ដំណឹងអាស៊ី-ប៉ាស៊ីភិក

គ្រាន់តែ​មួយថ្ងៃ ករណី​ឆ្លងមេរោគ​«កូរូណា» កើនឡើង​ដល់​៦ម៉ឺន​នាក់

តួលេខនៃការឆ្លងមេរោគ«កូរូណា»ថ្មី បានហក់ឡើង គួរឲ្យតក់ស្លុត។ គ្រាន់តែមួយថ្ងៃនេះ ករណីឆ្លងជំងឺនេះ កើនឡើង​ដល់​៦ម៉ឺន​នាក់ ខណៈមនុស្សស្លាប់ មានចំនួន២៤២នាក់បន្ថែមទៀត ដែលធ្វើឲ្យតួលេខសរុប នៃមនុស្សស្លាប់ដោយសារជំងឺដ៏ប្រល័យ មានចំនួនយ៉ាងហោច ១៣៥៥នាក់។ នេះ បើតាមរបាយការណ៍ចុងក្រោយ ចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ដោយអាជ្ញាធរចិន។

កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរជាតិសុខាភិបាលចិន បានអះអាងថា ករណីមនុស្សឆ្លងមេរោគដ៏ប្រល័យ មានចំនួន២០១៥ថ្មី ដែលធ្វើតុល្យភាពសរុប នៃអ្នកជំងឺឆ្លងមេរោគ រាប់ចាប់តាំងពីចុងខែឆ្នូ ឆ្នាំ២០១៩ មានចំនួន ៤៤ ៦៥៣នាក់។ តួលេខនោះ ធ្វើឲ្យគេគិតថា ចំនួនអ្នកឆ្លងជំងឺថ្មីបន្ថែមទៀត មានការថយចុះ បើប្រៀបធៀបនឹងថ្ងៃមុនៗ។

កើនឡើង​ដល់​៦ម៉ឺន​នាក់ …

តែផ្ទុយទៅវិញ តួលេខចេញផ្សាយ ក្នុងថ្ងៃព្រហស្បតិ៍ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង៖ នោះគឺមនុស្សជិត១ ៥០០០នាក់ ត្រូវបានរកឃើញថា បានឆ្លងមេរោគខាងលើ។ ការផ្សាយតួលេខថ្មីបំផុតនេះ អាចមានមូលហេតុដ៏សំខាន់ នៃការផ្លាស់ប្ដូរមេដឹកនាំថ្នាក់ខេត្ត និងក្រុង ចំនួនពីរនាក់ កាលពីម្សិលមិញ។

ក្នុងថ្ងៃពុធដដែលនោះ អភិបាលក្រុងសៀងហៃ លោក យីង យ៉ុង (Ying Yong) ត្រូវបានផ្លាស់ ឲ្យមកធ្វើជាលេខាធិការបក្សកុម្មុយនិស្តចិន ប្រចាំខេត្ត «Hubei» វិញ។ បន្ទាប់ពីបានចូលកាន់តំណែង លោក យីង យ៉ុង បានដាក់់ឲ្យអនុវត្តន៍ភ្លាមៗ នូវរបៀបរុករកថ្មី នៃអាការៈឆ្លងមេរោគ«កូរូណា»។

តួលេខខាងលើ នៅក្នុងប្រទេសចិន រួមនឹងករណីឆ្លងផ្សេងទៀត នៅក្នុងប្រទេសផ្សេងៗ នៅក្នុងពិភពលោក ធ្វើឲ្យតួលេខសរុប មកដល់ម៉ោងនេះ មានចំនួន ៦០ ៣៦៤នាក់ ខណៈចំនួនមនុស្សស្លាប់សរុប មានប្រមាណជាង ១ ៣៧០នាក់។

ករណីឆ្លងដ៏សន្ធឹកសន្ធាប់ បានបង្កការបារម្ភជាទូទៅ សម្រាប់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក។

ក្នុងថ្ងៃព្រហស្បតិ៍នេះ បណ្ដារដ្ឋមន្ត្រីសុខាភិបាលអ៊ឺរ៉ុប បានជួបប្រជុំគ្នាជាលក្ខណៈបន្ទាន់ ដើម្បីចាត់វិធានការ ប្រឆាំងនឹងរីករាលដាល​ នៃមេរោគនេះ នៅក្នុងសហភាពអ៊ឺរ៉ុប។ លោក «Jens Spahn» រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ បានស្នើឲ្យពិភាក្សាគ្នា ដើម្បីឲ្យមានការត្រួតពិនិត្យទ្វេឡើង ឬឈានទៅដល់ការហាមឃាត់ នៅតាមបណ្ដាព្រំដែននានា របស់អ៊ឺរ៉ុប៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ហ្សីណាឌីន ហ្សីដាន នឹងចូលរួម​ការប្រកួត​ថ្ងៃសៅរ៍ បន្ទាប់ពី​អវិជ្ជមានកូវីដ

លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) គ្រូបង្វឹករបស់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ត្រូវបានធ្វើតេស្ដិ៍រកមេរោគ «Covid-19» ...
ដំណឹង

Covid-19 ៖ ឱសថការី​ឥណ្ឌា​ម្នាក់ ស្លាប់​ដោយសារ​សាកល្បង​ថ្នាំ​ខ្លួនឯង

ឱសថការី​ឥណ្ឌា​ម្នាក់ បានស្លាប់ និងប្រធាន​មន្ទីរពិសោធន៍​ម្នាក់ទៀត បានចូល​សម្រាក​ពេទ្យជាបន្ទាន់ បន្ទាប់ពីបានផឹកទឹកថ្នាំផ្សំ ដែលពួកគេបង្កើតឡើង ក្នុងក្ដីសង្ឃឹមថា ជាថ្នាំ​ព្យាបាលជំងឺ «Covid-19»។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសៅរ៍ ...
តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.