លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋអាមេរិក បានត្រៀមចុះហត្ថលេខា ទៅលើក្រឹត្យមួយចំនួន ភ្លាមៗ​បន្ទាប់ពី​ចូលកាន់តំណែង ជាពិសេសក្រឹត្យ ក្នុងការភ្ជាប់សហរដ្ឋអាមេរិកឡើងវិញ ចូលមកក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុ។ នេះ បើតាមការលើកឡើង របស់លោក «Ron Klain» នាយខុទ្ទកាល័យរបស់លោក បៃដិន ក្នុងចុងសប្ដាហ៍​កន្លងមក។

វិធានការរបស់លោក បៃដិន ក្នុងការចេញក្រឹត្យដ៏ច្រើននេះ គឺដើម្បីបញ្ចៀសរាល់នីតិវិធីផ្លូវច្បាប់ ដែលត្រូវឆ្លងកាត់តាមរដ្ឋសភា និងព្រឹទ្ធសភា ដែលពេលនេះ​កំពុងជាប់រវល់ នៅក្នុងការចំណាត់ការ ដកប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យចេញពីតំណែង។

វិធានការមួយ ពីក្នុងចំណោមនោះ មានការលើកចេញ នូវការហាមឃាត់ជាន់ទឹកដីអាមេរិក នូវបណ្ដាជនបរទេសទាំងឡាយ ដែលធ្វើដំណើរចេញពីប្រទេសជាច្រើន ក្នុងនោះមួយភាគធំ ជាបណ្ដាប្រទេស​ដែលកាន់សាសនាអ៊ីស្លាម។ ការហាមឃាត់នេះ ត្រូវបានធ្វើឡើង ដោយលោក ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃ​ក្រោយលោក​ចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០១៧។

យ៉ាងណា លោក«Ron Klain» មិនបានលំអិតបន្ថែម អំពីរាល់ក្រឹត្យទាំងអស់នោះទេ ដោយគ្រាន់តែនិយាយថា ជាវិធានការ​ដែល​ទាក់ទង​នឹងចំណាត់ការ​ជាអាទិភាពចំនួន៤ របស់ប្រធានាធិបតី បៃដិន ក្នុងនោះមាន (១)​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19) (២)​ការប្រយុទ្ធនឹងការផ្លាស់ប្ដូរអាកាសធាតុ (៣)​ការផ្ដល់សន្ទុះឡើងវិញសម្រាប់សេដ្ឋកិច្ច និង(៤)ការប្រយុទ្ធដើម្បីយុត្តិធម៌សង្គម និងយុត្តិធម៌​ពូជសាសន៍​ពណ៌សម្បុរ៕



លំអិតបន្ថែមទៀត

ដំណឹង

បាញ់ប្រហារ​នៅក្រុង​ឆ្នេរ​សមុទ្រ​អាមេរិក សម្លាប់​មនុស្ស​១២នាក់

ការបាញ់ប្រហារមួយ បានកើតឡើង នៅក្នុងអាគារសាលាក្រុង ឆ្នេសមុទ្រ​ខាងកើត នៃសហរដ្ឋអាមេរិក ចំងាយប្រមាណជា៣០០គីឡូម៉ែត្រ ពីរដ្ឋធានីវ៉ាស៊ីនតោន។ បុរសម្នាក់ ដែលជាបុគ្គលិករបស់សាលាក្រុង «Virginia Beach» បានផ្ទុះអាវុធនៅក្នុងអាគារនោះ ទាំងមិនដឹងមូលហេតុ ...
ដំណឹង

ហេតុអ្វី​ជំនួបទី២ ត្រាំ-គីម មិនទទួលបាន​«កិច្ចព្រមព្រៀងអ្វីសោះ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ជំនួបរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim ...
ដំណឹង

ការស្លាប់របស់ ជច៍ ផ្លយ៖ ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ រង​ការ​វាយប្រហារ

រូបភាពដ៏តក់ស្លុត នៅក្នុងវីដេអូជាច្រើន ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញ​សង្គម បង្ហាញថា ស្ត្រីពិការ​ជិះ​រទេះ​ម្នាក់ ត្រូវបានក្រុមមនុស្ស វាយតប់ បន្ទាប់ពីស្ត្រីរូបនេះ ប៉ុនប៉ង​រារាំង​ពួកគេ មិនឲ្យចូលទៅលួចឆក់ឥវ៉ាន់ ឬទំនិញ នៅក្នុងហាង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.