• ក្រសួង​ការបរទេស​ចោទគណៈកម្មការ​អ៊ឺរ៉ុប ថា​«លំអៀងយ៉ាងគឃ្លើន»

    មានគណបក្សនយោបាយចំនួន១៩ទៀត ដែលប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា តែគណៈកម្មការអ៊ឺរ៉ុបសម្លឹងឃើញ តែគណបក្សសង្គ្រោះជាតិមួយ! នេះ បង្ហាញយ៉ាងច្បាស់ពីភាព«លំអៀងយ៉ាងគឃ្លើន» របស់គណៈកម្មការអ៊ឺរ៉ុប ដែលបានសម្រេចបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន។ ខាងលើនេះ ជាខ្លឹមសារសំខាន់មួយ ដែលត្រូវបានដកស្រង់ចេញ ពីសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ នៃរបបក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ ដើម្បី«ឆ្លើយតបទៅនឹងការសម្រេចចិត្ត» របស់គណៈកម្មការអ៊ឺរ៉ុប ដែលសម្រេចដាក់របបដឹកនាំរបស់លោក ហ៊ុន សែន ទៅក្នុងការឃ្លាំមើលយ៉ាងដិតដល់ ក្នុងរយៈពេល៦ខែ មុននឹងឈានទៅសម្រេចព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ»។ សេចក្តីថ្លែងការណ៍នោះ បានសំដែង«ការសោកស្តាយយ៉ាងខ្លាំង» ចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប និងចាត់ទុកសេចក្តីសម្រេចចិត្តនេះ ថាជារឿង«អយុត្តិធម៌ បំផុត»។ ...
  • ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

    រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាច​នៅក្នុងតំបន់ ...
  • ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

    នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន សែន ដែលខកខានបង្ហាញខ្លួនជាសាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានសរសេរអួតអាងថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ លោកថា ចំណូលពន្ធ បានកើនឡើងជាបន្តបន្ទាប់ ខណៈសេដ្ឋកិច្ចកម្ពុជា ដែលពីមុនហ៊ុំព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៤ឆ្នាំ បានថ្លែងពីការដឹងគុណរបស់លោក ចំពោះក្រុមអាជីវករ ពាណិជ្ជករ ...
  • អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

    «សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ បើតាមសេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយកាលពីព្រឹកម៉ិញ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់​សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធី​ផ្អាកការអនុគ្រោះពន្ធ ផ្អែកពាណិជ្ជកម្ម ​ ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន​ឈ្មោះថា អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA) ដោយសារ «មានការដើរ​ថយក្រោយយ៉ាងធ្ងន់ធ្ងរ​ ក្នុងការការពារសិទ្ធិ​មនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ»។ ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារនាំចេញធំទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានសរសេរថា៖ ...
  • តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

    ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ ដែលបានឡើងថ្លែង នៅក្នុងសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប នាក្រុងស្ត្រាស្បួរ៍ ភាគខាងកើតបារាំង កាលពីថ្ងៃព្រហស្បត្តិ៍ទី១៣ ខែកញ្ញា ឆ្នាំ២០១៨ គេនឹងយល់ច្បាស់និងលំអិត ពីអ្វីដែលសហភាពអ៊ឺរ៉ុបទាមទារ ពីរបបដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ បន្ទាប់ពីព្រឹត្តការណ៍នយោបាយ ...
  • កម្ពុជា​មានពេល​៦ខែ ដើម្បី​«ស្ដារស្ថានភាព»​បើចង់រក្សាទុក EBA

    ការប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» មិនមែនជាសេចក្ដីសម្រេចចុងក្រោយ របស់សហភាពអ៊ឺរ៉ុប ដែលថានឹងត្រូវព្យួរប្រព័ន្ធអនុគ្រោះពន្ធ ក្នុងពេលនេះទេ។ ប៉ុន្តែសម្រាប់សហភាពអ៊ឺរ៉ុប វាជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅកាន់ទិសដៅនោះ ប្រសិនណាជាប្រទេសកម្ពុជា មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។ ដូចអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម បានពន្យល់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីម្សិលម៉ិញអះអាងថា ការបើកនីតិវិធីផ្លូវការ ក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ វាការចាប់ផ្ដើមរាប់ថ្ងៃជាផ្លូវការ សម្រាប់រយៈពេល៦ខែ ដែលសហភាអ៊ឺរ៉ុប ត្រូវឃ្លាំមើលប្រទេសកម្ពុជា យ៉ាងដិតដល់និងជាក់លាក់ ហើយវិធានការចាំបាច់ទាំងអស់ (ពីសំណាក់អាជ្ញាធរកម្ពុជា) ...