កំសាន្ដតារា ជនល្បី

ឆ្នាំ២០១៨​នៅ​ហូលីវូដ តើ​តារា​ណា​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ?

ទស្សនាវដ្ដី «Variety» របស់អាមេរិក បានបង្ហាញរបាយការណ៍អង្កេតមួយ ប្រចាំឆ្នាំ២០១៨របស់ខ្លួន ដែលទម្លាយឲ្យដឹង ពីប្រាក់ចំណូលរបស់កំពូលតារាសំដែង នៅអាណាចក្រ ហូលីវូដ (Hollywood)។ ខាងក្រោមនេះ ជាតារាភាពយន្ដទាំង២០ ដែលមានប្រាក់ចំណូលខ្ពស់បំផុត បើតាមរបាយការណ៍នោះ។

បើនិយាយដោយត្រួសៗ អ្នកដែលមានប្រាក់ចំណូលសម្បើមជាងគេ ប្រមាណជា២៥លានដុល្លារ គឺលោក «Daniel Craig» ដែលសំដែងជាតួអង្គ «James Bond» ឬភ្នាក់ងារ «007» ចុងក្រោយគេបង្អស់។ បន្ទាប់មក លោក «Dwayne Johnson» អតីតកីឡាករកាស និងដែលសំដែង នៅក្នុងភាពយន្ដចុងក្រោយ រឿង «Jumanji: Welcome to the Jungle» «Rampage» ឬរឿង «Skyscraper» ទទួលបានប្រាក់ចំណូល ២២លានដុល្លារ ក្នុងការថតមួយរឿង។

ទស្សនាវដ្ដី «Variety» បានពន្យល់ដែរថា ក្រៅពីកំពូលតារាប៉ុន្មាននាក់នេះចេញ តារាសំដែងផ្សេងទៀត នៅហូលីវូដ មិនអាចទាមទាររកប្រាក់ចំណូល ឲ្យបានខ្លាំងក្លា ដូចតារាសំដែងទាំងឡាយ នៅក្នុងទសវត្សរ៍ឆ្នាំ៩០នោះទេ។ កាលនោះ តារាសំដែងល្បី ដូចយ៉ាង នាង «Julia Roberts» លោក «Will Smith» លោក «Tom Hanks» និងលោក «Jim Carrey» ជាដើម សុទ្ធតែទារថ្លៃ ក្នុងការសំដែងមួយរឿង មិនតិចជាង ២០លានដុល្លារឡើយ។ នេះ គេនៅមិនទាន់គិត ពីប្រាក់កម្រៃបន្ថែម ដែលត្រូវរាប់ចេញ ពីប្រាក់ចំណេញ ក្នុងការលក់សំបុត្រ ឬលក់ជាកាសែត – ថាសនោះផងទេ។

តែណ្ហើយ! សូមអញ្ជើញអានបញ្ជីឈ្មោះ នៃតារាសំដែងទាំង២០នាក់ ដែលរកប្រាក់បានច្រើនបំផុត ក្នុងការសំដែងមួយរឿង និងចំណងជើងភាពយន្ដ ដែលពួកគេសំដែងចុងក្រោយ (ក្នុងពេលចេញរបាយការណ៍)៖

០១- Daniel Craig «Bond 25» (2019), ២៥លានដុល្លារ
០២- Dwayne Johnson «Red Notice» (2020) ២២លានដុល្លារ
០៣- Vin Diesel «Fast and Furious» (2017) ២០លានដុល្លារ
០៤- Anne Hathaway «Barbie» (2020) ១៥លានដុល្លារ
០៥- Jennifer Lawrence «Red Sparrow» (2018) ១៥លានដុល្លារ
០៦- Seth Rogen «Flarsky» (2019) ១៥លានដុល្លារ
០៧- Tom Cruise «The Mummy» (2017) រវាងពី ១១ ដល់ ១៣លានដុល្លារ
០៨- Harisson Ford «Indiana Jones 5» (2020) រវាងពី ១០ ដល់១២លានដុល្លារ
០៩- Sandra Bullock «Les Minions» (2015) ១០លានដុល្លារ
១០- Leonardo Dicaprio «Once Upon a Time In Hollywood» (2019) ១០លានដុល្លារ
១១- Robert Downey Jr. «Spider-Man: Homecoming» (2017) ១០លានដុល្លារ
១២- Kevin Hart «Jumanji: Welcome to the Jungle» (2017) ១០លានដុល្លារ
១៣- Chris Pratt «Jurassic World: Fallen Kingdom» (2018) ១០លានដុល្លារ
១៤- Emily Blunt «Jungle Cruise» (2019) រវាងពី ៨ ដល់១០លានដុល្លារ
១៥- Bryce Dallas Howard «Jurassic World: Fallen Kingdom» (2018) ៨លានដុល្លារ
១៦- Tom Hardy «Venom» (2018) ៨លានដុល្លារ
១៧- Ryan Gosling «First Man» (2018) ៦,៥លានដុល្លារ
១៨- Jack Black «Jumanji: Welcome to the Jungle» (2017) ៥លានដុល្លារ
១៩- Michael B. Jordan «Creed 2» (2018) រវាងពី ៣ ដល់ ៤លានដុល្លារ
២០- Ethan Hawke «The Purge» (2013) ២លានដុល្លារ៕



លំអិតបន្ថែមទៀត

កំសាន្ដ

ចំណងស្នេហ៍​«Ben Affleck»​និង​«Ana de Armas»​ចប់ហើយ

កំពូលតារាភាពយន្ដទាំងពីររូប លោក «Ben Affleck» និងនាង «Ana de Armas» បានបញ្ចប់ចំណងស្នេហ៍ ដែលមានអាយុ​ជិត១ឆ្នាំ​របស់ពួកគេ។ នេះ បើតាមការលើកឡើង របស់បណ្ដាញផ្សព្វផ្សាយអាមេរិក ...
ផ្ទាំងសំពត់ស

ការបញ្ចូលសម្លេង​ដោយ​​តារាសំដែង-​ចម្រៀង ក្នុង​ភាពយន្ដ​គំនូរជីវចល

ពិតហើយថា ក្នុង​ភាពយន្ដ​គំនូរជីវចល ឬភាពយន្ដគំនូរ «3D» ទោះនៅទីណាក៏ដោយ គ្រប់តួអង្គជាតុក្កតា(ឬជាគំនូរ)ទាំងអស់ ត្រូវការការបញ្ចូលសម្លេង ពីខាងក្រោយឆាក ដែលខុសពីភាពយន្ដ ដែលមានតួអង្គសំដែង ជាមនុស្សពិត។ ខាងក្រោមនេះ ជាការដកស្រង់នូវឈុតឆាកជាច្រើន ...
ផ្ទាំងសំពត់ស

ភាពយន្ដថ្មី«Godzilla VS Kong» ចេញស្បត​ឃោសនាផ្អើលយូធូប

សត្វមាឌយក្សទាំងពីរ មួយហៅថា «Godzilla» និងមួយទៀត ជាសត្វស្វាគីងកុង «King Kong» បានជួបប្រយុទ្ធគ្នា នៅក្នុង​ភាពយន្ដ​ថ្មីមួយ របស់ផលិតកម្ម «Warner Bros» នៃពិភពហូលីវូដអាមេរិក។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.