• កូនស្រីធម៌ ហ៊ុន សែន រងបណ្ដឹង​ពី​ប្អូនស្រី ហ៊ុន សែន ពីបទ​បរិហាកេរ្ដិ៍

    នៅថ្ងៃអង្គារនេះ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតលោក ហ៊ុន សែន បានដាក់ពាក្យ​បណ្ដឹង ឡើង​ទៅតុលាការ ប្ដឹងតារា​ចម្រៀង​វ័យជ្រេ នាង ម៉េង កែវពេជ្ជតា ដែលគេស្គាល់​ថា ជាកូនធម៌របស់លោក ហ៊ុន សែន។ ពាក្យបណ្ដឹងដែល​ត្រូវបានដាក់ ទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បាន​ចោទប្រកាន់នាង ម៉េង កែវពេជ្ជតា ចំនួន២ករណី ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ និងបទ​ញុះញង់ ឲ្យមាន​ការរើសអើង» ដោយស្នើសុំតុលាការ ឲ្យផ្តន្ទាទោស​តារាចម្រៀង និងឲ្យមាន​សំណងជំងឺចិត្ត តាមច្បាប់។ រឿងរ៉ាវដែលឈាន ទៅដល់ការប្ដឹងផ្ដល់ គឺទាក់ទងនឹងសំណេរ ចំនួនពីរវាក្យខណ្ឌ ...