ទំនៀមទំលាប់វប្បធម៌ និងជីវិត

សង្ក្រាន្តឆ្នាំជូត ព.ស.២៥៦៤ ចូលនៅ​ថ្ងៃទី​១៣មេសា ម៉ោង​២០ៈ៤៨​នាទី

សង្ក្រាន្តឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ នឹង​ចូល​មកដល់​នៅ​ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៣ ខែមេសា គ្រិស្ដសករាជ ២០២០ នាវេលា​ម៉ោង២០ និង៤៨នាទី (ជា​វារៈ​មហាសង្ក្រាន្ត)។​ នេះ បើតាមសៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ២០២០ ដែលរៀបរៀងឡើង ​ដោយ​លោក អ៊ឹម បុរិន្ទ ប្រធាន​​គណៈកម្មការ​​ស្រាវជ្រាវ​ វិជ្ជា​ហោរាសាស្ត្រ និងប្រពៃណី ​ទំនៀម​ទម្លាប់​​ខ្លែ​រ។​

សង្ក្រាន្តឆ្នាំជូត ព​.​ស ២៥៦៤

​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោរ​គៈ​ទេវី ជា​បុត្រី​ទី ២ នៃកបិល​មហាព្រហ្ម គង់នៅ​ចា​តុ​មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ លឿង លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា អង្គាបុស្ប អ​ភ​រណ កែវ​មុក្តា សោយ តេ​លំ គឺ​ប្រេង ( ប្រេង​ដែល​មនុស្ស​អាច​បរិភោគ​បាន ) ជា​អាហារ គង់​លើ​ស្តេច ខ្លា ។​

  • ​ថ្ងៃចន្ទ ៦រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៣ ខែមេសា គ្រិស្ដសករាជ ២០២០ ជាថ្ងៃទទួល​មហាសង្ក្រាន្ដ នៅ នាវេលា​ម៉ោង ២០ និង៤៨នាទី (ជា​វារៈ​មហាសង្ក្រាន្ត)។​
  • ​ថ្ងៃ​អង្គារ ៧រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២០ ជា​វារនៈ​វ័ន​បត។​
  • ​ថ្ងៃ​ពុធ ៨រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៥ ខែមេសា គ្រិស្ដសករាជ ២០២០ ជា​វារនៈ​វ័ន​បត។​
  • ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ៩រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ្រិស្ដសករាជ ២០២០ នៅវេលា​ម៉ោង១ និង២៤ នាទី ៣៦ វិនាទី ជា​វារៈ​ឡើងស័ក។​

កត់សម្គាល់​៖ ដូចដែល​បានលើកឡើង​ខាងលើនេះ ឃើញថា វារៈ​វ័ន​បត ឆ្នាំនេះ រយៈពេល ២ ថ្ងៃទី គឺថ្ងៃទី១៤ និងទី១៥ ខែមេសា ហើយ​ជា​សរុបទៅ​ ពិធីបុណ្យ​ចូលឆ្នាំ នា​ឆ្នាំនេះ មាន​រយៈពេល ៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១៣ ដល់១៦ ខែមេសា។​

ក៏​គប្បី​ចងចាំ​ផងដែរ​ថា ឆ្នាំជូត ទោស័ក នឹង​ចូល​ម​ដល់ ​តាម​ថ្ងៃ​​ដូចដែល​បាន​លើកឡើង​ខាងលើ ប៉ុន្តែ​ពុទ្ធសករាជ នៅតែ ២៥៦៣ ដដែល​រហូត ដល់​ថ្ងៃទី ១រោច ខែពិសាខ ទើប​ចូលដល់ ពុទ្ធសករាជ ២៥៦៤។​

​រណ្តាប់​ទទួល​ទេវតា​

​រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម ​ពី​បុរាណ​រៀង​រហូតមក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាងមុខ​​ផ្ទះមួយ ​សម្រាប់​គ្រឿង​​ពលីការ​​ផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ ស ឬពណ៌លឿង (​ព្រោះ​ទេវតា​ឆ្នាំនេះ គ្រង​អម្ពរ​ពណ៌លឿង)។

រីឯ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជាអាទិ៍​បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់​មួយគូ បាយសី ៥ថ្នាក់​មួយគូ បាយសី ៣ថ្នាក់​មួយគូ បាយសី ប៉ាឆា​មួយគូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ ទៀន​៥ ធូប៥ លាច៥ ផ្កា៥ ដាក់​លើ​ជើងពាន ១គូ ចេកនួន ចេកណាំវ៉ា ដាក់​លើ​ជើងពាន​មួយគូ ផ្លែឈើ១១មុខ រៀប​ដាក់​លើ​ជើងពាន១១ ដូង​ឡៅ ១គូ ទឹកស្អាត ២កែវ។​

ស្រេច​ហើយ នៅវេលា​ម៉ោង ​ដែល​ទេវតា​ចុះមក ត្រូវ​ជួបប្រជុំ​ក្រុមគ្រួសារ ដើម្បីនមស្សកា​ថ្វាយបង្គំ ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យបាន​ស្អាត​បរិសុទ្ធ​ ជ្រះស្រឡះ​ នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ ទៅលើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង​ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា។​

​ចំពោះ​បាយសី ៩ថ្នាក់ ៧ថ្នាក់ ជា​ទំនៀម​មានចែង​ នៅក្នុង​សៀវភៅ​ព្រះរាជ​ពិធី​ទ្វាទស​មាស និងមាន​អនុវត្ត​ នៅ​ព្រះបរមរាជវាំង តែ​ចំពោះ​ប្រជារាស្ត្រ គួរ​ធ្វើ​ត្រឹម ៥ថ្នាក់ ចុះមក ឬ រៀប​ត្រឹម​គ្រឿង​សក្ការបូជា ដែលមាន​ទៀនប្រាំ ធូ ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ ​ក៏​ល្មម​សម​គូ​ដែរ។ ចំពោះ​ផ្លែឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យបាន​ត្រឹម៣ ឬ៥មុខ ក៏​ជាការ​ប្រសើរ គឺ​រៀប​ទៅតាម​ធនធាន​របស់ខ្លួន។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវដាក់​ផ្កាម្លិះ​ភួង​ពីលើ​គ្រប់​តង្វាយ នៅលើ​ជើងពាន និងលើ​បាយសី ត្រូវ​ដោត​ទៀន​ ហើយ​ដុត​បំភ្លឺ។​

ទំនាយ​ប្រចាំឆ្នាំជូត ទោស័ក

​ទំនាយ​ប្រចាំឆ្នាំ តាម​សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំ ជូត នេះ ជម្ពូទ្វីប មនុស្សលោក​យើង មាន​ទឹកភ្លៀង ៦០មេ ដែលជា​ភ្លៀង​ច្រើន​បំផុត ឬច្រើន​លំដាប់​ទី ១ ក្នុងចំណោម​ឆ្នាំ​ទាំង ១២ ហើយ​ដើមឆ្នាំ​ភ្លៀងតិច កណ្តាល​ឆ្នាំ ភ្លៀងល្អ ចុងឆ្នាំភ្លៀង​ច្រើន។

ចំណែក​ទឹកទន្លេ ទឹកស្ទឹង​បឹងបួ ធំលើស​អស់​ឆ្នាំ​ទាំងពួង ។ ស្រូវ​ក្នុង​ស្រែចម្ការ បាន​ផល ១០ភាគ ខូច​អស់ ០១ភាគ ធ​ញ្ញា​ហារ ( ធញ្ញជាតិ ) ផល្លាហារ ( ផ្លែឈើ ) និងមំ​សាហារ ( ត្រី​សាច់ ) នឹង​ឧ​ត្ត​ម​បរិបូរ​ប្រសើរ​ណាស់ ។ ប្រជានុរាស្ត្រ​នឹងមាន​ក្តី​សុខ សិរី​សួស្តី ចម្រើន​ជា​ភ​យ្យោ​ភាព ។​

​ទំនាយ​តាម​ថ្ងៃ​សង្ក្រាន្ត​

  • ​ទំនាយ​ថ្ងៃ​មហាសង្ក្រាន្ត​(ដំបូង)៖

ថ្ងៃ​ចូលឆ្នាំ ត្រូវ​នឹង​ថ្ងៃ ចន្ទ ទំនាយ​ថា ឆ្នាំនេះ ចាញ់​សេនាបតី អ្នកធំ ឧកញ៉ា​លោកជំទាវ​ទាំងឡាយ។ ឱ្យ​ក្រែង​ប្រយ័ត្ន​ក្សត្រ និងមន្ត្រី លោកជំទាវ​ធ្វើ​អាក្រក់ ធ្វើបាប នឹង​កើតមាន​ការតស៊ូ​រើបម្រះ មនុស្ស​នឹង​កើត​ជំងឺ​តម្កាត់​ច្រើន។​

  • ​ទំនាយ​ថ្ងៃ​វ័ន​បត​៖

ថ្ងៃ​កណ្តាល​ត្រូវ​នឹង​ថ្ងៃ អង្គារ និងពុធ ទំនាយ​ថា ឆ្នាំនេះ អាមាត្យ មន្ត្រី នឹង​ខូច​បុណ្យស័ក្តិ ឬត្រូវ​ក្តៅក្រហាយ​ចិត្ត ជា​ច្រើន។ ស្រូវ​អង្ករ ផ្លែឈើ នឹង​ថ្លៃ មនុស្ស​ទាំងឡាយ នឹង​ក្តៅក្រហាយ​​ចិត្តជា​ទីបំផុត ។ ស្ត្រី​ទាំងឡាយ​ នឹងត្រូវ​និ​រាស្ត្រ​ព្រាត់ប្រាស​ ពី​ទីកន្លែង​រស់នៅ ទៅ​នៅ​ទី​ដទៃ​ផ្សេងៗ។​

  • ទំនាយ​ថ្ងៃ​ឡើងស័ក​៖

ថ្ងៃ​ចុងក្រោយ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទំនាយ​ថា ឆ្នាំនេះ សមណៈ​ព្រា​ហ្ម​ណា​ចា​រ្យ នឹង​ប្រ​ណិ​ប​ត្តិ ចូលចិត្ត​ដោយ​ធម៌​ ដែល​ប្រសើរ​វិសេស។​

ទោះយ៉ាងណា ដើម្បី នាំមក​នូវ​ក្តី​សុខ​គ្រប់ៗ​គ្នា សូម​រក្សាសីល៥ ឱ្យបាន​ខ្ជាប់ខ្ជួន គឺ ១ ចៀសវាង​ការសម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ និង ការប្រើ​អំពើហិង្សា​គ្រប់​ទម្រង់​, ២ ចៀសវាង​ការ​លួច​ឆក់​ប្លន់ កឹ​ប​កេងប្រវ័ញ្ច និង ការ​ប្រ​ព្រឹ​ត​សំណូក​សូកប៉ាន់ ​គ្រប់​រូបភាព​, ៣ ចៀសវាង​ការ​ប្រ​ព្រឹ​ត្តិ​សហាយ​ស្មន់ ​ខុស​ប្រពៃណី​ទំនៀមទម្លាប់, ៤ ចៀសវាង​ការ​ពោល​ពាក្យ​កុហក​បោក​ប្រាស់ បង្កាច់បង្ខូច ចាក់រុក​បំបែកបំបាក់ និង ៥ ចៀសវាង​ការសេព​គ្រឿង​ស្រវឹង និងគ្រឿងញៀន ​ទាំងឡាយ។​

​ទំនាយ​អ្នក​កើត​ឆ្នាំជូត ទោស័ក​

​លោកអ្នក​កើត​ឆ្នាំ ជូត ពង្ស​ទេវតា​ប្រុស នាម​ជាស​ត្វ​កណ្តុរ ធាតុទឹក ទន្សា​កំណើត​នៅ​ថ្ងៃ អាទិត្យ សិរី​ធ្លាក់​មកពី ក្បាល ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​ដូង ឬ ដើម​ចេក។​

​មនុស្ស​កើត​ឆ្នាំនេះ រមែង​ជាម​នុស្ស​និយាយស្តី​ដាច់ខាត មិនសូវ​ញញឹម​ញញែម ធ្វើ​អ្វី​រមែង​តាមតែ​ចិត្ត​ខ្លួនឯង​ជាធំ ស្តាប់​ហេតុផល​ របស់​អ្នកដទៃ​ម្តងម្កាល ការនិយាយស្តី​សូម្បី​ពេលខ្លះ​ ចចេស​រឹងរូស ក៏​ជាទី​ត្រូវចិត្ត​ត្រូវ​ថ្លើម ​លោកអ្នក​ជាធំ និងសមណៈ​ជី​​ព្រាហ្មណ៍ មាន​បញ្ហា​ខូច​បង់ ខុស​ផ្លាត​ច្រើន ក៏​ព្រោះ​ការដែល​ធ្វើ​អ្វី​ តាមតែ​ចិត្ត​ខ្លួនឯង។

កាលណា​វ័យ​ឡើង​ច្រើន និស្ស័យ​នេះ​នឹង​ថយចុះ។ ជា​មនុស្ស​ មាន​និស្ស័យ​ពេញចិត្ត​ ក្នុង​រឿង​ស្នេហា មាន​មានះ មានការ​អត់ធ្មត់ ព្យាយាម​ក្នុងការ​សិក្សា​ រៀនសូត្រ តស៊ូ​ក្នុង​កិច្ច​ការដែល​ខ្លួន​ធ្វើ។ នឹង​ជាម​នុស្ស​អភ័ព្វ ពឹង​ញាតិ​បងប្អូន​មិនបាន បើ​ពឹង​ពុំនាក់​អាស្រ័យ​អ្នកដទៃ ​ប្រសើរ​ជាង។ ជា​អ្នកមាន​ចិត្តបុណ្យ​កុសល ចូលចិត្ត​ ជួយ​ដោះ​ទុក្ខ​ អ្នកមាន​អាសន្ន មាន​សមត្ថភាព​ ក្នុងការ​រកប្រាក់ ប៉ុន្តែ​ច្រើន​ក្តៅក្រហាយ ដោយសារ​មនុស្ស​ភេទ​ផ្ទុយ ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ជូនពរ​«ឆ្នាំកុរ»​ដោយប្រើ​សារនយោបាយ​ប្ដេជ្ញា​ទម្លាក់ ហ៊ុន សែន

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ដោយប្រើសារនយោបាយសង្កត់ធ្ងន់ អំពី«ការផ្លាស់ប្ដូរ» និងអះអាងអំពីអ្វីមួយ ដែលលោកបញ្ជាក់ថា ជា«ការរំដោះប្រទេសកម្ពុជា» ពីកណ្ដាប់ដៃ«លោក ...
ទំនៀមទំលាប់

ក្រសួងវប្បធម៌ព្រមានចាត់វិធានការ អ្នកផ្សព្វផ្សាយ​បះពាល់​«កិត្យានុភាព​ជាតិ»

ការផ្សព្វផ្សាយគ្រប់រូបភាព ដែលមាន«​ផលប៉ះពាល់ ​ដល់​វប្បធម៌​ ទំនៀមទម្លាប់​ ប្រពៃណី​ជំនឿ​សាសនា​ សេចក្ដីថ្លៃថ្នូរ​ និង​ កិត្យានុភាព​ជាតិ» ត្រូវបាន​ក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ព្រមានឲ្យបញ្ឈប់ ឬបើមិនដូច្នេះទេ នឹងរងវិធានការតាមផ្លូវច្បាប់ រហូតត្រូវប្រឈមមុខ ...
លោក អ៊ីវង់ ហែម សមិទ្ធិករភាពយន្ដខ្មែរ តាំងពីទសវត្សឆ្នាំ៦០។ (រូបថតឯកសារប្រិយមិត្ត)
កិច្ចសម្ភាស

អ៊ីវង់ ហែម ៖ លំអងផេះផង់​នៃ​«វិស័យភាពយន្ត​ខ្មែរ» នៅ​ក្រោយ​សង្រ្គាម

នៅទសវត្សឆ្នាំ៦០ វិស័យភាពយន្ត​ខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបាន​ធ្លាក់​មកដល់ ​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេស​នៅក្នុង​របប​វាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុង​ទសវត្សឆ្នាំ ...

យល់ស៊ីជម្រៅផ្នែក ទំនៀមទំលាប់

ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ទំនៀមទំលាប់

សង្ក្រាន្តឆ្នាំកុរ ព.ស.២៥៦៣ ចូលនៅ​ថ្ងៃទី​១៤មេសា ម៉ោង​១៥ៈ១២​នាទី

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ សង្ក្រាន្តចូលមក នៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ នៅវេលាម៉ោង១៥​និង​១២នាទី។ ពិធីបុណ្យដ៏ធំ របស់ជាតិខ្មែរនេះ ...
ទំនៀមទំលាប់

បើ​ជា​ខ្មែរ ត្រូវ​ចេះ​សំពះ«ប្រាំ​ប្រភេទ»

ពលរដ្ឋខ្មែរមានប្រពៃណី លើកដៃសំពះគ្នាទៅវិញទៅមក មិនថាក្មេងចាស់ ប្រុស​ឬ​ក៏​ស្រី​នោះ​ទេ។ រាល់ការសំពះទាំងអស់នោះ វាមានលក្ខណៈ«ប្រាំ​ប្រភេទ» ខុសៗគ្នា និងមានអត្ថន័យផ្សេងៗគ្នា។ ប៉ុន្តែចូរចោទជាសំនួរឡើង ថាតើកូនខ្មែរសព្វថ្ងៃ ចេះសំពរបានប៉ុន្មានយ៉ាង និងហ៊ានលើកដៃសំពះឬទេ? កម្ពុជា ...

Comments are closed.