ដំណឹងពិភពលោក

ត្រាំ បង់ពន្ធប្រកាស ៧៥០​ដុល្លារ តែចំណាយ​៧ម៉ឺនដុល្លារ​ដើម្បី​កាត់សក់

លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានបង់ពន្ធប្រកាស ត្រឺមតែ ៧៥០​ដុល្លារ ប៉ុណ្ណោះ ដែលខុសគ្នាឆ្ងាយ ពីតម្លៃកាត់សក់របស់លោកម្ដងៗ ដែល​មានកម្រិត ដល់ទៅ៧ម៉ឺនដុល្លារ។ នេះបើតាមសារព័ត៌មាន «New York Times» ក្នុង​របាយការណ៍​ដ៏ភ្ញាក់ផ្អើលមួយ ការបង់ពន្ធប្រកាស របស់មហាសេដ្ឋី ដូណាល់ ត្រាំ  ក្នុង​រយៈពេល២០ឆ្នាំ មុនពេលលោកក្លាយ​ជាប្រធានាធិបតី។

ការទម្លាយដំណឹង របស់សារព័ត៌មានអាមេរិក បានរាយការណ៍ កាលពីថ្ងៃអាទិត្យ​ម្សិលម៉ិញ​ថា ការបង់ពន្ធប្រកាស ក្នុងកម្រិត ៧៥០​ដុល្លារ ខាងលើនោះ ធ្វើឡើងក្នុងឆ្នាំ​២០១៦-២០១៧ គឺក្នុង​ឆ្នាំ​ដែលលោក ត្រាំ បានឈ្នះឆ្នោត​ក្លាយជាប្រធានាធិបតី។ បន្ថែម​ពីលើ​នេះ លោក ត្រាំ មិនបាន​បង់ពន្ធអ្វី សូម្បីតែមួយដុល្លារ បើនិយាយ​ពី​ការប្រកាសពន្ធ ក្នុងរយៈពេល១០ឆ្នាំ (ពីចណោម១៥ឆ្នាំ​) កន្លងមក។

ប៉ុន្តែដំណឹងខាងលើ ត្រូវបានលោកប្រធានាធិបតីខ្លួនលោក ចេញមុខបដិសេធ នៅក្នុង​សន្និសីទសារព័ត៌មាន នៃសេតវិមាន ដោយចាត់ទុកព័ត៌មាន របស់ «New York Times» ថាជា «Fake News» ដែលសរសេរឡើង តាមការនឹកឃើញ និងផ្ដេសផ្ដាស។

បើតាមសារព័ត៌មានដដែល បានពន្យល់ថា លោក ត្រាំ តែងបញ្ចៀសខ្លួន ឲ្យរួចផុតពី​ការបង់ពន្ធ ដោយសារតែលោក បានប្រកាសពន្ធ អំពីប្រាក់ចំណូលរបស់លោក ថាមាន​ការខាតបង់ ច្រើនជាងចំណេញ។ លោកបានទូទាត់ ប្រាក់ចំណូលចំណាយ សម្រាប់រាល់​លំនៅដ្ឋាន យន្ដហោះឯកជន… និងថ្លៃឈ្នួល ៧ម៉ឺនដុល្លារ សម្រាប់ជាង​កាត់សក់ ជារៀង​​រាល់មុនពេលលោក ចេញមុខតាមកញ្ចក់ទូរទស្សន៍ម្ដងៗ។

សារព័ត៌មានបន្តថា ផ្ទុយពីរូបភាពរបស់លោក ដូណាល់ ត្រាំ ដែលតែងលើកឡើង ពីភាព​ហ៊ឺហា រុងរឿង ថ្កុំថ្កើន នៅក្នុងមុខរបររកស៊ីរបស់លោកនោះ ក្រុមហ៊ុនភាគច្រើន​ដែលជា​កម្មសិទ្ធិ​របស់លោក តែងប្រកាសពន្ធ អំពីការខាតបង់ធ្ងន់ធ្ងរ។

តែនៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ បានលើកឡើងថា៖

«ខ្ញុំបានចំណាយ​ច្រើនណាស់ ហើយខ្ញុំថែមទាំង​បានបង់ពន្ធ ច្រើនដូចគ្នា ទៅលើ​ការប្រកាស​​ប្រាក់ចំណូល ក្នុងកម្រិតរដ្ឋ ពោលគឺនៅក្នុងរដ្ឋញ៉ូយក។»

យ៉ាងណា ក្នុងពេលកន្លងមក លោកប្រធានាធិបតី ត្រាំ បានបដិសេធ​​ផ្សព្វផ្សាយ ជាសាធារណៈ អំពីរាល់ការប្រកាសពន្ធ របស់លោក នៅមុនលោកក្លាយ​ជាប្រធានាធីបតី​នៃសហរដ្ឋអាមេរិក



លំអិតបន្ថែមទៀត

ដំណឹង

ដូណាល់ ត្រាំ ចង់ធ្វើ​ជំនួប​«G7»​ឆ្នាំនេះ នៅ​«Camp David»

ជំនួបកំពូល របស់មហាអំណាចឧស្សាហកម្មទាំង៧ ឬហៅកាត់ថា «G7» ដែលគ្រោង​ជួបគ្នា តាម​រយៈទូរស័ព្ទវីដេអូ​ (Video Conference) អាចនឹងត្រូវរៀបចំ ឲ្យជួបគ្នាផ្ទាល់ នៅក្នុង «Camp David» ...
កម្ពុជា

ហ៊ុន សែន ៖ «បើ​តឹងច្រមុះ​រន្ធទាំងពីរ ហ្អែង​ដកដង្ហើម​តាមមាត់»

«យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងពាក់ តែវិស័យណាមួយ ដែលទុកឲ្យគេខ្ទប់ច្រមុះយើង ស្លាប់នោះទេ» នេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងការថ្លែងមួយរបស់លោក កាលពីព្រឹកម៉ិញ ជុំវិញនយោបាយ «សេដ្ឋកិច្ច» ថ្មី ...
កំសាន្ដ

Covid-19៖ វីដេអូ​បង្ហាញថា គម្លាត​សុវត្ថិភាព​រវាងគ្នា មានសារសំខាន់​បំផុត

អាជ្ញាធរសុខាភិបាល នៃរដ្ឋអូហៃយ៉ូ (Ohio – USA) បានពន្យល់តាម​រយៈវីដេអូមួយ​ខាងក្រោម បង្ហាញពីសារសំខាន់ នៃ«គម្លាត​សុវត្ថិភាព​រវាងគ្នា» ដើម្បីការពារ និងបង្ការ​ការឆ្លង​មេរោគ «Covid-19» ដ៏ចង្រៃ។ នោះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.