• ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ រងគ្រោះ​ដួលម៉ូតូ​ព្រោះ​ជន​មិន​ស្គាល់​មុខ

    អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និងជាមនុស្សដ៏ជិតដិតម្នាក់ របស់លោក រ៉ុង ឈុន បាន​រងគ្រោះ​ថ្នាក់ចរាចរណ៍ ក្នុងល្ងាចថ្ងៃចន្ទ ទី១០ ខែសីហានេះ បន្ទាប់ពីត្រូវជនមិនស្គាល់មុខម្នាក់ ដែលជិះ​មកទន្ទឹម រួចទាញដៃចង្កូតម៉ូតូ ឲ្យដួល​ច្រងាប់​ច្រងិល។ នេះ បើតាមប្រភពជិតដិតនឹងអ្នកស្រី មុននឹងអះអាងបន្ថែម ដោយ​អ្នកស្រី​ខ្លួនឯង​ផ្ទាល់។ គ្រោះថ្នាក់នោះ បានកើតឡើង ត្រង់ចំណុចភូមិកោះចិន ឃុំគគី ស្រុកគៀនស្វាយ ខេត្ត​កណ្ដាល នៅក្រោយ​ពេល​អ្នកស្រី និងស្វាមី​បានជិះម៉ូតូ វិលត្រឡប់ពីធ្វើការ ក្នុងរាជធានី​ភ្នំពេញវិញ។ ស្ថិតក្នុងសភាពរំរបួសច្រើនកន្លែង អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលដឹងខ្លួន​អាចនិយាយ​ឡើងវិញ ...