ដំណឹងអាស៊ី-ប៉ាស៊ីភិក

Covid-19៖ រកឃើញ​១៧ករណីថ្មី​នៅចិន ខណៈ​៦នាក់​រកឃើញ​នៅ វូហាន

ក្រុង វូហាន (Wuhan) ដែលជាបេះដូងដំបូងគេ នៃការរាតត្បាតជំងឺ «Covid-19» អាច​នឹងផ្ទុះ​ករណីឆ្លងជំងឺនេះ​ឡើងវិញ បន្ទាប់ពីបានរកឃើញជាថ្មី នូវករណីឆ្លង ចំនួន​៦នាក់​ទៀត រាប់តាំងពីម្សិលម៉ិញ មកទល់នឹងថ្ងៃនេះ។

អាជ្ញាធរសុខភាព ប្រចាំតំបន់របស់ប្រទេសចិន បានអះអាងថា ករណីឆ្លងជាថ្មី ត្រូវបាន​រកឃើញ ចំនួន៥នាក់ នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ និងចំនួន១នាក់ កាលពី​ថ្ងៃអាទិត្យ​ម្សិលម៉ិញ ដែលជាតួលេខ នៅក្នុងក្រុង វូហាន តែមួយ។

ស្លាប់ ៤៦៣៣នាក់នៅ វូហាន

ការរកឃើញ ករណីឆ្លង​ជាថ្មី ឡើងវិញខាងលើ បានកើតឡើង បន្ទាប់ពីអាជ្ញាធរចិន រកមិនឃើញ​ករណីឆ្លង នៅក្នុងក្រុង វូហាន នេះ តាំងពីជាង១ខែមកហើយ។

ក្រុង វូហាន និងតំបន់ជុំវិញក្រុង ដែលមានប្រជាជនរស់នៅ ជាង១១លាននាក់ ត្រូវបាន​បិទ អស់រយៈពេលជាង២ខែ រាប់ពីចុងខែមករាមក។ ក្រុងនេះបានរងគ្រោះ នឹងជំងឺ «Covid-19» បណ្ដាលឲ្យមានមនុស្សឆ្លង ប្រមាណជា៨៣ ០០០នាក់ និងមនុស្សស្លាប់ ប្រមាណជា៤ ៦៣៣នាក់។ នេះ បើតាមតួលេខផ្លូវការ ដែលផ្សាយដោយអាជ្ញាធរចិន។

បិទក្រុង «Shulan»

ក្រៅពីក្រុង វូហាន នៅមានករណីឆ្លង ចំនួន១១នាក់ផ្សេងទៀត ក៏ត្រូវបានរកឃើញ និងប្រកាសជាផ្លូវការ ក្នុងថ្ងៃចន្ទដដែលនេះដែរ ដែលធ្វើតួលេខសរុប នៃករណីឆ្លងថ្មី ក្នុងប្រទេសចិនទាំងមូល​ មាន​ចំនួន ១៧នាក់។ ពីក្នុងចំណោមនោះ ១០ករណីជាការឆ្លង នៅក្នុងស្រុក។

នៅចំពោះការរកឃើញ នូវករណីឆ្លងជាថ្មីនេះ អាជ្ញាធរបានបិទក្រុង «Shulan» ដែលស្ថិត​នៅ​ភាគខាងជើង ក្បែរព្រំដែនប្រទេសរ៉ុស្ស៊ី និងកូរ៉េខាងជើង។ ទូរទស្សន៍រដ្ឋចិន «CCTV» បានផ្សាយ ពីដំណឹងបិទក្រុងនេះ បន្ទាប់ពីអាជ្ញាធររដ្ឋ បានរកឃើញករណីឆ្លងថ្មី ថាមាន​មិនតិច ជាង១១​ករណី នៅក្នុងក្រុងមួយនេះ គ្រាន់តែក្នុងរយៈពេល​ចុងសប្ដាហ៍ កន្លងមក៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ម៉ាក្រុង កោះប្រជុំពី«ភាពយឺតយ៉ាវ» នៃយុទ្ធនាការ​​វ៉ាក់សាំង

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានកោះប្រជុំ ក្នុងរសៀលថ្ងៃចន្ទទី៤​ ខែមករានេះ ដើម្បីផ្ដោតលើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ដែលរងការរិះគន់ថា ...
កម្ពុជា

Covid-19៖ កម្ពុជាមានករណី​ស្លាប់​ម្នាក់ សង្ស័យបឋម​ថាមកពី​«ខ្យល់គរ»

យុវជនខ្មែរម្នាក់​បាន​ស្លាប់​ នៅក្នុង​​មណ្ឌល​ចត្តាឡីស័​ក​​មួយកន្លែង ស្ថិតក្នុងមណ្ឌល​ស្វាយឃ្លាំង ស្ថិត​ក្នុង​​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃពុធ ទី២២ ខែកក្កដា​ម្សិលមិញ។ នេះ បើតាម​ការអះអាង របស់លោក កែវ វណ្ណៈ ...
ដំណឹង

ត្រឹមតែ​១ថ្ងៃ មហាសេដ្ឋី​៥០០នាក់​ ខាតប្រាក់​ជិត១១៨ពាន់​លានដុល្លារ

ត្រឹមតែ​១ថ្ងៃ គឺនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ កំពូលអ្នកមានប្រាក់ច្រើនរយនាក់ នៅលើពិភពលោក បានបង់ខាតប្រាក់របស់ខ្លួន ប្រមាណជា១១៨ពាន់លានដុល្លារ។ នេះ បើតាមរបាយការណ៍​មួយ របស់ទូរទស្សន៍អាមេរិក «Bloomberg» ដោយលើកពីមូលហេតុ នៃការខាតបង់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.