កំពូលតារាភាពយន្ដទាំងពីររូប លោក «Ben Affleck» និងនាង «Ana de Armas» បានបញ្ចប់ចំណងស្នេហ៍ ដែលមានអាយុ​ជិត១ឆ្នាំ​របស់ពួកគេ។ នេះ បើតាមការលើកឡើង របស់បណ្ដាញផ្សព្វផ្សាយអាមេរិក ដោយស្រង់ប្រភព​ស្និតនឹងអ្នកទាំងពីរ មកបញ្ជាក់។

ប្រភពនោះបានអះអាងថា៖

«“Ben”និង”Ana” បានចែកផ្លូវគ្នាហើយ។ ខណៈនេះ “Ben” កំពុងនៅទំនេរ (…) ពួកគេទាំងពីរ បានជជែក​តឹងសរសៃក​ម្ដងម្កាល និងបាន​ឌឺដងដាក់គ្នាបន្តិចបន្តួច ដែលជារឿងធម្មតា កើតឡើងនៅក្នុងគ្រប់គូស្នេហ៍ទាំងអស់។ តែមកដល់ដំណាក់កាលមួយ ចំណងស្នេហ៍​របស់ពួកគេ បានឈានដល់ចំណុច ដែលមិនអាចទៅមុខកើត ដូចដែលពួកគេចង់បាន។ ជាការសម្រេចចិត្ត ទាំងសងខាង។»

«ពួកគេ បានស្រឡាញ់គ្នា ហើយក៏មានការគោរព រវាងគ្នាខ្លាំងណាស់ដែរ។ តែនៅពេលនេះ ដល់ពេលដែលពួកគេ ត្រូវគិតពីរឿងផ្សេង តទៅអនាគត។»

បើតាមទស្សនាវដ្ដី «People» របស់អាមេរិក បានបញ្ជាក់ឲ្យដឹងទៀតថា តារាភាពយន្ដ លោក «Ben Affleck» អាយុ៤៨ឆ្នាំ និងនាង​ «Ana de Armas» អាយុ៣២ឆ្នាំ បានសម្រេចចែកផ្លូវគ្នា ដោយជជែកគ្នាតាមទូរស័ព្ទ។

ទស្សនាវដ្ដីបន្តថា មូលហេតុសំខាន់គឺនាង «Ana de Armas» គ្មានបំណង​មករស់នៅក្នុងក្រុង «Los Angeles» ជាមួយលោក «Ben Affleck» ដែលចាំបាច់ត្រូវរស់នៅទីនោះ ជាមួយកូនៗ​ទាំងបីនាក់​របស់លោក (កូនរបស់លោក “Ben” ជាមួយភរិយាមុន គឺនាង«Jennifer Garner»)។

កំពូលតារាភាពយន្ដហូលីវូដ (Hollywood) ទាំងពីរ បានចាប់ផ្ដើមចំណងស្នេហ៍ បន្ទាប់ពីពួកគេបានសំដែងរួមគ្នា ក្នុងភាពយន្ដ​រឿង «Deep Water (ជម្រៅជលសារ)» ដែលត្រូវបានថត កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៩។ បន្ទាប់មក ពួកគេបានបង្ហាញជាផ្លូវការ ពីចំណងស្នេហ៍នេះ នៅលើ​បណ្ដាញសង្គម កាលពីដើមខែឧសភា ឆ្នាំ២០២០៕



You may also like

ផ្ទាំងសំពត់ស

ភាពយន្ដថ្មី«Godzilla VS Kong» ចេញស្បត​ឃោសនាផ្អើលយូធូប

សត្វមាឌយក្សទាំងពីរ មួយហៅថា «Godzilla» និងមួយទៀត ជាសត្វស្វាគីងកុង «King Kong» បានជួបប្រយុទ្ធគ្នា នៅក្នុង​ភាពយន្ដ​ថ្មីមួយ របស់ផលិតកម្ម «Warner Bros» នៃពិភពហូលីវូដអាមេរិក។ ...
ផ្ទាំងសំពត់ស

ការបញ្ចូលសម្លេង​ដោយ​​តារាសំដែង-​ចម្រៀង ក្នុង​ភាពយន្ដ​គំនូរជីវចល

ពិតហើយថា ក្នុង​ភាពយន្ដ​គំនូរជីវចល ឬភាពយន្ដគំនូរ «3D» ទោះនៅទីណាក៏ដោយ គ្រប់តួអង្គជាតុក្កតា(ឬជាគំនូរ)ទាំងអស់ ត្រូវការការបញ្ចូលសម្លេង ពីខាងក្រោយឆាក ដែលខុសពីភាពយន្ដ ដែលមានតួអង្គសំដែង ជាមនុស្សពិត។ ខាងក្រោមនេះ ជាការដកស្រង់នូវឈុតឆាកជាច្រើន ...
របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

រយៈពេល៥០ឆ្នាំកន្លងទៅហើយ តែមរណភាពរបស់កំពូលតារាសម្ដែងហូលីវូដ នាង ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) នៅបន្តបង្កប់ដោយអាថ៌កំបាំងជាច្រើន ជាពិសេសនៅពេលដែលគេដឹង អំពីរឿងរ៉ាវទាំងឡាយ ដែលកើតឡើង នៅជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់មួយនេះ។ នាង ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...