អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។
កម្ពុជា

សម រង្ស៊ី ប្ដូរជំហរ​ឲ្យរក្សា«របបក្រុងភ្នំពេញ» តែត្រូវដក ហ៊ុន សែន មួយចេញ

មេដឹកនាំប្រឆាំងបានប្រកាសពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ថាក្រុមរបស់លោកមិនទាមទារ ឲ្យប្ដូរ«របបក្រុងភ្នំពេញ»សព្វថ្ងៃទៀតទេ ដោយគ្រាន់តែដកបុរសខ្លាំងកម្ពុជាមួយចេញ ជាការគ្រប់គ្រាន់។ លោក សម រង្ស៊ី បានការពារជំហរថ្មីរបស់លោក និងក្រុមលោកនេះ ថាគឺដើម្បីបង្រួបបង្រួមអ្នកស្នេហាជាតិ ទាំងពីរគណបក្សធំៗ ...
កម្ពុជា

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។ បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ ...
កម្ពុជា

ហ៊ុន សែន អះអាងថា នឹងមិន​«បិទបណ្ដាញសង្គម»​នៅកម្ពុជា​ដាច់ខាត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅក្នុងរយៈពេល​នៃការកាន់អំណាចរបស់លោក លោកនឹងមិនបញ្ជាឲ្យ«បិទបណ្ដាញសង្គម»នៅកម្ពុជាជាដាច់ខាត។ បណ្ដាញសង្គមដែលលោកនាយករដ្ឋមន្ត្រីអះអាងនោះ មានជាអាទិ៍ ដូចជា ហ្វេសប៊ុកជាដើម។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ...
កម្ពុជា

សុខ ឥសាន ថាក្រុមប្រឆាំង«ជិតងាប់»​ព្រោះ សម រង្ស៊ី មិនហ៊ាន​ចូលស្រុក

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះថា ក្រុមប្រឆាំងកំពុងបែកបាក់ និងជ្រួលច្របល់ ដោយសារមេបក្សពួកគេ គឺលោក សម ...
កម្ពុជា

ហ៊ុន សែន ព្រមាន​យក​«គ្រួស»​ចេញ​ពីបាតជើងលោក​ឲ្យអស់

បើមាន«គ្រួស ឬខ្សាច់»នៅនឹងបាតជើង ត្រូវយកចេញឲ្យអស់ ដើម្បីអនុញ្ញាតឲ្យលោក និងរដ្ឋាភិបាលលោកដើរទៅមុខ។ បុរសខ្លាំងកម្ពុជាបានអះអាងដូច្នេះ ដើម្បីព្រមានទៅដល់មន្ត្រីរាជការ និងមន្ត្រីប្រដាប់​អាវុធទាំងឡាយ ដែលលោកអះអាងថា បង្កឧបសគ្គនៃការអភិវឌ្ឍន៍ប្រទេស និងគោលនយោបាយដឹកនាំរបស់រដ្ឋាភិបាលលោក។  នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ...
កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...

Posts navigation