កំសាន្ដសួគ៌លោកីយ៍

ផ្ទះ​​ជំរុំ​កណ្ដាល​ភ្នំ​ក្រវ៉ាញ ជាប់​ក្នុង​រមណីដ្ឋាន​ទាំង​៥០ ដែល​គួរ​ទៅ​លេង​​ឆ្នាំ២០១៩ របស់ទស្សនាវដ្ដីអាមេរិក

ប្រសិនជាបណ្ដា អ្នកទេសចរណ៍បរទេសទាំងឡាយ បានឮពីប្រទេសកម្ពុជា គេច្បាស់ជានឹកឃើញភ្លាម ទៅដល់ប្រាង្គប្រាសាទខ្មែរ នៅក្នុងទឹកដីខេត្តសៀមរាប។ ប៉ុន្តែនៅក្នុង​ប្រទេស​ដ៏តូចច្រឡឹង​មួយនេះ មិនមែនមានត្រឹមតែប្រាសាទ ដែលជាដួងព្រលឹង និងជាសម្បត្តិវប្បធម៌​របស់​ខ្លួនប៉ុណ្ណោះទេ។ សម្បត្តិធម្មជាតិ ក៏ជាផ្នែកមួយដ៏សំខាន់​នៃប្រទេស ដើម្បីទាក់ទាញអ្នកទេសចរណ៍ទាំងឡាយ ឲ្យចង់មកទស្សនាដែរ។

ហើយនេះ ជាអ្វីដែលទស្សនាវដ្ដីអាមេរិក ឈ្មោះ  «Travel + Leisure» បានអះអាង ដោយលើកយកផ្ទះសំណាក់ បែបជាការបោះជំរុំមួយប្រភេទ យកមកបង្ហាញ។ ផ្ទះសំណាក់នោះ មានឈ្មោះ ជាភាសាអង់គ្លេស «Shinta Mani Wild (ព្រៃស៊ីនតាម៉ានី)» ស្ថិតនៅកណ្ដាលជ្រោះជ្រង ជ្រលង​ដងអូរ នៃជួរភ្នំក្រវ៉ាញ (មួយចំហៀងទៀត នៃរមណីយដ្ឋានគីរីរម្យ) ហើយជាជម្រើសមួយ ពីក្នុងចំណោមរមណីយដ្ឋានទាំង៥០ ដែលទស្សនាវដ្ដីខាងលើ ផ្ដល់យោបល់ទៅអ្នកអានខ្លួន ថាជាកន្លែងដែលគួរ ឲ្យទៅទស្សនាកំសាន្ដ ក្នុងឆ្នាំ២០១៩។

ផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី» លាតសន្ធឹង នៅ​តាម​បណ្តោយស្ទឹង និង​ទឹកជ្រោះ ​ប្រមាណជា ២ គីឡូម៉ែត្រ ជាគម្រោងមួយរបស់ «Bensley Collection» ដឹកនាំនិងគ្រប់គ្រង ដោយលោក «Bill Bensley» កំពូលអ្នក​រចនា​តុបតែង ជំនាញខាង​រមណីយដ្ឋាន​ប្រណីត ​សណ្ឋាគារ រីហ្សត និង​រាជវាំង ​នៅ​ជុំវិញ​ពិភពលោក។

ទិដ្ឋភាពមួយ នៃផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី»។ (រូបថតលើហ្វេសប៊ុក)
ទិដ្ឋភាពមួយ នៃផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី»។ (រូបថតលើហ្វេសប៊ុក)

ផ្ទះជំរុំ ដែលសង់នៅលើផ្ទៃដី ១០០ម៉ែត្រការេ មានបន្ទប់ស្នាក់នៅ (ឬផ្ទះដាច់ដោយ​ឡែកៗ) ចំនួន ១៥ បន្ទប់ ខណៈបន្ទប់នីមួយៗ ត្រូវបាន​តុបតែង​លម្អ​ ប្រកបដោយផាលសុខភាព ដោយ​ផ្តល់​នូវ​ទេសភាព និង​បទពិសោធ​ ខុសប្លែក​ពី​រមណីយដ្ឋាន ផ្សេងទៀត។

ទស្សនាវដ្ដី «Travel + Leisure» បានលើកឡើងថា ផ្ទះជំរុំខាងលើ មានចងាយផ្លូវដោយជិះរថយន្ដ ប្រមាណ​ជា៣ម៉ោង ពីរាជធានីភ្នំពេញ។ ផ្ទះសំណាក់នេះ នឹងផ្ដល់សេវាកម្ម ទទួលទានអាហារ (ដែលចិញ្ចឹម និងដាំដុះក្នុងតំបន់) ស្ប៉ាបន្ធូរ​អារម្មណ៍​បែបធម្មជាតិ បង្ហាញផ្លូវ (មគ្គុទេសក៍) សម្រាប់ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ ដែលចង់ដើរកំសាន្ដ និងចង់ដឹងចង់ឃើញ អំពីអ្វីៗនៅក្នុងតំបន់ជុំវិញ ដោយធ្វើដំណើរ ដោយថ្មើរជើង ឬជិះទូក។

«ផ្កាយបីកន្លះ»

គេឃើញ ផ្ទះជំរុំ «ព្រៃស៊ីនតាម៉ានី» មានចុះឈ្មោះ នៅក្នុងគេហទំព័រកក់សណ្ឋាគារ ដ៏ល្បីៗមួយចំនួន ដូចជា «Booking.com» «Expedia.com» ឬ «Hotels.com» ជាដើម។ គេហទំព័រទាំងនោះ បានចាត់ «Shinta Mani Wild – Bensley Collection» ទៅក្នុងចំណោមសណ្ឋាគារ ដែលមានចំណាត់ថ្នាក់ ផ្កាយ៣កន្លះ។ គួរឲ្យស្ដាយ គេមិនបានឃើញថា រមណីយដ្ឋានមួយនេះ អនុញ្ញាតឲ្យទេសចរណ៍​ទាំងឡាយ អាចកក់បន្ទប់ស្នាក់នៅ​ដោយផ្ទាល់ ចេញពីគេហទំព័រ​ទាំងនោះឡើយ។

យ៉ាងណា លោក «Bill Bensley» បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អតិថិជនត្រូវចំណាយប្រាក់ (ចាប់ពី) ១៥០០ដុល្លា ក្នុងមួយយប់ ដើម្បីអាចចូលទៅស្នាក់នៅ ក្នុងផ្ទះជំរុំកណ្ដាលព្រៃភ្នំនេះបាន៕

ទិដ្ឋភាពមួយ នៃគម្រោងសាងសង់ ផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី»។ (រូបថតលើហ្វេសប៊ុក)
ទិដ្ឋភាពមួយ នៃគម្រោងសាងសង់ ផ្ទះសំណាក់ «ព្រៃស៊ីនតាម៉ានី»។ (រូបថតលើហ្វេសប៊ុក)


You may also like

ដំណឹង

ខ្យល់ព្យុះ «Pabuk» មិនមាន​ឥទ្ធិពល​ខ្លាំង ដូច​ការរំពឹង​ទុក

យ៉ាងណា ខ្យល់ព្យុះ «Pabuk» បានបន្សល់ទុក នូវការបំផ្លិចបំផ្លាញជាច្រើន ក្នុងនោះរាប់ទាំងទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាត​អាគារសាធារណៈ ផ្ទះសម្បែងពលរដ្ឋ… ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសថៃ។ មនុស្សជិត ៣០ ...
ដំណឹង

សារមន្ទីរ លូវ្រ៍ (ប៉ារីស) មាន​ភ្ញៀវ​ចូល​ទស្សនា​ច្រើន​ជាង​គេ​​បំផុត​ក្នុង​ឆ្នាំ២០១៨

សម្រាប់ឆ្នាំ២០១៨កន្លងទៅ នេះសារមន្ទីរ លូវ្រ៍ (Louvre) កណ្ដាលរដ្ឋធានីប៉ារីស បានបំបែកឯកត្តកម្ម ដោយបានក្លាយខ្លួន ជាសារមន្ទីរអន្តរជាតិ ដែលមានភ្ញៀវចូលទស្សនា ច្រើនជាងគេបំផុត នៅលើពិភពលោក។ នេះ បើតាមការប្រកាស ...
ទិដ្ឋភាពខាងក្នុង នៃសណ្ឋាគារ «វីរតន៍» ក្នុងក្រុងសៀមរាប។ (រូបថតហ្វេសប៊ុកសណ្ឋាគារ)
កំសាន្ដ

សណ្ឋាគារ​«វីរតន៍»​នៅសៀមរាប ជាប់​លេខ១​ជាថ្មី ក្នុង​​ពិភពលោក​ឆ្នាំ២០២០

កម្រមានណាស់ សម្រាប់បណ្ដាសណ្ឋាគារទាំងឡាយ ដែលទទួលពិន្ទុ ៥/៥ ពីអតិថិជន​រាប់​ពាន់​​នាក់​របស់​ពួកគេ។ តែពិន្ទុនេះ ត្រូវបានអតិថិជន នៃសណ្ឋាគារ​«វីរតន៍» (Viroth’s Hotel) នៅ​ក្រុង​​សៀមរាប ផ្ដល់ជូន​គ្រឹះស្ថាន​មួយនេះ រហូតធ្វើឲ្យ«វីរតន៍»​ទទួលបាន​ចំណាត់​​ថ្នាក់​​លេខ១ ...

Comments are closed.

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...