• អ៊ីវង់ ហែម ៖ លំអងផេះផង់​នៃ​«វិស័យភាពយន្ត​ខ្មែរ» នៅ​ក្រោយ​សង្រ្គាម

    នៅទសវត្សឆ្នាំ៦០ វិស័យភាពយន្ត​ខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបាន​ធ្លាក់​មកដល់ ​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេស​នៅក្នុង​របប​វាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុង​ទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូង​ចុះ​មក​វិញ​យ៉ាង​លឿនទៀត តែ​ប៉ុន្មាន​ឆ្នាំក្រោយមកប៉ុណ្ណោះ។ លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុង​ចំណោម​សមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួម​ស្ដារ​វិស័យ​នេះ​ នៅចុង​ទសវត្សទី៨០នោះ ជាមួយនឹង​ភាពយន្ដ​ដំបូងមួយ​របស់លោក មាន​ចំណងជើង​ថា «ស្រមោល​អន្ធកាល»។ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាល​ពីថ្ងៃទី៨ ​ខែ​សីហា ...