កំសាន្ដវីដេអូ ពីនេះពីនោះ

កណ្ដុរ​ជាប់ខ្លួន​នឹង​«គម្របលូ» ទទួលបាន​ការសង្គ្រោះ​នៅអាល្លឺម៉ង់

មិនមែនជាកណ្ដុររ៉េមី (Rémy) នៅក្នុងភាពយន្ដគំនូរជីវចល «3D» រឿង «Ratatouille» របស់ផលិតកម្ម «Disney» អាមេរិកនោះទេ តែជាសត្វកណ្ដុរប្រមេះមែនទែន ដែលជាប់ខ្លួននឹង«គម្របលូ» កណ្ដាលក្រុង«Bensheim» ភាគខាងត្បូងអាល្លឺម៉ង់។

បើទោះជាកណ្ដុរ ជាអម្បូរសត្វដែលមិនទទួលបាន ការចូលចិត្តពីមនុស្សក៏ដោយ តែកណ្ដុរមួយក្បាលនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអាល្លឺម៉ង់ ដែលមានចំនួនរហូតដល់ទៅ៨នាក់ ជួយរំដោះខ្លួនវាចេញពីគម្របលូ និងព្រលែងឲ្យវាត្រឡប់ទៅរស់នៅ តាមធម្មជាតិរបស់វាវិញ។

រឿងហេតុបានកើតឡើង តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ តែផ្នែកជួយសង្គ្រោះសត្វ ក្នុងប្រទេសអាល្លឺម៉ង់ ហៅ «Berufstierrettung Rhein Neckar» បានចែករំលែករូបថត និងវីដេអូ អំពីហេតុការណ៍នេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ពោលគឺមួយថ្ងៃក្រោយមក។

បើតាមទស្សនាវដ្ដីអាល្លឺម៉ង់ «Bild» បានឲ្យដឹងថា ដំបូងឡើយគឺលោក «Michael Sehr» ជំនាញខាងជួយសង្គ្រោះសត្វក្នុងក្រុងនោះ ជាអ្នកបានឃើញកណ្ដុរមួយក្បាលនេះ នៅជាប់ខ្លួនកណ្ដាលថ្នល់។ លោកបានសាកល្បងជួយវា តែបានសម្រេចចិត្តនៅទីបំផុត ហៅអ្នកជួយសង្គ្រោះរបស់រដ្ឋ ឲ្យជួយធ្វើអន្តរាគមន៍។ លោកបានថ្លែងឡើងថា៖

«យើងមិនត្រូវបែងចែក ឬរើសអើងអ្វីទេ។ សត្វទាំងអស់មានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។»

បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះអាជីព ចំនួន៨នាក់ បានស្ម័គ្រចិត្តមកដល់កន្លែងកើតហេតុ និងបានលើកគម្របលូនេះឡើង ដើម្បីរំដោះកណ្ដុរមួយក្បាលនេះ បានរួចរស់ជីវិតទៅហោង៕



លំអិតបន្ថែមទៀត

កំសាន្ដ

ភាគខាងត្បូងបារាំង កំពុងធ្វើ​សង្គ្រាម​ប្រឆាំង… ឪម៉ាល់ !

ប្រសិនជាប្រទេសបារាំង បានងើបចេញ​ពីវិបត្តិ​ជំងឺរាតត្បាត «Covid-19» ជាបណ្ដើរៗ​នោះ តំបន់ជាច្រើន ស្ថិតនៅភាគខាងត្បូង នៃប្រទេសនេះ កំពុងប្រកាសសង្គ្រាម ទល់​នឹងការរាតត្បាតថ្មី គឺហ្វូងសត្វ«ឪម៉ាល់» ដែលមានប្រភពពីទ្វីបអាស៊ី ហើយដែល​កំពុង​តាំង​សម្បុករបស់ពួកវា នៅតាមព្រៃព្រឹក្សា ...
កម្រមាន

រង​ការ​ពិន័យ ព្រោះ​បាន​ព្រលែង​កណ្ដុរ ចូល​ក្នុងសភា​តំបន់​រ៉ុស្ស៊ី

ក្នុងដើមសប្ដាហ៍នេះ តុលាការក្រុង ស៊ាំងភីធើរស្បួរ៍ (Saint-Pétersbourg – រ៉ូស្ស៊ី) បានសម្រេចផ្ដន្ទាទោស ដោយ​ពិន័យជាប្រាក់ ទៅលើយុវជនរ៉ូស្ស៊ីមួយរូប ពីបទបានព្រលែងកណ្ដុរ ចូលក្នុងអាគារសភាតំបន់ ដើម្បីការតវ៉ាមួយ ដែលយុវជនអះអាងថា ...
កំសាន្ដ

សេះតឿដ៏ចម្លែក «Martha» មានសុខភាពល្អ​បន្ទាប់ពី​រកបាន​ម្ចាស់ថ្មី

សហរដ្ឋអាមេរិក៖ សេះតឿដ៏ចម្លែក មួយក្បាលនេះ មិនត្រូវបានម្ចាស់ដើមរបស់វា យកចិត្តទុកដាក់ចិញ្ចឹមថែរក្សាទេ នៅពេលវាឃើញពន្លឺថ្ងៃដំបូង ដោយហេតុពីបញ្ហាសុខភាព។ វាកើតមក មានជើងខ្លីៗ ខុសពីសេះធម្មតា។ ប៉ុន្តែនៅថ្ងៃនេះ ជាមួយនឹងគ្រួសារអ្នកស្រី «Stacy ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.