• ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

    តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ យកទៅលាបពណ៌ ផាត់ប្រេងម្សៅបន្ថែម ដែលចង់មិនចង់ បានទាញពលរដ្ឋរូបនោះ ឲ្យធ្លាក់ចូលទៅក្នុងនិន្នាការ របស់ក្រុមខ្លួន។ ដូចក្នុងពេលថ្មីៗនេះ ការថ្លែងតាមវីដេអូខ្លីមួយ ពីសំណាក់តារាកំប្លែងល្បី អ្នកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ដែលនិយាយអំពី តម្លៃឡើងថ្លៃ នៃចំណីអាហារ និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងបញ្ហាជនជាតិចិន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមហាជនទូទៅ។ ក្រៅពីការគាំទ្រ ...