ទំនៀមទំលាប់វប្បធម៌ និងជីវិត

សង្ក្រាន្តឆ្នាំកុរ ព.ស.២៥៦៣ ចូលនៅ​ថ្ងៃទី​១៤មេសា ម៉ោង​១៥ៈ១២​នាទី

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ សង្ក្រាន្តចូលមក នៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ នៅវេលាម៉ោង១៥​និង​១២នាទី។ ពិធីបុណ្យដ៏ធំ របស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩។

សូមរៀបរាប់ជូនត្រួសៗ អំពីសង្ក្រាន្ត និងរណ្ដាប់ទទួលទេវតា ដែលដកស្រង់ចេញ ពីសៀវភៅសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដូចខាងក្រោម។

ទេវតាឆ្នាំកុរ ព.ស.២៥៦៣

ព្រះអង្គនាមគ្គនាយិកា ព្រះនាម ទុស្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ ដោយផ្កាទទឹម អភរណៈ បទុមរាគ ភក្សាហារទ្រង់ផ្លែ ឧទុម្ពរ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយ​ពាក់ឆៀង លើខ្នងស្តេចគ្រុឌ ដែលជាពាហនៈ។

រណ្តាប់ទទួលទេវតា

រណ្តាប់ទទួលទេវតា តាមទំនៀម​ពីបុរាណ រៀងរហូតមក ត្រូវរៀបរានទទួលទេវតា នៅខាងមុខផ្ទះ មួយសម្រាប់តាំងគ្រឿង​ពលីការផ្សេងៗ។

ត្រូវរៀបក្រាលសំពត់ ពណ៌ស ហើយរៀបចំ នូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាម១គូ ស្លាធម៌១គូ ទឹកអប់១គូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើង​ពាន​១គូ ចេកនួនចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។

នៅគ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើ គ្រប់ដង្វាយ​នៅលើជើងពាន និងលើបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ។

ស្រេចហើយ នៅវេលាម៉ោងដែលទេវតា ចុះមកត្រូវជួបប្រជុំក្រុមគ្រួសារ ដើម្បីថ្វាយបង្គំព្រះនមស្សការ ព្រះរតនៈត្រ័យ សមាទានសីល ហើយតាំងចិត្ត ឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះ នូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕



លំអិតបន្ថែមទៀត

ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំជូត ព.ស.២៥៦៤ ចូលនៅ​ថ្ងៃទី​១៣មេសា ម៉ោង​២០ៈ៤៨​នាទី

សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹង​ចូល​មកដល់​នៅ​ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលា​ម៉ោង២០ ...
ទំនៀមទំលាប់

បើ​ជា​ខ្មែរ ត្រូវ​ចេះ​សំពះ«ប្រាំ​ប្រភេទ»

ពលរដ្ឋខ្មែរមានប្រពៃណី លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ។ រាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈ«ប្រាំ​ប្រភេទ» ខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែចូរចោទជាសំនួរឡើង ថាតើកូនខ្មែរសព្វថ្ងៃ ចេះសំពរបានប៉ុន្មានយ៉ាង និងហ៊ានលើកដៃសំពះឬទេ? កម្ពុជា ...
ទំនៀមទំលាប់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការ អ្នកផ្សព្វផ្សាយ​បះពាល់​«កិត្យានុភាព​ជាតិ»

ការផ្សព្វផ្សាយគ្រប់រូបភាព ដែលមាន«​ផលប៉ះពាល់ ​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ជំនឿ​សាសនា​ សេចក្ដីថ្លៃថ្នូរ​ និង​ កិត្យានុភាព​ជាតិ» ត្រូវបាន​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមានឲ្យបញ្ឈប់ ឬបើមិនដូច្នេះទេ នឹងរងវិធានការតាមផ្លូវច្បាប់ រហូតត្រូវប្រឈមមុខ ...

យល់ស៊ីជម្រៅផ្នែក ទំនៀមទំលាប់

ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

Comments are closed.