ដំណឹងអាស៊ី-ប៉ាស៊ីភិក

ក្រឡាប់​ឡានក្រុង​នៅ​ឥណ្ឌា​ព្រោះ​អ្នកបើក​ងោក – ស្លាប់​យ៉ាងតិច​២៩នាក់

ស្លាប់​យ៉ាងតិច​២៩នាក់ នៅក្នុងហេតុការណ៍ក្រឡប់រថយន្ដមួយ ដែលបានកើតឡើង ក្នុងព្រឹកថ្ងៃចន្ទនេះ នាសង្កាត់ «Agra» នៃរដ្ឋ «Uttar Pradesh» ភាគខាងជើងប្រទេសឥណ្ឌា។ រថយន្ដក្រុងដែលត្រូវចេញដំណើរ​ ពីទីនោះ បើកឆ្ពោះទៅកាន់រដ្ឋធានី ញូដេលី បានធ្លាក់ចេញពីផ្លូវ មុននឹងក្រឡាប់ជាច្រើនត្រឡប់ ចូលទៅក្នុងប្រឡាយទឹក នៅខាងក្រោម។

ពីក្នុងចំណោមអ្នកដំណើរ ៤៦នាក់ ដែលជិះក្នុងរថយន្ដក្រុងនោះ អាជ្ញាធរបានរកឃើញអ្នកបាត់បង់ជីវិត មានចំនួន២៧នាក់ នៅនឹងកន្លែង។ អាជ្ញាធរបានអះអាងទៀតថា មនុស្សពីរនាក់ទៀត បានស្លាប់នៅឯមន្ទីរពេទ្យ ខណៈមនុស្ស១៧នាក់ផ្សេង ដែលរងរបួស កំពុងស្ថិតក្រោមការព្យាបាល។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អ្នកបើកបរបានងោក ក្នុងខណៈពេលខ្លួនបានកាន់ចង្កូតរថយន្ដ មកដល់ផ្លូវកោងមួយនេះ។ យ៉ាងណា នគរបាលតំបន់បានអះអាង ខ្លួនកំពុងស៊ើបអង្កេត ដើម្បីស្វែងរកហេតុផលពិត ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះឡើង។

នៅប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនលំដាប់ទីពីរ បន្ទាប់ពីប្រទេសចិន គ្រោះថ្នាក់ចរាចរបានសម្លាប់មនុស្ស ប្រមាណជា១៤៩០០០នាក់ ក្នុងឆ្នាំ២០១៨កន្លងទៅ។ នេះ បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរ៕



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បី​សម្រេចបាន​នូវ​«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖ – គូប្រជែង​និងគូសត្រូវលេខ១ របស់ចិន​គឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ...
កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។ ...
ដំណឹង

តុល្យភាព​រវាង​ឥណ្ឌានិង​ប៉ាគីស្ដង់៖ យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង

តុល្យភាពចុងក្រោយ នៃស្ថានភាពប្រឈមមុខដាក់គ្នា រវាងប្រទេសដៃគូសត្រូវទាំងពីរ បានឲ្យដឹងនៅល្ងាចថ្ងៃពុធនេះថា មាន«យន្តហោះ​ត្រូវ​បាញ់ធ្លាក់​ទាំង​សងខាង» យ៉ាងហោចណាស់ ក៏មួយគ្រឿងម្ខាងដែរ។ កងទ័ពជើងអាកាស របស់ប្រទេសប៉ាគីស្ដង់ អះអាងថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពឥណ្ឌា ក្នុងនោះមួយគ្រឿង បានធ្លាក់នៅក្នុងទឹកដីកាស្មៀរឥណ្ឌា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.