• ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

    នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា អាមេរិកមិនបាននៅពីក្រោយព្រឹត្តិការណ៍ «រដ្ឋប្រហារឆ្នាំ១៩៧០»​នេះទេ។ បើទោះជាការបដិសេធនោះ មិនមែនជាសេចក្ដីថ្លែងការណ៍ផ្លូវការ តែវាជាប្រតិកម្មដែលធ្វើឡើង ដោយទំព័រហ្វេសប៊ុកផ្លូការរបស់ស្ថានទូត នៅពីក្រោមសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន ដោយបានអះអាងថា គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ពីការពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋប្រហារ ឆ្នាំ១៩៧០នោះឡើយ។ ប្រតិកម្មរបស់ទំព័រហ្វេសប៊ុកផ្លូវការ ជាចម្លើយតប​នឹង​មតិ​របស់មន្ត្រី​ក្រសួងរ៉ែ​និងថាមពលម្នាក់ ដាក់ឈ្មោះ «Bong Kla» ដែលលើកឡើងថា «ប្រសិនបើអាមេរិកមិនជួយ លន់ នល់ ...