កម្ពុជា
កម្ពុជា ជាប់ឈ្មោះក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាបសិទ្ធិពលរដ្ឋ»
ប្រទេសកម្ពុជាទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាបសិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...
កម្ពុជា
EU៖ ការបិទវិទ្យុ«VOD»ប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាពសារព័ត៌មាន
មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាពសារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។ សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ...
កម្ពុជា
RSF ថ្កោលទោស«របបក្រុងភ្នំពេញ» ក្នុងការបិទវិទ្យុ«VOD»
អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានពិភពលោក ដែលមានឈ្មោះ «អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន» បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចរបស់«របបក្រុងភ្នំពេញ» ក្នុងការបិទវិទ្យុ«VOD» ដែលជាស្ថាប័នផ្សព្វផ្សាយឯករាជ្យ នៅសេសសល់ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។ ប្រតិកម្មខ្លាំងៗរបស់អង្គការអន្តរជាតិខាងលើ ដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានី ប៉ារីស ...
កម្ពុជា
ក្រសួងបិទវិទ្យុ«VOD»ជាស្ថាពរ តាមបញ្ជារបស់ ហ៊ុន សែន
នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ ...