• ខេម ផ្ទុះប្រតិកម្ម​រឿងបង្ហូរ​«ទឹកដ៏ស្អុយ»​ចូល​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ

    តារាចម្រៀង របស់ផលិតកម្ម ថោន លោក ខេម បានសំដែងភាពក្ដុកក្ដួលក្នុងចិត្ត កាលពីមុននេះបន្តិច នៅចំពោះការបង្ហូរ«ទឹកដ៏ស្អុយ» ចូលក្នុងសមុទ្រ និងសំណូមពរឲ្យអាជ្ញាធរ ធ្វើការអើពើ ក្នុងករណីនេះផង។ លោក ខេម បានថ្លែងនៅលើទំព័រហ្វេសប៊ុក របស់លោក ជាមួយនឹងរូបភាពពីរសន្លឹក ដូច្នេះថា៖ «ព្រះអើ​យ​ ហេតុ​អី​បាន​ជាប​ង្ហូ​រ ទឹកដ៏ស្អុយ​នេះ ​ចូល​មក​ក្នុង​សមុទ្រអញ្ចឹ​ង? មិន​មាន​វិធី​អី​ផ្សេង ​ល្អ​ក្រៅ​ពី​នេះ​ទេ ឬ​យ៉ាង​ម៉េច?» ជាមួយនឹងរូបភាព «Smiley សំពះ» ជាច្រើនផង តារាចម្រៀងបន្តថា៖ «សូម​ថ្នាក់​ដឹក​នាំ​ខេត្ត ព្រះសី​ហនុ ជួយ​សម្រួ​ល​ផង ខ្ញុំ​ស្តាយ​សមុទ្រ​ប្រទេសខ្ញុំ​ណាស់។» ការបង្ហូរ«ទឹកដ៏ស្អុយ» ...