ដំណឹងពិភពលោក

ប្រធានសភា​អ៊ឺរ៉ុប​ថ្មី ជា​អ្នកសារព័ត៌មាន​និយមឆ្វេង របស់​ប្រទេស​អ៊ីតាលី

លោក ដាវីដ សាសូលី (David Sassoli) អ្នកនយោបាយនិយមឆ្វេង របស់​ប្រទេស​អ៊ីតាលី បានឈ្នះឆ្នោតជ្រើសតាំង ក្នុងតំណែងជាប្រធានសភាអ៊ឺរ៉ុប ដោយសម្លេង៣៤៥ ទល់នឹង៦៦៧ នៅក្នុងការបោះឆ្នោតជុំទីពីរ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

បុរសអាយុ៦៣ឆ្នាំរូបនេះ ដែលមានជំនាញជាអ្នកសារព័ត៌មាន បានឈ្នះដាច់ពីលើលោក «Jan Zahradil» ជាតិឆែក (អភិរក្សនិយម – ស្ដាំនិយម) លោក «Ska Keller» ជាតិអាល្លឺម៉ង់ (បរិស្ថាននិយម) និងលោក «Sira Rego» អ្នកជាតិអេស្ប៉ាញ (ឆ្វេងនិយមតឹង)។

លោក ដាវីដ សាសូលី បានមានវត្តមានក្នុងសភាអ៊ឺរ៉ុប តាំងពីឆ្នាំ២០០៩ និងធ្លាប់ជាអនុប្រធានស្ថាប័ននីតិបញ្ញត្តិ របស់សហភាពអ៊ឺរ៉ុបមួយនេះ កាលពីអាណត្តិមុន។ លោកនឹងត្រូវមកបន្តតំណែង ពីលោក «Antonio Tajani» ដែលជាជនជាតិអ៊ីតាលីដូចគ្នា តែមាននិន្នាការនយោបាយខុសគ្នា (អភិរក្សនិយម)។

ការឡើងកាន់តំណែង ជាប្រធានសភាអ៊ឺរ៉ុប របស់លោក ដាវីដ សាសូលី នឹងធ្វើឲ្យប្រទេសអ៊ីតាលី កាន់កាប់តំណែងមួយ ពីក្នុងចំណោមតំណែង ដ៏កំពូលទាំង៣ របស់សហភាពអ៊ឺរ៉ុប។ ប៉ុន្តែដោយសារនិន្នាការនយោបាយខុសគ្នា លោក ដាវីដ សាសូលី នឹងមិនភ្ជាប់មេត្រីភាពនយោបាយ ជាមួយរដ្ឋាភិបាលប្រជានិយមសព្វថ្ងៃ របស់ប្រទេសអ៊ីតាលីនោះឡើយ។

ក្នុងពេលកន្លងមក ឥស្សរជនអ៊ីតាលីសំខាន់ៗចំនួនពីររូប បានកាន់តំណែងដ៏សំខាន់របស់អ៊ឺរ៉ុប គឺលោក «Mario Draghi» ជាប្រធានធនាគារកណ្ដាល នៃសហភាពអ៊ឺរ៉ុប និងអ្នកស្រី «Federica Mogherini» ជាប្រមុខការទូតអ៊ឺរ៉ុប។ ប៉ុន្តែអ្នកនយោបាយ ដ៏មានឥទ្ធិពលទាំងពីររូប បានប្រកាសមិនបន្តតំណែងទាំងនេះ នៅក្នុងអាណត្តិក្រោយទៀតទេ៕



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ EU នឹងផ្ដល់ជំនួយ​ជាសព្វាវុធ ទៅឲ្យអ៊ុយក្រែន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សហភាពអ៊ឺរ៉ុប «EU» នឹងផ្ដល់ជំនួយ​ជាសព្វាវុធ និង«ជាបន្ទាន់» ទៅឲ្យប្រទេសអ៊ុយក្រែន នៅក្នុងសង្គ្រាម​ឈ្លានពាន ធ្វើឡើងដោយកងទ័ពរ៉ុស្ស៊ី តាំងពី៤ថ្ងៃមកនេះ។ ប្រមុខការទូតនៃសហភាពអ៊ឺរ៉ុប លោក «Josep Borrell» ...
ដំណឹង

Covid-19៖ ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ សង្គ្រោះ​ជីវិត​ជិត៦ម៉ឺន​នាក់ នៅ​អ៊ឺរ៉ុប

ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» បានជួយសង្គ្រោះជីវិត ប្រមាណជា ៥៩ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ នៃទ្វីបអ៊ឺរ៉ុប។ នេះ បើតាមការសិក្សាមួយ របស់អ្នកស្រាវជ្រាវមួយក្រុម ...
ដំណឹង

EU ពិន័យ GOOGLE ១,៤៩ពាន់​លានអ៊ឺរ៉ូ អំពី​ការរាំងខ្ទប់​គូប្រជែង

សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយ​នៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់​លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.