ព្រះមហាក្សត្រីយានី របស់ចក្រភពអង់គ្លេស ព្រះនាង អេលីហ្សាប៊ែត ទី២ (Elizabeth 2) បានសោយទិវង្គត ក្នុងជន្មាយុ​៩៦ព្រះវស្សា នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។ នេះ បើតាមការប្រកាសឲ្យដឹង របស់ព្រះបរមរាជវាំង «Buckingham Palace» នៅមុននេះបន្តិច។

នៅប៉ុន្មានខែចុងក្រោយនេះ ព្រះសុខភាពរបស់ព្រះមហាក្សត្រីយានី បានចុះថមថយជាលំដាប់។ ក្នុងខួបលើកទី៧០ នៃការគ្រងរាជ្យរបស់ព្រះអង្គ ដែលធ្វើឡើង កាលពីខែមិថុនា (ឆ្នាំ២០២២) ព្រះអង្គ អេលីហ្សាប៊ែត បានបង្ហាញព្រះកាយជាសាធារណៈ យ៉ាងតិចបំផុត។ ទ្រង់បានទៅគង់ នៅព្រះរាជដំណាក់ «Balmoral» ដែលស្ថិតនៅភាគខាងជើង នៃចក្រភពអង់គ្លេស និងនៅសែនឆ្ងាយពីព្រះបរមរាជវាំង «Buckingham»។

កាលពីព្រឹក ថ្ងៃព្រហស្បត្តិ៍ដដែល ព្រះបរមរាជវាំងបានប្រកាសឲ្យដឹងថា ក្រុមរាជពេទ្យរបស់ទ្រង់ បានសំដែង«ការខ្វាយខ្វល់»ខ្លាំងណាស់ ចំពោះស្ថានភាពនៃព្រះរាជសុខភាពរបស់ព្រះអង្គ។ 

ក្នុងជន្មាយុ​៩៦ព្រះវស្សា

ស្ដេចចក្រភពដ៏មានឥទ្ធិពលអង្គនេះ បានគង់នៅលើរាជ្យបល្ល័ង្គ អស់រយៈពេល៧០ឆ្នាំ រាប់ចាប់តាំងពីពេលឡើងសោយរាជ្យ កាលពីខែកុម្ភៈ ឆ្នាំ១៩៥២ ដោយស្នងរាជ្យពីព្រះរាជបិតាទ្រង់ គឺព្រះបាទ ហ្សក ទី៦ (George VI)។ រយៈពេលនៃការសោយរាជ្យនេះ មានអាយុកាលវែងជាងរជ្ជកាល នៃព្រះមហាក្សត្រអង់គ្លេសណាៗទាំងអស់។

ព្រះមហាក្សត្រីយានី អេលីហ្សាប៊ែត ទី២ មិនត្រឹមជាព្រះមហាក្សត្រី នៃរាជាណាចក្រសហព័ន្ធ (United Kingdom) ដែលមានរួម៣ប្រទេសនោះទេ តែព្រះនាងក៏ជាព្រះប្រមុខរដ្ឋ នៃក្រុមប្រទេស «Commonwealth» ដែលមានសមាជិក៥៦ប្រទេស នៅជុំវិញពិភពលោកផងដែរ។

រជ្ជកាស៧០ឆ្នាំរបស់ទ្រង់ មាននាយករដ្ឋមន្ត្រីចំនួន១៦នាក់ និងបានឆ្លងកាត់ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមានការចូល របស់ចក្រភពអង់គ្លេស ជាសមាជិករបស់សហភាពអ៊ឺរ៉ុប (EU) នៅឆ្នាំ១៩៧៣ មុននឹងចាកចេញទៅវិញ នៅឆ្នាំ២០២០។

ព្រះមហាក្សត្រីយ៉ានី ក៏រងសង្គ្រាមប៉ាកកាមិនតិចដែរ ដូចយ៉ាងការរិះគន់ទ្រង់ នៅក្រោយមរណភាព នៃម្ចាស់ក្សត្រី ដាយ៉ាណា (Diana) ដែលជាអតីតព្រះសុណិសារបស់ព្រះអង្គ និងជាពិសេសការរិះគន់ ដែលធ្វើឡើងដោយព្រះរាជនត្តារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ហារី (Harry) និងអ្នកម្នាង ម៉េហ្គាន ម៉េខល (Meghan Markle) នោះតែម្ដង។

នៅខែមេសា ឆ្នាំ២០២១ ព្រះមហាក្សត្រីបានប្រឈមទុក្ខសោកសង្រេង នឹងការសោយទិវង្គត របស់ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ព្រះស្វាមីដែលទ្រង់បានរៀបអភិសេកជាមួយ តាំងពី៧៣ឆ្នាំមុន៕



លំអិតបន្ថែមទៀត

ដំណឹង

បូរីស ចនសុន ក្លាយជា​នាយករដ្ឋមន្ត្រី​​ថ្មី​នៃ​ចក្រភព​អង់គ្លេស

ចាប់ពីយប់ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះទៅ ចក្រភពអង់គ្លេសមាននាយករដ្ឋមន្ត្រីថ្មីមួយរូប ឈ្មោះ បូរីស ចនសុន (Boris Johnson) មេដឹកនាំមកពីគណបក្សអភិរក្សនិយម (ប្រកាន់ស្ដាំ)។ លោក ...
ដំណឹង

ក្រុមប្រទេស​«G7»​ថ្កោលទោស​រ៉ុស្ស៊ី ក្នុងការផ្លោងគ្រាប់​ដាក់ផ្សារ​អ៊ុយក្រែន

មេដឹកនាំនៃក្រុមប្រទេស ដែលមានវិស័យឧស្សហកម្មជឿនលឿនជាងគេ ឬហៅថា «G7» បានរួមគ្នាថ្កោលទោសប្រទេសរ៉ុស្ស៊ី ជុំវិញព្រឹត្តិការណ៍ផ្លោងគ្រាប់ដាក់ផ្សារទំនើបមួយកន្លែង នៃក្រុង«Krementchouk» (ភាគកណ្ដាល) នៃប្រទេសអ៊ុយក្រែន បណ្ដាលឲ្យមានជនស៊ីវិលស្លាប់ យ៉ាងតិច១៦នាក់។ ក្រុមមេដឹកនាំ នៃប្រទេសមហាយក្សទាំង៧ ...
ដំណឹង

Brexit៖ រាស្ត្រ​អង់គ្លេស​រាប់លាន​នាក់ ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ជាថ្មី

បន្ទាប់ពីបាតុកម្មរបស់ពលរដ្ឋច្រើនម៉ឺនសែននាក់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ញត្តិមួយទៀតដែល ទាមទារ​ឲ្យធ្វើ​ប្រជាមតិ​ជាថ្មី ទទួលបានមនុស្សចុះហត្ថលេខា ប្រមាណជាង៥លាននាក់ហើយ មកទល់នឹងម៉ោងនេះ។ ញត្តិនឹងដាក់សម្ពាធ កាន់តែខ្លាំងថែមទៀត ទៅលើអ្នកស្រី ថេរេសា ម៉េ (Theresa ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.