• នាយករដ្ឋមន្ត្រី​ក្រិច​«ផុតដំណែង»​ទទួលស្គាល់​បរាជ័យ ក្នុង​ការបោះឆ្នោត

    ក្រោយការចេញផ្សាយ នូវការស្ទង់លទ្ធផលដំបូង លោក «Alexis Tsipras» នាយករដ្ឋមន្ត្រី«ផុតដំណែង» របស់ប្រទេសក្រិច បានប្រកាសទទួលស្គាល់បរាជ័យ របស់គណបក្សលោក និងបានថ្លែងជូនពរអ្នកឈ្នះឆ្នោត ក្នុងការឡើងមកដឹកនាំប្រទេសក្រិច ដែលបានចេញផុត ពីវិបត្តិក្ស័យធន កាលពីច្រើនឆ្នាំមុន។ កាលពីថ្ងៃអាទិត្យទី៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលម៉ិញ គណបក្សអភិរក្សនិយម នៃប្រទេសក្រិច ដែលដឹកនាំដោយលោក «Kyriakos Mitsotakis» បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពីលើគណបក្សឆ្វេងនិយម របស់លោក «Alexis Tsipras»។ ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមបោះឆ្នោត ពីសំណាក់ពលរដ្ឋក្រិច ច្រើនជាង១០លាននាក់។ តាមការស្ទង់លទ្ធផលឆ្នោត ក្នុងជំហានដំបូង បានឲ្យដឹងថា លោក ...