ដំណឹងពិភពលោក

អាល្លឺម៉ង់​នៅផ្ដល់​«ប្រាក់ជំងឺចិត្ត»​ឲ្យអតីតទាហាន​សង្គ្រាមលោក ​២០៣៣នាក់

ទាហានអាល្លឺម៉ង់ ធ្វើក្បួនព្យុហយាត្រា នៅក្នុងរដ្ឋធានី វ៉ាសូវី ប្រទេសប៉ូឡូញ ក្នុងឆ្នាំ១៩៣៩។ (រូបថតឯកសារ Wikipedia)
ទាហានអាល្លឺម៉ង់ ធ្វើក្បួនព្យុហយាត្រា នៅក្នុងរដ្ឋធានី វ៉ាសូវី ប្រទេសប៉ូឡូញ ក្នុងឆ្នាំ១៩៣៩។ (រូបថតឯកសារ Wikipedia)

តាំងពីឆ្នាំ១៩៥០មក ប្រទេសអាល្លឺម៉ង់ត្រូវបានកំណត់ ឲ្យផ្ដល់«ប្រាក់ជំងឺចិត្ត» ទៅឲ្យជនរងគ្រោះក្នុងសង្គ្រាមលោក។ តែមិនមែនមានតែជនរងគ្រោះទេ បើទោះជាទាហានអាល្លឺម៉ង់ខ្លួនឯង ដែលបម្រើក្នុងកងទ័ពហ៊ីត្លែ ក៏ទទួលបានប្រាក់ជំងឺចិត្តទាំងនោះដែរ។

ក្រសួងការងាររបស់ប្រទេសអាល្លឺម៉ង់ បានពន្យល់ថា ប្រាក់ឧបត្ថម្ភត្រូវបានយល់ព្រម ផ្ដល់ទៅឲ្យអតីតទាហានទាំងនោះ ដោយសារពួកគេរងគ្រោះក្នុងពេលសង្គ្រាម ដែលបង្កឲ្យមានបញ្ហាសុខភាព រហូតមកដល់សព្វថ្ងៃ តែមិនមែនដោយសារពួកគេបម្រើការ នៅក្នុងកងទ័ពហ៊ីត្លែ ឬជាកងអង្គរក្សផ្ទាល់ «SS» របស់ហ៊ីត្លែនោះទេ។

ក្រសួងបន្តថា ការផ្ដល់ប្រាក់ជំងឺចិត្តនេះ នឹងត្រូវចាត់ទុកជាមោឃភាព បើគោលការណ៍មនុស្សធម៌ និងគោលការណ៍ច្បាប់ ត្រូវបានរកឃើញថា រំលោភបំពានដោយសាមីខ្លួន នៅក្នុងរយៈកាលនៃការកាន់អំណាច របស់ក្រុមណាហ្ស៊ី ហ៊ីត្លែ។

មកដល់ថ្ងៃនេះ អតីតយុទ្ធជនចំនួន២០៣៣នាក់ នៅតែទទួលបាន«ប្រាក់ជំងឺចិត្ត»នេះ ដោយក្នុងនោះ ៤៣៥នាក់ កំពុងរស់នៅឯបរទេស។ ប្រាក់សរុបដែលត្រូវបញ្ជូន ទៅឲ្យអតីតយុទ្ធជន​ដ៏ចាស់ជរា​ទាំងនោះ មានចំនួន ៧៨៧ ៧៤០អ៊ឺរ៉ូ ក្នុងមួយខែ។

ការផ្ដល់ប្រាក់ជំងឺចិត្តនេះ រងការទើសទាល់យ៉ាងខ្លាំង នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយហេតុថា មិនត្រឹមតែអតីតទាហានធម្មតាទេ ដែលទទួលបានប្រាក់ជំងឺចិត្ត ពីរដ្ឋអាល្លឺម៉ង់សព្វថ្ងៃ តែបើសូម្បីតែឧក្រិដ្ឋជនសង្គ្រាម នៃរបបណាហ្សី និងសហសេវិកជាជនជាតិបរទេស ក៏អាចទទួលបានប្រាក់ឧបត្ថម្ភខាងលើនេះដែរ ខណៈច្បាប់អាល្លឺម៉ងបានហាមឃាត់ ការផ្ដល់ថវិកា ឬការលើកទឹកចិត្ត សម្រាប់ឧក្រិដ្ឋជនសង្គ្រាម។

ដោយសារហេតុនេះ ទើបគណៈកម្មាធិការកិច្ចការបរទេស របស់រដ្ឋសភាអាល្លឺម៉ង់ បានអនុម័តកាលពីថ្ងៃអង្គារមុន នូវគម្រោងដំណោះស្រាយមួយ ដើម្បីស្នើសុំ​ទៅរដ្ឋាភិបាលនៃប្រទេស​ប៊ែលហ្សិក ឲ្យបញ្ជូនបញ្ជីឈ្មោះអតីតយុទ្ធជន ដែលកំពុង​រស់នៅ​លើទឹកដី​ប៊ែលហ្សិក  និងដែលត្រូវបានផ្ដន្ទាទោស ពីបទឃុបឃិត​ជាមួយរបបណាហ្ស៊ី មកឲ្យរដ្ឋសភាអាល្លឺម៉ង់។ ដំណោះស្រាយរបស់រដ្ឋសភាអាល្លឺម៉ង់ គឺមានគោលដៅបញ្ចប់ការផ្ដល់ប្រាក់ ទៅឲ្យអតីតយុទ្ធជន ដែលជាប់ឈ្មោះជាឧក្រិដ្ឋជនសង្គ្រាម៕



លំអិតបន្ថែមទៀត

របាយការណ៍

រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប​ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់​ទៅពឹង​​​វៀតណាម​ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស ...
ដំណឹង

តារាចម្រៀង​ថៃម្នាក់​ឡើង​សំដែង​​ពាក់អាវ​សញ្ញា​«ហ៊ីត្លែ»​ ​ផ្ទុះរឿង​អាស្រូវ

រឿងអាស្រូវ​បានផ្ទុះឡើង បន្ទាប់ពីស្ថានទូតអ៊ីស្ត្រាអែល ប្រចាំក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានសម្ដែង«ភាពតក់ស្លុត» និង«ការខ្វល់ខ្វាយ»របស់ខ្លួន នៅពេលបានឃើញតារាចម្រៀងម្នាក់ ដ៏មានប្រជាប្រិយ​របស់ប្រទេសថៃ បានឡើងហាត់សម​នៅលើឆាក ដោយពាក់អាវយឺតមួយ ដែលមានសញ្ញាទង់ជាតិ របស់ក្រុមណាស៊ី«ហ៊ីត្លែ»។ អ្នកចម្រៀង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.