• នៅអេស្ប៉ាញ មនុស្សយន្ដ​​«Beer Cart»​ចាក់​ស្រាបៀរ​បម្រើភ្ញៀវ

    នៅក្នុងហាង «La Gitana Loca» នៃក្រុងសេវីល (Séville) ប្រទេសអេស្ប៉ាញ មនុស្ស​យន្ដឈ្មោះ «Beer Cart» បានក្លាយជាអ្នកចាក់ស្រាបៀរ ជំនួសឲ្យមនុស្ស។ មនុស្សយន្ដ «Beer Cart» ត្រូវបានម្ចាស់ហាង ទិញ តាំងពីនៅមុខផ្ទុះការរាតត្បាត នៃជំងឺ «Covid-19»។ តែម្ចាស់ហាងអះអាងថា មិនទាន់មានឱកាស យកមនុស្សយន្ដនេះ មកប្រើនៅឡើយ ជាពិសេស នៅបន្ទាប់​ពីប្រទេសអេស្ប៉ាញ​ទាំងមូល ត្រូវបានប្រកាស​បម្រាម ហាមពលរដ្ឋ​ចេញក្រៅ​ផ្ទះនោះមក។ ប៉ុន្តែនៅពេលនេះ ខណៈទ្វីបអ៊ឺរ៉ុបទាំងមូល កំពុងងើបខ្លួនសន្សឹមៗ ចេញពីវិបត្តិជំងឺឆ្លង ហាង «La Gitana ...