ដំណឹងអាស៊ី-ប៉ាស៊ីភិក

ព្រះអង្គម្ចាស់ ណារូហ៊ីតូ ក្លាយជា​ព្រះចៅ​អធិរាជ​ជប៉ុន ចាប់​ពីថ្ងៃ​នេះ

ជាទិវាដែលចារក្នុងប្រវត្តិសាស្ត្រ នៃរាជាណាចក្រ​ជប៉ុន – ការឈប់សម្រាក រយៈពេល១០ថ្ងៃ នៅទូទាំងប្រទេស ត្រូវបានប្រកាសឡើង សម្រាប់ឱកាសនេះ – ប៉ុន្តែការផ្លាស់ប្ដូររាជ្យសម្បត្តិ អាគីហ៊ីតូ – ណារូហ៊ីតូ ត្រូវបានធ្វើយ៉ាងស្ងប់ស្ងៀម នៅក្នុងព្រះបរមរាជវាំង កណ្ដាលរាជធានីតូក្យូ។

នៅជុំវិញនោះ កងកម្លាំងរក្សាសន្តិសុខជាច្រើន ត្រូវបានដាក់ពង្រាយ ហើយគេមិនឃើញមានការប្រមូលផ្ដុំណាមួយ ពីសំណាក់រាស្ត្រជប៉ុន នៅក្បែរៗនោះទេ។

កាលពីរសៀលម្សិលម៉ិញ ព្រះចៅអធិរាជ អាគីហ៊ីតូ (Akihito) ដែលមានព្រះជន្ម ៨៥ឆ្នាំ បានបិទបញ្ចប់ព្រះរាជសម្បត្តិរបស់ព្រះអង្គ តាមយៈព្រះរាជពិធីដ៏ខ្លីមួយ ដែលមានរយៈពេល មិនដល់១០នាទីស្រួលបួលផងទេ។ ក្នុងឱកាសនោះ ព្រះរាជា អាគីហ៊ីតូ ក៏មានបន្ទូលដ៏ខ្លីដែរ មានសេចក្ដីជាអាទិ៍ថា៖

«ខ្ញុំសូមសំដែង នូវការគោរពដ៏ជ្រាលជ្រៅ អស់ពីបេះដូង ជូនចំពោះប្រជារាស្ត្រ នៃរាជាណាចក្រជប៉ុន ដែលបានអនុញ្ញាតឲ្យខ្ញុំ ធ្វើជានិមិត្តរូប និងដែលបានគាំទ្រខ្ញុំ។»

ព្រះអង្គ អាគីហ៊ីតូ បានឡើងសោយរាជ្យសម្បត្តិ នៅឆ្នាំ១៩៨៩ បន្ទាប់ពីព្រះបីតាទ្រង់ បានសោយទីវង្គត់។ ការបន្តគ្រងព្រះរាជបល្ល័ង្គ នៃរាជាណាចក្រជប៉ុន ធ្វើឡើងតាមរយៈរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ដែលកំណត់ឲ្យកោះមួយនេះ ត្រូវប្រកាន់យករបបនយោបាយ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានសេចក្ដីថា ព្រះចៅអធិរាជលែងជាមនុស្ស ពាក់កណ្ដាលអទិទេពទៀតហើយ។

តែចាប់ពីថ្ងៃពុធនេះតទៅ ព្រះរាជ្យសម្បត្តិជប៉ុនមានព្រះមហាក្សត្រថ្មី ឡើងមកគ្រងរាជ្យបន្ត៖ នោះ គឺព្រះអង្គម្ចាស់ ណារូហ៊ីតូ (Naruhito) ព្រះរាជបុត្រច្បង នៃ(អតីត)ព្រះចៅអធិរាជ អាគីហ៊ីតូ។ ព្រះរាជពិធីឡើងគ្រងរាជសម្បត្តិនេះ ក៏ខ្លីដែរ។

ព្រះចៅអធិរាជថ្មី ព្រះជន្ម ៥៩ព្រះវស្សា រួមនឹងព្រះរាជអគ្គមហេសី ព្រះនាង ម៉ាសាកូ (Masako) ព្រះជន្ម ៥៥ព្រះវស្សា បានឡើងសោយរាជ្យសម្បត្តិ បន្តរៀងទៅ រហូតលុះត្រាព្រះអង្គ ទ្រង់សម្រេចដាក់រាជ្យ (តាមច្បាប់រដ្ឋធម្មនុញ្ញ ដែលទើបនឹងកែថ្មី) ឬបើសិនជាព្រះអង្គទ្រង់សោយទីវង្គត់។

នៅក្នុងព្រះរាជសង្កថាដំបូង​របស់ទ្រង់ ព្រះចៅអធិរាជថ្មី​មានបន្ទូលថា នឹងបន្តធ្វើជានិមិត្តរូប នៃការរួបរួមប្រជាជាតិ ដូចដែលព្រះបិតាទ្រង់ បានធ្វើកន្លងមក។ ព្រះអង្គបន្តថា នឹងបំពេញព្រះរាជកិច្ចទាំងឡាយ ដើម្បីជាប្រយោជន៍ សម្រាប់យុវជនជំនាន់ក្រោយ និងដើម្បីគាំទ្រដល់ជនរងគ្រោះ ក្នុងគ្រោះធម្មជាតិទាំងឡាយ (ប្រទេសជប៉ុនរងគ្រោះធម្មជាតិ ច្រើនបំផុត នៅលើពិភពលោក)៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា ...
កំសាន្ដ

កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រឬ? នៅជប៉ុន មានមនុស្សយន្ដ​មកគាំទ្រ​ជំនួស!

ព្រោះជំងឺរាតត្បាត កូវីដ-១៩ (Covid-19) រាល់ការប្រកួតទាំងឡាយ ត្រូវបានធ្វើឡើង ក្នុងកីឡដ្ឋាន«ដែលគ្មានទស្សនិកជន ឬអ្នកគាំទ្រ។ នៅជប៉ុន សហគ្រាស​«Softbank» មានវិធីដោះស្រាយមួយ ដើម្បីផ្ដល់​ជាកម្លាំងចិត្ត ទៅដល់កីឡាករទាំងឡាយ នៅលើ​ទីលានប្រកួត៖ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.