ក្រុមជម្រើសជាតិរបស់ប្រទេស អេស្ប៉ាញ បានទទួលសំបុត្រ ឡើងទៅវគ្គ១/២ បន្ទាប់ពីបំបាក់ក្រុម ស្វីស ដោយ​គ្រាប់បាល់កាត់សេចក្ដី ៣-១ ក្នុងល្ងាចថ្ងៃសុក្រនេះ។ ជាការប្រកួតវគ្គ១/៤ (ឬហៅថាវគ្គ៨ក្រុម) នៃការដណ្ដើម​ពានអ៊ឺរ៉ុប ឆ្នាំ២០២០ ដែលប្រព្រឹត្តិទៅក្នុងកីឡដ្ឋាន នៃក្រុង«Saint Petersburg» ប្រទេសរ៉ុស្ស៊ី។

បើទោះជាក្រុមស្វីស ត្រូវបានអាជ្ញាកណ្ដាល បណ្ដេញកីឡាករ «Remo Freuler» ចេញនៅនាទីទី៧៧ក្ដី តែក្រុម​«Nati (រហស្សនាមរបស់ក្រុមស្វីស)» នៅតែបង្ហាញភាពរឹងមាំ ស្វាហាប់ និងរក្សាលទ្ធផល ១-១ រហូតដល់​ចុង​បញ្ចប់ នៃការប្រកួត៩០នាទី និងការប្រកួតបន្ថែមម៉ោង ៣០នាទី។

នៅក្នុងវគ្គទាត់បាល់កាត់សេចក្ដី (ម្ខាង៥គ្រាប់) ក្រុមជម្រើសជាតិ ស្វីស ចំនួន៣នាក់ មិនបានទាត់បាល់បញ្ចូលទី របស់ក្រុម អេស្ប៉ាញ នោះទេ ខណៈកីឡាករអេស្ប៉ាញ២នាក់ ក៏បានខកខាន ក្នុងការទាត់បញ្ចូលទីក្រុមស្វីសដែរ។ លទ្ធផលនៃការទាត់បាល់កាត់សេចក្ដី ៖ អេស្ប៉ាញរកបាន៣គ្រាប់ តែក្រុមស្វីសរកបានតែ១គ្រាប់ប៉ុណ្ណោះ (គ្រាប់​បាល់​ទី៥​មិនត្រូវបានទាត់ទេ ព្រោះគ្មានប្រយោជន៍)។

ក្រុម«La Roja» របស់ប្រទេសអេស្ប៉ាញ ដែលទទួលសំបុត្រឆ្លងវគ្គខាងលើ នឹងត្រូវរងចាំលទ្ធផល នៃការប្រកួត​រវាងក្រុង ប៊ែលហ្សិក និងក្រុម អ៊ីតាលី ដែលនឹង​ប្រព្រឹត្តិទៅ ក្នុងពេលបន្តិចទៀត (យប់ថ្ងៃសុក្រដដែល) ដើម្បី​ដឹងថា ខ្លួននឹងត្រូវជួបជាមួយក្រុមណាមួយ ក្នុងវគ្គ១/២ (ឬហៅថាវគ្គ​៤ក្រុមចុងក្រោយ)។ ក្រុមប៊ែលហ្សិក និង​ក្រុមអ៊ីតាលី ដែលសុទ្ធតែ​ក្រុមយក្ស និងត្រូវបានអ្នកផង ជឿថាជាបេក្ខភាពដ៏មុតមាំ ក្នុងការលើក​ពានអ៊ឺរ៉ុបឆ្នាំនេះ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Euro Cup៖ កីឡាករម្នាក់​គាំងបេះដូង ក្នុងការប្រកួត ដាណឺម៉ាក-ហ្វាំងឡង់

ការប្រកួតវគ្គជម្រុះក្នុងពូល​រវាងក្រុម ដាណឺម៉ាក និងក្រុម ហ្វាំងឡង់ ត្រូវបានផ្អាកជាច្រើននាទីទី ក្នុងរសៀល​ថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ បន្ទាប់ពីខ្សែបម្រើ របស់ក្រុមដាណឺម៉ាក កីឡាករ គ្រីស្យង់ អេរីសិន ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ ឆេក បំបាក់ ហូឡង់ ឡើងទៅ​វគ្គ១/៤

ក្រុមជម្រើសជាតិ ហូឡង់ ដែលអ្នកផងគិតថា អាចជាបេក្ខភាពដ៏ខ្លាំងមួយ ក្នុងការដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០នេះ ត្រូវបានក្រុម ឆេក លត់ដោយគ្រាប់បាល់ ២-០ ក្នុងយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ កាលវិភាគ​នៃការប្រកួត​រវាងក្រុម ទាំង១៦​ចុងក្រោយ

ការប្រកួតវគ្គជម្រុះក្នុងពូល បានបញ្ចប់ហើយ។ ខាងក្រោមនេះ ជាក្រុមជម្រើសជាតិ ទាំង១៦​ចុងក្រោយ និងកាលវិភាគនៃជំនួបរវាងពួកគេ នៅក្នុងវគ្គ១/៨ ដែលជាការប្រកួត​«ចាញ់ចេញ» និង​«ឈ្នះឡើង» ចាប់ពីថ្ងៃសៅរ៍ទី២៦ ចុងសប្ដាហ៍នេះ រហូតដល់ថ្ងៃអង្គារទី២៩ ខែមិថុនា​សប្ដាហ៍​ខាងមុខ។ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...