ចប់សព្វគ្រប់ហើយ រវាងកីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុម មែនយូ (Manchester United)។ កិច្ចសន្យារវាងកីឡាករម្ចាស់បាល់មាស ៥ជំនាន់ និងក្រុមបីសាចក្រហមអង់គ្លេស ត្រូវបានភាគីទាំងសងខាងព្រមព្រៀងលប់ចោល ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុម មែនយូ ដែលចេញផ្សាយនៅប៉ុន្មាននាទីមុន បានឲ្យដឹងថា ក្រុមបាល់ទាត់​បានព្រមព្រៀង ជាមួយភាគីកំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គេរ ដើម្បីលប់ចោលនូវកិច្ចសន្យា​ដែលក្រុមបានធ្វើ ជាមួយកីឡាករ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានភ្លាមៗ ចាប់ពីថ្ងៃនេះតទៅ។

ជំហានដល់ផ្លូវបំបែកជាលើកទី២នេះ ទំនងជាមិនអាចជៀសផុត បន្ទាប់ពីកីឡាករអាយុ៣៧ឆ្នាំរូបនេះ បានផ្ដល់កិច្ចសម្ភាសទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពី២សប្ដាហ៍មុន ដោយប្រើពាក្យធ្ងន់ៗបកអាក្រាតមេដឹកនាំក្រុម មែនយូ និងគ្រូបង្វឹករបស់ក្រុម លោក «Erik ten Hag»។ កីឡាករបញ្ជាក់ថា ខ្លួនមានអារម្មណ៍ថាត្រូវបាន«ក្បត់» ដោយក្រុមមេដឹកនាំ និងគ្មាន«ការគោរព»សូម្បីបន្តិចឡើយ ចំពោះគ្រូបង្វឹកខាងលើ។

កីឡាករបានថ្លែងឡើងថា៖

«ខ្ញុំមិនមានការគោរព ចំពោះ “Erik ten Hag” ទេ ព្រោះគាត់មិនបង្ហាញពីការគោរព ចំពោះខ្ញុំ។ រឿងវាសាមញ្ញទេថា តើអ្នកឯងគ្មានការគោរពចំពោះខ្ញុំទេ ខ្ញុំក៏គ្មានការគោរពសោះឡើយ ចំពោះអ្នកឯងដូចគ្នា។»

នៅខណៈនេះ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ កំពុងស្ថិតក្នុងប្រទេសកាតា ដើម្បីត្រៀមចូលទាត់ ក្នុងការប្រកួតលើកទី១ រវាងក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ និងក្រុម​ជម្រើសជាតិ​ហ្គាណា នៃព្រឹត្តិការណ៍បាល់​ទាត់ពិភពលោក ឆ្នាំ២០២២។ កីឡាករបានទាត់ឲ្យក្រុម មែនយូ លើកទី១ រវាងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៩។ កីឡាករបានត្រឡប់មកលេងឲ្យក្រុម ជាលើកទីពីរ ចាប់ពីឆ្នាំ២០២១ មកដល់ពេលនេះ៕



លំអិតបន្ថែមទៀត

ក្រុមជូវេនទូស អបអរជ័យជំនះខ្លួន បន្ទាប់ពីយកឈ្នះក្រុមអាត្លេទីកូម៉ាឌ្រីត។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

បីគ្រាប់​របស់ រ៉ូណាល់ដូ ជួយ​ក្រុម​សេះបង្កង់ឲ្យ​បំបាក់​ក្រុម​អាត្លេទីកូ

កំពូលខ្សែប្រយុទ្ធរបស់ក្រុម ជូវេនទូស (Juventus – អ៊ីតាលី) កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្រមានជាមុនរួចហើយ នៅមុនជំនួបជាមួយក្រុម អាត្លេទីកូ ...
កីឡា និងបច្ចេកវិទ្យា

«Greenwood» ខ្សែប្រយុទ្ធក្រុម មេនយូ រងការឃុំខ្លួន ពីបទរំលោភ

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្រុម មេនយូ (Manchester United) កីឡាករ «Mason Greenwood» ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទសង្ស័យ ថាបានប្រព្រឹត្តិអំពើហិង្សា និងរំលោភ។ ...
កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ ក្នុងការប្រកួតរវាងក្រុម ជូវេនទូស និងក្រុម ព័រតូ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ រ៉ូណាល់ដូ-ក្រុម​សេះបង្កង់ ហាលអាវត្រឹម១/៨

ក្រុម​សេះបង្កង់ នៃប្រទេសអ៊ីតាលី ដែលមានខ្សែប្រយុទ្ធដ៏ល្បី កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ត្រូវបាន​ជម្រុះចេញ​ជាស្ថាពរ ពីការប្រកួតក្របខណ្ឌ​​«Champions League» បើទោះជាបានប្រកួតឈ្នះ លើក្រុម​នាគខៀវ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.