ដំណឹងអាស៊ី-ប៉ាស៊ីភិក

អៀរ៉ង់​ថា​ខ្លួន​បាន«បាញ់កម្ទេច ឌ្រូនស៊ើបការ​អាមេរិក​មួយគ្រឿង»

យន្ដហោះបញ្ជាពីចំងាយ (Drone) ប្រភេទ «Global Hawk» ផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Northrop Grumman» ត្រូវបាន«បាញ់កម្ទេច» តាំងពីព្រឹកទាបភ្លឺ ក្នុងខេត្ត«Hormozgan» ដែលនៅជាប់សមុទ្រ ភាគខាងត្បូងប្រទេសអៀរ៉ង់។

នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ព ដែលបម្រើឲ្យមនោគមន៍វិជ្ជា​អ៊ីស្លាមនិយម ហៅថា«ឆ្មាំបដិវត្តន៍» របស់សារធារណរដ្ឋអ៊ីស្លាម អៀរ៉ង់ ក្នុងព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។

«ឆ្មាំបដិវត្តន៍» បានបញ្ជាក់ទៀតថា យន្ដហោះតូចមួយនេះ ត្រូវបានកម្ទេច ដោយគ្រាប់កាំជ្រួច របស់កងទ័ពការពារដែនអាកាស នៅតាមបណ្ដោយឆ្នេរសមុទ្រ ត្រង់ចំណុចក្បែរភ្នំ «Mobarak» បន្ទាប់ពីវាបានហោះ «រំលោភចូលដែនអាកាស អៀរ៉ង់»។

ព័ត៌មានខាងលើ ត្រូវបានទូរទស្សន៍ក្នុងស្រុក យកមកផ្សាយយ៉ាងគគ្រឹកគគ្រេង ក្នុងព្រឹកថ្ងៃដដែល តែមិនបានបង្ហាញពីស្នាកស្នាម ឬសំណល់តួយន្ដហោះ ដែលត្រូវបានបាញ់កម្ទេចនោះទេ។

ស្រង់សំដីដោយទីភ្នាក់ងារ រយទ័រ អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋាភិបាលអាមេរិកាំង ដែលបដិសេធបង្ហាញអត្តសញ្ញាណ បានអះអាងពីព័ត៌មានខាងលើ ថាបានកើតមាន ពិតប្រាកដមែន។

ហេតុការណ៍នេះ បានកើតឡើង ក្នុងខណៈពេល ដែលទំនាក់ទំនងរវាងប្រទេសអៀរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងសភាពដ៏តានតឹងបំផុត មិនធ្លាប់មានពីមុនមក៕



លំអិតបន្ថែមទៀត

ដំណឹង

ជច៍ ផ្លយ និងភ្នាក់ងារ​នគរបាល​ដែល​សង្កត់កលោក «ធ្លាប់​ធ្វើការ​ជាមួយ​គ្នា»

បុរសអាមេរិក-ស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) និងអតីត​ភ្នាក់ងារនគរបាល លោក «Derek Chauvin» ធ្លាប់​ធ្វើការ​ជាមួយ​គ្នា កាលពីពេលកន្លងមក នៅក្នុងរង្គសាល​មួយកន្លែង។ ...
ដំណឹង

ប្រធានសភា​អាមេរិក ប្រកាសគាំទ្រ​បេក្ខជន ចូ បៃដេន ជា​ប្រធានាធិបតី

ប្រធានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិក អ្នកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បានប្រកាស ក្នុងថ្ងៃចន្ទទី ២៧ ខែមេសានេះ គាំទ្របេក្ខជនប្រធានាធិបតីអាមេរិក លោក ...
ជនសង្ស័យ «Patrick Crusius» នៃការបាញ់ប្រហារដ៏រង្គាលមួយក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់។
របាយការណ៍

បាញ់ប្រហារ​នៅ​តិចសាស់ ព្រោះ​ការស្អប់ខ្ពើម? ស្លាប់​២០នាក់ របួស​២៦នាក់

បាញ់ប្រហារ​នៅតិចសាស់ – សហរដ្ឋអាមេរិកបានកាន់ទុក្ខសារជាថ្មី បន្ទាប់ពី​ការបាញ់​ប្រហារ​ដ៏រង្គាលមួយ បានកើតឡើងក្នុងថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០១៩ម្សិលម៉ិញ ក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃក្រុង «El Paso» រដ្ឋតិចសាស់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.