• ហ៊ុន សែន ថា«កំពុង​ជិះឡាន»​ខណៈ​មិនបានបង្ហាញខ្លួនតាំងពីច្រើនសប្ដាហ៍

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះ ថាលោក​«កំពុង​ជិះឡាន»​ធ្វើដំណើរនៅតាមដងផ្លូវ ដោយអើត«មើលពីក្នុងរថយន្ដ» ឃើញប្រជាពលរដ្ឋកម្ពុជា ខិតខំប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែអវត្តមានរបស់លោក ដែលមិនបានបង្ហាញខ្លួនជាសាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានបង្កមន្ទិលជុំវិញបញ្ហាសុខភាពរបស់លោក។ លោក ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គម អមជាមួយនឹងរូបថតមួយសន្លឹក ដែលថតរូបលោកពីក្រោយខ្នង និងបង្ហាញថាលោក«កំពុង​ជិះឡាន» ក្នុងថ្ងៃនេះថា៖ «ខ្ញុំបានមើលពីក្នុងរថយន្ត ជាមួយនឹងសេចក្តីរំភើបរីករាយ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋ និងក្មួយៗខិតខំប្រឹងប្រែងប្រកបការងារ ទោះបីការងារនោះតូចឬធំក្តី គឺបងប្អូនធ្វើដោយទឹកមុខសប្បាយរីករាយ ដើម្បីជីវភាពរស់នៅកាន់តែល្អប្រសើរ។» ប៉ុន្តែអវត្តមានច្រើនសប្ដាហ៍ នៃការផ្សាយផ្ទាល់ និងការចេញជាសាធារណៈ ជួបភ្ញៀវជាតិ-អន្តរជាតិ ឬជួបសំណេះ​សំណាល​ជាមួយមន្ត្រីរាជការ សិស្សនិស្សិត កម្មករកសិករនោះ ជាករណីដ៏កម្រ​ដែលគេមិនធ្លាប់ឃើញលោក ហ៊ុន ...
  • ដំណឹង​«ហ៊ុន សែន អាចនៅមិនបានយូរទៀត»​បង្កកំហឹង

    «ហ៊ុន សែន អាចនៅមិនបានយូរទៀត» ជាការបង្ហើបចេញ ដោយក្រុមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆេះដុំ។ នាយករដ្ឋមន្ត្រីដែលកាន់អំណាច តាំងពីជាង៣០ឆ្នាំ បានប្រតិកម្ម​តបទៅវិញ ដោយឲ្យក្រុមមន្ត្រីទាំងនោះ ត្រូវរង់ចាំ«ជាតិក្រោយ» បើសិនជាធ្វើនយោបាយ «រង់ចាំ»ឲ្យលោកស្លាប់ដូច្នេះ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក សោរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសកាណាដា បានបង្ហោះសារខ្លីៗប៉ុន្មានម៉ាត់ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយលើកឡើងថា នាយករដ្ឋមន្ត្រីកម្ពុជា «លោក ហ៊ុន សែន អាចនៅមិនបានយូរទៀត»។ ...