ដំណឹងពិភពលោក

ការចុះចត​បន្ទាន់​មួយ បានសម្លាប់​អ្នក​បើកបរ​«ពីរនាក់» នៅ​ភាគខាងកើត​រ៉ុស្ស៊ី

អ្នកបើកបរយន្ដហោះ និងជំនួយការ ទាំង«ពីរនាក់» បានស្លាប់ នៅក្នុងគ្រោះយន្ដហោះមួយ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងតំបន់ស៊ីប៊េរី ភាគខាងកើតប្រទេសរ៉ុស្ស៊ី។ យន្ដហោះបានព្យាយាម​ចុះចត​យ៉ាងបន្ទាន់ តែបានជ្រុល ទៅបុកអគារមួយ នៅក្នុងព្រលានយន្ដហោះ។

យ៉ាងណា អ្នកដំណើរទាំង៤៣នាក់ និងបុគ្គលិកបម្រើការលើយន្ដហោះផ្សេងទៀត បានរួចរស់មានជីវិត។ នេះ បើតាមការអះអាង របស់ទីភ្នាក់ងារព័ត៌មាន «Tass» របស់ប្រទេសរ៉ុស្ស៊ី។

ហេតុការណ៍បានកើតឡើង ក្នុងជើងហោះហើរមួយ ដែលយន្ដហោះត្រូវងើបខ្លួន ពីក្រុង «Nizhneangarsk» ឆ្ពោះទៅកាន់ក្រុង «Oulan-Oude» ស្ថិតក្នុងតំបន់ស៊ីបេរីខាងកើត។

ប៉ុន្តែបន្ទាប់ពីហោះងើបខ្លួនបានបន្តិច យន្ដហោះប្រភេទ «Antonov An-24» បានជួបញ្ហាបច្ចេកទេស៖ ម៉ាស៊ីនប្រតិកម្មមួយចំហៀង បានរលត់លែងដំណើរការ។

អាជ្ញាធរតំបន់ត្រូវបានស្រង់សំដី មកបញ្ជាក់ថា អ្នកបើកបរយន្ដហោះ ត្រូវបង្ខំចិត្តបញ្ជាយន្ដហោះ ឲ្យហោះត្រឡប់ក្រោយ មកចុះចតនៅព្រលានយន្ដហោះដើមវិញ។

នៅពេលចុះចត យន្ដហោះបានចុះចតហួសផ្លូវ ប្រមាណជាង១០០ម៉ែត្រ ហើយជ្រុលទៅបុកអគាមួយ នៃព្រលានយន្ដហោះ។

រូបភាពបង្ហោះនៅលើបណ្ដាញសង្កម បានបង្ហាញថា យន្ដហោះបានឆាបឆេះ បង្កជាអគ្គិភ័យឡើង។ ពីក្នុងចំណោមអ្នកដំណើរ ទាំង៤៣នាក់ មានម្នាក់ជាកុមារ។

ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៃគ្រោះថ្នាក់នេះ។ យន្ដហោះខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន «Angara» ដែលតែងភ្ជាប់ការហោះហើរ នៅក្នុងប្រទេសរ៉ុស្ស៊ី ជាពិសេសនៅក្នុងតំបន់៕



លំអិតបន្ថែមទៀត

ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប ...
ដំណឹង

MH17៖ ប្រទេសម៉ាឡេស៊ី ទាមទារ​រក​យុត្តិធម៌

ប្រទេសម៉ាឡេស៊ី បានទាមទាររកយុត្តិធម៌ នៅថ្ងៃពុធម្សិលម៉ិញ តាមរយៈចំណាត់ការ​​ដ៏ម៉ឺងម៉ាត់​មួយ ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​វិន្និច្ឆ័យ​ទោស​អ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើង​ហោះ​ហើរ​លេខ «MH17» ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤កន្លងទៅ។ ការទាមទារនេះ ...
កម្រមាន

ប្រឌិតរឿងប្លន់យន្ដហោះ ព្រោះ​«ស្នេហ៍​អូន»… ឥឡូវជាប់គុកមួយជីវិត!

នៅប្រទេសឥណ្ឌា បុរសអ្នកមានប្រាក់ម្នាក់ ត្រូវបានតុលាការផ្ដន្ទាទោស ឲ្យបន្តរស់នៅក្នុងពន្ធនាគារ រហូតដល់ថ្ងៃស្លាប់។ បុរសអាយុ៣៨ឆ្នាំ ដែលជាអ្នកជំនួញខាងត្បូងពេជ្រ ត្រូវបានតុលាការរកឃើញថា ជាអ្នកទទួលខុសត្រូវ ក្នុងការប្រកាសអាសន្នមិនពិតមួយ ដែលថាមានចោរប្លន់យន្ដហោះ។ ទង្វើនេះ ធ្វើឡើងព្រោះមូលហេតុ«ស្នេហ៍​អូន»។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.