កំសាន្ដតារា ជនល្បី

រូបភាព​គប់​ស្រាបៀរ​ដាក់​តារាចម្រៀង ទេព បូព្រឹក្ស

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស បានរងការជះទឹកស្រាបៀរ ពីបុរសម្នាក់ ដែលគេស្គាល់ថា ជាកូនរបស់ម្ចាស់ហាងនោះតែម្ដង។

រូបភាពដែលត្រូវបានថតជាប់ ពីទិដ្ឋភាពដ៏ហួសចិត្ត ត្រូវបានបង្ហោះ និងទទួលបានចែករំលែកភ្លាមៗ នៅលើបណ្ដាញសង្គម។ រូបភាពនោះ គេឃើញកញ្ញា ទេព បូព្រឹក្ស កំពុងឈរច្រៀងនៅលើឆាក រំពេចនោះមានបុរសម្នាក់ ពាក់អាវពណ៌ស បានចូលមកដល់ និងបាចទឹកអ្វីម្យាង ទៅលើកញ្ញា។ ទឹកនោះ ត្រូវបានតារាចម្រៀងខ្លួនឯង អះអាងនៅក្នុងវីដេអូផ្សាយផ្ទាល់ ក្នុងពេលក្រោយមក ថាជាទឹកស្រាបៀរ។

ក្នុង​វីដេអូផ្សាយផ្ទាល់នោះ តារាចម្រៀងបាន​យំ​រៀប​រាប់ ​​ទាំង​ទឹក​ភ្នែក​​ល្ហេមល្ហាម​ថា ខ្លួន​​ត្រូវ​​មក​ច្រៀង ​ឲ្យ​​​ហាងខាងលើ នៅ​ម៉ោង​១០ ហើយ​នាង បាន​មក​ដល់​​មុន​​ម៉ោង​១០ នាទី។ ពេល​មក​ដល់​ភ្លាម កញ្ញា​បាន​សុំ​ម្ចាស់​ហាង ដើម្បី​ឡើង​ច្រៀងភ្លាម ​តែ​ម្ចាស់​ហាង​ខឹង ​​ដោយ​ឲ្យ​រង់ចាំ​​ភ្ញៀវ​ចាប់​ឆ្នោត​រួច​សិន​ ចាំ​ច្រៀង។

ទេព បូព្រឹក្ស បានបន្តថា៖

«ពេល​ហ្នឹង​ម្ចាស់​ហាង​មិន​និយាយ ​ក៏​ដើរ​ចេញ​ទៅ ពេល​ខ្ញុំ​ចាប់​ផ្ដើម​ច្រៀង​បទ “My សង្សារ” វា​ក៏​បាន​យក​កំប៉ុង​មក​គប់​ខ្ញុំ​ ហើយ​ដើរ​ទៅ​អង្គុយ​ធ្វើ​ព្រងើយ។ ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​​ សូម្បី​​ធ្វើ​ឲ្យ​ខ្ញុំ​ ខ្មាស​ប៉ុណ្ណឹង​ហើយ​ សូម្បី​តែ​សុំ​ទោស​ខ្ញុំ​ ក៏​គ្មាន​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ត្រូវ​​មក​សុំ​ទោស​ខ្ញុំ​ហើយ​ Live វីដេអូ​ជា​សាធារណៈ។»

គួរបញ្ជាក់ដែរថា តារាចម្រៀង ទេព បូព្រឹក្ស មានកម្មវិធីច្រើន ក្នុងយប់នេះ ហើយការមកច្រៀងនៅហាង «សមុទ្រ» មួយនេះ គឺជាកម្មវិធី​មួយ ឈ្មោះ «Hite X’mas Edition Party» ដែលរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរហៃ «Hite» របស់ប្រទេសកូរ៉េ។ ក្នុងកម្មវិធីនេះ កញ្ញាត្រូវច្រៀងចម្រៀង ៦បទ។

នៅក្នុងវីដេអូ គេឮសូរសម្លេង ហៅតារាចម្រៀង ឲ្យត្រឡប់ទៅ និយាយសម្របសម្រួលគ្នាវិញ តែកញ្ញា ទេព បូព្រឹក្ស បដិសេធ ដោយចាត់ទុកករណីនេះ ថាបានធ្វើឲ្យកញ្ញាខ្មាស់គេ ជាការមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា។ កញ្ញាលើកឡើងថា៖ 

«រឿងគេយក​កំប៉ុង​ស្រាបៀរ គប់មកនាងខ្ញុំប៉ុណ្ណេះហើយ សម្រួលយ៉ាងម៉េច?»៕



លំអិតបន្ថែមទៀត

តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ...
កំសាន្ដ

បុរស​ជះ​ទឹកស្រាបៀរ​លើ ទេព បូព្រឹក្ស ចេញ​មុខ​សុំទោស និងសងជំងឺចិត្ត

លោក ឆេង រស្មី បុរសដែល​បាន​ជះទឹក​ស្រា​បៀ និងកំប៉ុងស្រាបៀរ ទៅ​លើតារាចម្រៀង ក​ញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​សុំទោស ​ជា​សាធារណៈ ដោយ​អះអាងថា ការប្រព្រឹត្តិទង្វើនេះ ...
កំសាន្ដ

ទេព ​បូព្រឹក្ស​ ប្តឹង​​ទារ​១០​ម៉ឺន​​ដុល្លារ​ ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌

បន្ទាប់ពីរងការជះទឹកស្រាបៀរ កាលពីយប់ម្សិលម៉ិញ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨) ថារូបនាងបានដាក់ពាក្យបណ្ដឹង ប្ដឹងបុរសម្នាក់ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.