កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ទីជែរី ហង់រី ចាកចេញពី ម៉ូណាកូ បន្ទាប់ពីធ្វើ«គ្រូបង្វឹកបីខែ»

អតីតខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមកាំភ្លើងធំ លោក ទីជែរី ហង់រី (Thierry Henry) ដែលបានប្រែក្លាយអាជីព ជា«គ្រូបង្វឹកបីខែ»​លើកដំបូង ជាមួយក្រុម ម៉ូណាកូ (AS Monaco – បារាំង) កាលពី៣ខែមុន បានប្រកាសចាកចេញ ពីក្រុមបាល់ទាត់មួយនេះហើយ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ។

ដំណឹងខាងលើ​ កើតឡើងមួយថ្ងៃ ក្រោយការសម្រេចរបស់ក្រុម ម៉ូណាកូ ដែលបានព្យួរតួនាទី ​របស់គ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ ចេញពីការបង្វឹក កាលពីម្សិលម៉ិញ។

តាំងពីបាន​មកធ្វើជាគ្រូបង្វឹក ឲ្យក្រុមម៉ូណាកូ លោក ទីជែរី ហង់រី មិនបានធ្វើឲ្យក្រុម មានភាពប្រសើរឡើង នៅក្នុងចំណាត់ថ្នាក់ នៃក្របខណ្ឌបូកពិន្ទុ «Ligue 1» នោះទេ។ មកដល់ថ្ងៃនេះ ក្រុម ម៉ូណាកូ ដែលធ្លាប់ឈ្នះជាជើងឯក ឆ្នាំ២០១៦ នៃប្រទេសបារាំង ទទួលបានចំណាត់ថ្នាក់ ត្រឹមតែលេខ១៩ ប៉ុណ្ណោះ ពីក្នុងចំណោម ២០ក្រុម។

មិនត្រឹមតែប៉ុណ្ណឹង ក្រុមម៉ូណាកូ បានប្រកួតចាញ់យ៉ាងអាម៉ាស ក្រុម ស្ត្រាស្បួរ៍ (Strasbourg – បារាំង) ក្នុងពិន្ទុ ១៥ និងក្រុម ម៉េស្ស៍ (Metz – បារាំង) ដោយពិន្ទុ ១ ៣ នៅក្នុងផ្ទះខ្លួនឯង កាលពីប៉ុន្មានថ្ងៃមុន ខណៈក្រុមទាំងពីរ ត្រូវគេស្គាល់ពីមុនមកថា ធ្លាប់ជាក្រុមអន់ៗ។

យ៉ាងណាក៏ដោយ «គ្រូបង្វឹកបីខែ»រូបនេះ បានប្រកាសចេញចេញពីក្រុម ជាមួយនឹងការអះអាង ពីភាពក្ដុកក្ដួលរបស់ខ្លួន និងសំដែងសមានចិត្ត ចំពោះបណ្ដាមេដឹកនាំក្រុម ម៉ូណាកូ ក៏ដូចជាចំពោះ ក្រុមកីឡាករទាំងអស់។

លោក ហង់រី បានសង្ឃឹមថា គ្រូបង្វឹកក្រោយរបស់ក្រុម នឹងជួយក្រុមឲ្យងើបផុត ពីចំណាត់ថ្នាក់ដ៏អាក្រក់ ដែលអាចឲ្យក្រុមធ្លាក់ ទៅក្នុងក្របខណ្ឌបូកពិន្ទុ «Ligue 2» ដែលខ្សោយជាង «Ligue 1»។ ប៉ុន្តែគ្រូបង្វឹកក្រោយនេះ ក៏ជាគ្រូបង្វឹក មុនការមកដល់របស់លោក ហង់រី នោះដែរ៖ គឺលោក ឡេអូណាដូ ចារឌីម (Leonardo Jardim)៕



You may also like

កីឡា និងបច្ចេកវិទ្យា

ហ្វាប្រេហ្គាស ចេញ​ពី​ ឆែលស៊ី មកលេង​ឲ្យ ម៉ូណាកូ

ដំណឹងដែលបានលេចឮ តាំងពីច្រើនថ្ងៃមកហើយ ត្រូវបានប្រកាសជាផ្លូវការហើយ នៅល្ងាចថ្ងៃសុក្រនេះ ដោយក្រុមបាល់ទាត់ ម៉ូណាកូ ( AS Monaco – បារាំង)។ ហ្វ្រង់សេស ហ្វាប្រេហ្គាស ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...