ណីម៉ា (Neymar Jr) សប្បាយចិត្ត​ជាងពេលណា​ទាំងអស់ ដែលបានលេង នៅជាមួយក្រុមប៉ារីស (Paris Saint-Germain – បារាំង)។ នេះ ជាការអះអាងឡើង របស់កំពូលកីឡាជាតិប្រេស៊ីល នៅក្នុងសន្និសីទ​សារព័ត៌មាន មុន​ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ដែលនឹងប្រព្រឹត្តិទៅ ក្នុងយប់​ថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ស្អែក។

ក្រុមប៉ារីស ត្រូវជួបប្រកួតវគ្គ​ពាក់កណ្ដាល​​ផ្ដាច់ព្រ័ត្រ ក្នុងជុំទីមួយ ទល់នឹងក្រុម មេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ដែលជា​ការប្រកួតដ៏សំខាន់មួយ រវាងក្រុមទាំងពីរ ក្នុងដំណើរឈានទៅដណ្ដើមតំណែង ជាជើងឯកអ៊ឺរ៉ុប ប្រចាំរដូវកាល។

ខ្សែប្រយុទ្ធ កីឡាករ ណីម៉ា ដែលត្រូវបានផ្ទេរពីក្រុមបាសឺឡូន (Barcelonna Fc – អេស្ប៉ាញ) មកកាន់ក្រុមប៉ារីស តាំងពីឆ្នាំ២០១៧ ដើម្បីជួយ​ក្រុមប៉ារីស ក្នុងការដណ្ដើមតំណែងខាងលើ មិនត្រូវបានគេមើលឃើញថា ជាកីឡាករ​ដែលសប្បាយចិត្ត ក្នុងការលេង​ឲ្យក្រុមប៉ារីស​នោះទេ។ មិនត្រឹមតែប៉ុណ្ណឹង កំពូលខ្សែប្រយុទ្ធ​ថែមទាំង​ទាមទារ វិលទៅកាន់ក្រុមបាសឺឡូនវិញ នៅចុងរដូវកាល ឆ្នាំ២០១៩នោះថែមទៀតផង។

តែនៅថ្ងៃនេះ កីឡាករ ណីម៉ា បានប្រកាសផ្ទុយពីនេះ ដោយអះអាងថា ខ្លួន«សប្បាយចិត្ត​ជាងពេលណា​ទាំងអស់» ដែលបាននៅលេង​ជាមួយក្រុមប៉ារីស ហើយបានទទួលស្គាល់ថា ខ្លួនពិតជាមួយបញ្ហា«ពិបាកផ្សាំខ្លួន» នៅពេល​ដំបូង។ កីឡាករបាននិយាយថា៖

«ខ្ញុំមានបញ្ហាពិបាកផ្សាំខ្លួន នៅពេលមកដល់ដំបូង។ តែពេលនេះ ខ្ញុំបានជំនះបញ្ហាទាំងនេះបានហើយ។ ខ្ញុំបាន​ព្យាយាម​ហ្វឹកហាត់ជាច្រើន (…) នៅថ្ងៃនេះ ខ្ញុំសប្បាយចិត្ត​ជាងពេលណា​ទាំងអស់។»

នៅចំពោះសំណួរ នៃការបន្តកិច្ចសន្យា​ទាត់បាល់ កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល បានថ្លែងថា ខ្លួនកំពុងចរចា​ជាមួយ​ក្រុមប៉ារីស ដែលប្រព្រឹត្តិទៅ ដូចធម្មតា។ កីឡាករបន្តថា៖

«ខ្ញុំសប្បាយចិត្ត​ ជាមួយរដូវកាលរបស់ខ្ញុំ ដែលនៅទាត់ជាមួយក្រុមប៉ារីស។ ទាក់ទងនឹងពានរង្វាន់បាល់មាស ខ្ញុំមិនបាន​ខ្វាយខ្វល់ទេ។ គោលដៅរបស់ខ្ញុំ គឺត្រូវឈ្នះពាន “Champions League” ជាមួយក្រុមប៉ារីស៕»



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ណីម៉ា បន្ទោសអាជ្ញាកណ្ដាល ខណៈ ម៉ាគីញ៉ូស ថាជាពេលត្រូវ«ឆីលាមក»

«ពេលដែលត្រូវ… ឆីលាមក» – ក្ដីសុបិន្តដែលចង់ឈ្នះជាជើងឯកអ៊ឺរ៉ុប របស់ក្រុមប៉ារីស (Paris Saint-Germain – បារាំង) បានរលាយជាថ្មីទៀត ក្នុងឆ្នាំនេះ បន្ទាប់ពីប្រកួតចាញ់ក្រុម មែនញូ ...
កីឡា និងបច្ចេកវិទ្យា

បាយ៉ឺន សឹងតែ​បាន​ឆ្លងវគ្គ​រួចរាល់ បន្ទាប់ពី​​លត់ ឆែលស៊ី ដល់ផ្ទះ

CHAMPIONS LEAGUE ៖ ក្រុម បាយ៉ឺន មូនិឆ (Bayern Munich – អាល្លឺម៉ង់) សឹងតែបានឈានជើងទាំងពីរ ដើរឆ្លងវគ្គរួចជាស្រេចហើយ បន្ទាប់ពីបំបាក់ក្រុម ...
កីឡា និងបច្ចេកវិទ្យា

«សំដីរើសអើង»របស់អាជ្ញាកណ្ដាល​ទី៤​ផ្អាកការប្រកួតរវាង ប៉ារីស-​អ៊ីស្តាំប៊ូល

អាជ្ញាកណ្ដាលទី៤ រងការចោទប្រកាន់ថា បានប្រើ«សំដីរើសអើង»ពណ៌សម្បុរ ទៅលើ​ជំនួយការ​គ្រូបង្វឹក របស់ក្រុម អ៊ីស្ដាំប៊ូល (Istanbul Basaksehir – ទួរគី) ដែលធ្វើឲ្យ​ការប្រកួតរវាងក្រុមនេះ ទល់នឹងក្រុម ប៉ារីស ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.