Tag: Keo Puth Rasmey
-
ព្រះរាជាតែងតាំងអតីតប្រធានបក្សរាជានិយម ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
លោក កែវ ពុទ្ធរស្មី ដែលជាអនុជថ្លៃនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានព្រះអង្គត្រាស់បង្គាប់តែងតាំង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលត្រូវបានឡាយព្រះហស្ថលេខា នៅថ្ងៃទី៩ ខែឧសភា និងត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។ ការត្រាស់បង្គាប់នេះ ធ្វើឡើងក្នុងក្របខណ្ឌសមាជិកទាំងបីរូប នៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវទទួលបានការតែងតាំង ពីព្រះមហាក្សត្រ (ខណៈ៦រូបផ្សេងទៀត ត្រូវបានតែងតាំងពីរដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម)។ ក្នុងអណត្តិកន្លងមក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងបីរូប (អង្គ) ដែលតែងតាំងឡើង ដោយព្រះមហាក្សត្រ រួមមាន ព្រះអង្គម្ចាស់ ...
Loading...