• អ័ពផល នឹងប្រកាស​ជាផ្លូវការ ពី​«ទីបញ្ចប់»​នៃ អាយទូន

    បន្ទាប់ពីមានជីវិត ប្រមាណជា១៨ឆ្នាំនោះមក កម្មវិធីដ៏ល្បី អាយទូន (iTunes) នឹងត្រូវបញ្ចប់ជីវិត ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមដំណឹង ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន «Bloomberg»។ ទីភ្នាក់ងារបានអះអាងថា ការបោះបង់ចោល នូវកម្មវិធីខាងលើ ដោយសារក្រុមហ៊ុនយក្ស អ័ពផល (Apple) ដឹងយ៉ាងច្បាស់​ដោយខ្លួនឯងថា កម្មវិធីដ៏ជរាមួយនេះ ហាក់មិនមានអ្វីថ្មី មានប្រសិទ្ធភាពចុះខ្សោយ បើធៀបនឹងកម្មវិធីផ្សេងទៀត នៅក្នុងទីផ្សារព័ត៌មានវិទ្យា និងពិភពអ៊ិនធើណេត ដូចយ៉ាង «Spotify»ជាដើម។ ការប្រកាសជាផ្លូវការ នឹងត្រូវក្រុមហ៊ុន អ័ពផល ធ្វើក្នុងសប្ដាហ៍នេះ ក្នុងសន្និសីទ «World Developers Conference (WWDC)» នៅក្រុងសានចូហ្សេ ...