• កម្មវិធី​ល្បី​ទាំង១០​សម្រាប់​«ប្ដូរ​ភិនភាគ​មុខ» ក្នុង​ទូរស័ព្ទដៃ

    តាំងពីច្រើនឆ្នាំហើយ ដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបង្ហាញទៅកាន់ក្រុមអ្នកសារព័ត៌មាន នូវវីដេអូមួយដ៏គួរឲ្យអស់សំណើច នៃការ​«ប្ដូរ​ភិនភាគ​មុខ»​ភរិយារបស់លោក ជំនួសមកវិញដោយមុខរបស់លោក។ ហើយកាលពីប៉ុន្មានខែមុន មុខមាត់របស់តារាសំដែងចិនដ៏ល្បី គឺនាង «Dilraba Dilmurat» ត្រូវបានគេឃើញនៅក្នុងវីដេអូស្រាតមួយ បង្ហាញរាងកាយដ៏ទ្រលុកទ្រលុន បង្កការភ្ញាក់ផ្អើលមិនតិចទេ។ (វីដេអូនោះ សម្រាប់តែមនុស្សវ័យចំណាស់) តែទីបំផុតទៅ វីដេអូដែលមានមុខមាត់ របស់តារាសំដែងចិន ត្រូវបានរកឃើញថា ជាលទ្ធផលនៃការកាត់តមួយ ដែលយកមុខរបស់នាង «Dilraba Dilmurat» ទៅបិតពីលើវីដេអូស្រាត របស់នាង «Mila Azul» ដែលជាតារាបង្ហាញម៉ូដស្រាត ជាតិអ៊ុយក្រែន។ ...