សត្វមាឌយក្សទាំងពីរ មួយហៅថា «Godzilla» និងមួយទៀត ជាសត្វស្វាគីងកុង «King Kong» បានជួបប្រយុទ្ធគ្នា នៅក្នុង​ភាពយន្ដ​ថ្មីមួយ របស់ផលិតកម្ម «Warner Bros» នៃពិភពហូលីវូដអាមេរិក។ ភាពយន្ដថ្មីមួយនេះ ដែលត្រូវបានលើកថ្ងៃ​ចេញបញ្ចាំង ជាច្រើន​ដង​រួចមកហើយ ត្រូវបានផលិតកម្មកំណត់ជាផ្លូវការ ថានឹងចេញបញ្ចាំង នៅតាមរោងភាពយន្ដនានា នៅជុំវិញពិភពលោក និងនៅលើ «HBO Max» ចាប់ពីថ្ងៃទី២៦ ខែមីនាខាងមុខតទៅ។

នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (Youtube) ស្បតផ្សាយឃោសនារបស់ភាពយន្ដ «Godzilla vs. Kong» បានបង្ក​ការភ្ញាក់ផ្អើល ដល់ប្រិយមិត្តរបស់ខ្លួនមិនតិចទេ។ គ្រាន់តែស្បត មានវត្តមាននៅទីនោះ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មនុស្ស​អ្នកចុច​ចូលទៅ​ទស្សនា មានចំនួន​ដល់ជាង​៣០លានដង​ទៅហើយ។

តែបើសិនជាប្រិយមិត្តជាច្រើន បង្ហាញចំណាប់អារម្មណ៍របស់ផងខ្លួន ចំពោះភាពយន្ដនេះ គឺដោយសារតែតួអង្គសំខាន់ គឺសត្វសមុទ្រ​មាឌយក្ស «Godzilla» និងសត្វស្វាគីងកុង សុទ្ធតែត្រូវបានពួកគេធ្លាប់ស្គាល់រួចមកហើយ នៅក្នុងភាពយន្ដមុនៗ។ ហើយវត្តមាន​របស់សត្វសមុទ្រ «Godzilla» នៅលើផែនដី គឺជាព្រឹត្តិការណ៍នៃ«ភ្លើងឆេះកាល» ដែលអាចឲ្យមនុស្សជាតិ បាត់រលត់ពីពិភពលោក។

តែសំណាងណាស់ ដែលមនុស្សជាតិនៅមានសត្វស្វាគីងកុង។ ស្វាគីងកុង ដែលមានមាឌយក្ស បានបង្ហាញពី​សមានចិត្តរបស់ខ្លួន​ជាមួយមនុស្ស ហើយបានជួយទប់ទល់ ​កុំឲ្យព្រឹត្តិការណ៍​«ភ្លើងឆេះកាល» អាចកើតមានបាន៕

ទស្សនាវីដេអូ នៃស្បតឃោសនាដូចខាងក្រោម៖



You may also like

ផ្ទាំងសំពត់ស

ការបញ្ចូលសម្លេង​ដោយ​​តារាសំដែង-​ចម្រៀង ក្នុង​ភាពយន្ដ​គំនូរជីវចល

ពិតហើយថា ក្នុង​ភាពយន្ដ​គំនូរជីវចល ឬភាពយន្ដគំនូរ «3D» ទោះនៅទីណាក៏ដោយ គ្រប់តួអង្គជាតុក្កតា(ឬជាគំនូរ)ទាំងអស់ ត្រូវការការបញ្ចូលសម្លេង ពីខាងក្រោយឆាក ដែលខុសពីភាពយន្ដ ដែលមានតួអង្គសំដែង ជាមនុស្សពិត។ ខាងក្រោមនេះ ជាការដកស្រង់នូវឈុតឆាកជាច្រើន ...
កំសាន្ដ

ឆ្នាំ២០១៨​នៅ​ហូលីវូដ តើ​តារា​ណា​ដែល​មាន​ប្រាក់​ចំណូល​ច្រើន​ជាង​គេ?

ទស្សនាវដ្ដី «Variety» របស់អាមេរិក បានបង្ហាញរបាយការណ៍អង្កេតមួយ ប្រចាំឆ្នាំ២០១៨របស់ខ្លួន ដែលទម្លាយឲ្យដឹង ពីប្រាក់ចំណូលរបស់កំពូលតារាសំដែង នៅអាណាចក្រ ហូលីវូដ (Hollywood)។ ខាងក្រោមនេះ ជាតារាភាពយន្ដទាំង២០ ដែលមានប្រាក់ចំណូលខ្ពស់បំផុត ...

Comments are closed.

លោក អ៊ីវង់ ហែម សមិទ្ធិករភាពយន្ដខ្មែរ តាំងពីទសវត្សឆ្នាំ៦០។ (រូបថតឯកសារប្រិយមិត្ត)
កិច្ចសម្ភាស

អ៊ីវង់ ហែម ៖ លំអងផេះផង់​នៃ​«វិស័យភាពយន្ត​ខ្មែរ» នៅ​ក្រោយ​សង្រ្គាម

ផ្ទាំងសំពត់ស

រូបភាពពិសេសៗ​​របស់ផែនដី ក្នុង​ភាពយន្ដ​ឯកសារ «HOME»

ភាពយន្ដឯកសារ «HOME» (បកប្រែក្រៅផ្លូវការ ជាខេមរភាសា «ផ្ទះយើង») ចេញបញ្ចាំងជាសាធារណៈ នៅខែឧសភា ឆ្នាំ២០០៩​ និងមានរយៈពេលសរុប ៩០នាទី (ភាពយន្ដបញ្ចាំងនៅតាមរោង មានរយៈពេល១២០នាទី)។ ជាសមិទ្ធិផលដឹកនាំ​ដោយសមិទ្ធិករបារាំង ...