខ្លួនវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ កម្ពុជាខុសពីថៃ គឺព្រះមហាក្សត្រខ្មែរ ជា«អាយ៉ងសុទ្ធសាធ»

សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ចំណុចខុសគ្នា​រវាងរបបដឹកនាំ នៅថៃនិង​កម្ពុជា គឺព្រះមហាក្សត្រខ្មែរសព្វថ្ងៃ ជា«អាយ៉ងសុទ្ធសាធ» ខណៈព្រះមហាក្សត្រថៃ មាន​អំណាចខ្លាំងក្លា តែអ្វីដែលប្រទេសថៃ មានរបបដឹកនាំ​ដូចនៅកម្ពុជា គឺ«របបផ្ដាច់ការ​ ...
ខ្មែរនៅបរទេស

ស្ថានទូតកម្ពុជា​នៅថៃ​ប្រាប់ពលរដ្ឋខ្មែរ ពី​«ឥទ្ធិពលខ្យល់កខ្វក់»

ឥទ្ធិពលខ្យល់កខ្វក់ «PM2.5» នៅថៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនជាគេដកដង្ហើមយកខ្យល់នេះ ចូលទៅក្នុងសួត។ ស្ថានទូតកម្ពុជាក្នុងរាជធានីបាងកក បានប្រាប់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ប្រភេទនេះ នៅក្នុងបរិយាកាស និងត្រូវពាក់ម៉ាសការពារប្រភេទ «N95»។ ...
ព្រះមហាក្សត្រ រាមាទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន នៃព្រះរាជាណាចក្រថៃ។ (រូបថត AFP)
ដំណឹង

អាល្លឺម៉ង់តំឡើងសម្លេង គ្រោងបណ្ដេញ​ស្ដេចថៃ ចេញពីប្រទេស?

ប្រតិកម្មចុងក្រោយ ពីមជ្ឈដ្ឋានថ្នាក់ដឹកនាំ អ្នកនយោបាយអាល្លឺម៉ង់ ធ្វើឲ្យមាន​ការបកស្រាយថា ប្រទេសអាល្លឺម៉ង់មានគម្រោង គ្រោងបណ្ដេញ​ស្ដេចថៃ ព្រះមហាក្សត្រ រាមាទី១០ ព្រះបាទ មហា វិជ្ជរាឡុងកន (Maha Vajiralongkorn) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.