កីឡា និងបច្ចេកវិទ្យាបច្ចេកវិទ្យា

អ័ពផល នឹងប្រកាស​ជាផ្លូវការ ពី​«ទីបញ្ចប់»​នៃ អាយទូន

បន្ទាប់ពីមានជីវិត ប្រមាណជា១៨ឆ្នាំនោះមក កម្មវិធីដ៏ល្បី អាយទូន (iTunes) នឹងត្រូវបញ្ចប់ជីវិត ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមដំណឹង ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន «Bloomberg»។

ទីភ្នាក់ងារបានអះអាងថា ការបោះបង់ចោល នូវកម្មវិធីខាងលើ ដោយសារក្រុមហ៊ុនយក្ស អ័ពផល (Apple) ដឹងយ៉ាងច្បាស់​ដោយខ្លួនឯងថា កម្មវិធីដ៏ជរាមួយនេះ ហាក់មិនមានអ្វីថ្មី មានប្រសិទ្ធភាពចុះខ្សោយ បើធៀបនឹងកម្មវិធីផ្សេងទៀត នៅក្នុងទីផ្សារព័ត៌មានវិទ្យា និងពិភពអ៊ិនធើណេត ដូចយ៉ាង «Spotify»ជាដើម។

ការប្រកាសជាផ្លូវការ នឹងត្រូវក្រុមហ៊ុន អ័ពផល ធ្វើក្នុងសប្ដាហ៍នេះ ក្នុងសន្និសីទ «World Developers Conference (WWDC)» នៅក្រុងសានចូហ្សេ (San jose) ភាគខាងលិចសហរដ្ឋអាមេរិក។

បង្កើតឡើង​ក្នុងឆ្នាំ២០០១ អាយទូន បានចូលរួមបង្កើត​យុគសម័យថ្មីមួយ សម្រាប់ឧស្សាហកម្មភ្លេង និងចម្រៀង ក្នុងការដើរចេញពីទម្រង់ចាស់ (កាសែត ឬ CD) មកកាន់ទម្រង់ ឌីជីថល (ដូចយ៉ាង WMA – MP3 ឬ MP4 ជាដើម)។

ការវិវត្តន៍ទៅមុខ យ៉ាងឆាប់រហ័ស នៃវិស័យព័ត៌មានវិទ្យា បានធ្វើឲ្យអាយទូន (ដែលត្រូវបានប្ដូរឈ្មោះ ទៅជា iTunes Store) ក្លាយជាកម្មវិធី សម្រាប់ស្ដាប់ចម្រៀង និងការផ្សព្វផ្សាយទាំងឡាយ នៅតាមបណ្ដាញ​អ៊ិនធើណេត រួមទាំងវីដេអូ រឿងភាគ និងភាពយន្ដ​នោះផង។

បើតាម «Bloomberg» បានឲ្យដឹងទៀតថា អ័ពផល មានគម្រោងតម្លើងកម្មវិធីថ្មី ចំនួន៣៖ Apple Music, Apple TV និង Apple Podcasts។ កម្មវិធីទាំងនេះ នឹងត្រូវបញ្ចេញឲ្យប្រើប្រាស់ ក្នុងម៉ាស៊ីន «iPhone» និង «iPad» ជំនាន់ចុងក្រោយគេបង្អស់។ អនាគតកំព្យូទ័រ អ័ពផល (ទាំងលើតុ និងយួរដៃ) ដែលនឹងចេញលើកក្រោយ ក៏មានកម្មវិធីទាំងបីនេះដែរ៕  



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

កម្មវិធី​ល្បី​ទាំង១០​សម្រាប់​«ប្ដូរ​ភិនភាគ​មុខ» ក្នុង​ទូរស័ព្ទដៃ

តាំងពីច្រើនឆ្នាំហើយ ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបង្ហាញទៅកាន់ក្រុមអ្នកសារព័ត៌មាន នូវវីដេអូមួយដ៏គួរឲ្យអស់សំណើច នៃការ​«ប្ដូរ​ភិនភាគ​មុខ»​ភរិយារបស់លោក ជំនួសមកវិញដោយមុខរបស់លោក។ ហើយកាលពីប៉ុន្មានខែមុន មុខមាត់របស់តារាសំដែងចិនដ៏ល្បី ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...