Tag: Syria
-
ត្រាំ ប្រកាសថា ISIS ត្រូវបានកម្ទេចអស់ហើយ ពីប្រទេសស៊ីរី
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងនៅថ្ងៃសុក្រនេះ អង្គការភេរវនិយម ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) ត្រូវបានកម្ទេចអស់ហើយ ពីប្រទេសស៊ីរី។ លោក ត្រាំ បានប្រកាសដូច្នេះ នៅចំពោះក្រុមអ្នកយកព័ត៌មាន ដោយបង្ហាញពីផែនទី នៃតំបន់ជាច្រើន ដែលមុននេះត្រូវបានគ្រប់គ្រងកាន់កាប់ ដោយក្រុមភេរវនិយម។ បើនិយាយទៅ ក្រុមសម្ព័ន្ធមិត្តអន្តរជាតិ រួមនឹងកងកម្លាំងប្រជាធិបតេយ្យ នៅស៊ីរី បានប្រើរយៈពេលជិត១ឆ្នាំ ដើម្បីអាចរំដោះទឹកដីជាច្រើន និងទីបំផុត រំដោះទីក្រុងចុងក្រោយ ដែលស្ថិតក្រោមការកាន់កាប់ របស់ក្រុមរដ្ឋអ៊ីស្លាម។ ... -
តើ បារ៉ាក់ អូបាម៉ា បានបន្សល់ទុកអ្វីខ្លះ?
ក្នុងរយៈពេល២អាណត្តិ = ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក? បារ៉ាក់ ហ៊ូសេន អូបាម៉ា ឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ក្លាយជាប្រធានាធិបតីដោយមោទនភាព ១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីតសមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែលមានសម្បុរខ្មៅមុនគេបង្អស់ នៃសហរដ្ឋអាមេរិក។ ...
Loading...