កម្ពុជាដំណឹង

អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)

«សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។

បើតាមសេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយកាលពីព្រឹកម៉ិញ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់​សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធី​ផ្អាកការអនុគ្រោះពន្ធ ផ្អែកពាណិជ្ជកម្ម ​ ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន​ឈ្មោះថា អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA) ដោយសារ «មានការដើរ​ថយក្រោយយ៉ាងធ្ងន់ធ្ងរ​ ក្នុងការការពារសិទ្ធិ​មនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ»។

ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារនាំចេញធំទីពីរ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានសរសេរថា៖

«យើងមានកង្វល់ដូចគ្នា​​​នឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ លើសេរីភាព​ក្នុង​ការបញ្ចេញមតិ សិទ្ធិការងារដែលមាន​ការ​ទទួលស្គាល់ជាអន្តរជាតិ និងសេរីភាព​ទាក់ទង​នឹងអង្គការសមាគម។»

«សហរដ្ឋអាមេរិក សូមអំពាវនាវ​ឲ្យថ្នាក់ដឹកនាំកម្ពុជា ស្តា​ឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ ​នៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ ​ឲ្យប្រទេសកម្ពុជាទម្លាក់​ចោល​​ នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិត ដែលមិនត្រឹមត្រូវ។»

ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ត្រូវបានប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីម្សិលម៉ិញ។ នីតិវិធីនេះ ជាការកំណត់ពេលវេលា ដែលមានកាលវិភាគច្បាស់លាស់ ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអ៊ឺរ៉ុប ប្រសិនណាជារបបដឹកនាំក្រុងភ្នំពេញ មិន«ស្ដារស្ថានភាព»ឲ្យល្អប្រសើរវិញទេ។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះ របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុប ងាកត្រឡប់ក្រោយវិញ។

ដូចអ្វី ដែលស្ថានទូតសហរដ្ឋអាមេរិក បានមើលឃើញដូចនោះដែរថា ថ្នាក់ដឹកនាំកម្ពុជា​នៅមាន​​ឱកាសនៅឡើយ នៅក្នុងការជៀសផុត ពីផលវិបាកអវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ នៃការដកការអនុគ្រោះពន្ធ “EBA”។

ស្ថានទូតបានស្រង់សំដី របស់អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម មកសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា៖

«វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះ មិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏​មិនមែនជាទីបញ្ចប់​នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗ​នេះ»។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ធ្ងន់ៗថា៖

«យើងសូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ»៕

*English below* សហរដ្ឋអាមេរិក ធ្វើការកត់សម្គាល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប…

Posted by U.S. Embassy Phnom Penh, Cambodia on Monday, February 11, 2019


លំអិតបន្ថែមទៀត

កម្ពុជា

តុលាការកម្ពុជា​កោះហៅ​«ម្ចាស់គណនេយ្យខ្មោច»​ហ្វេសប៊ុក ឲ្យឡើងសវនាការ

ពីក្នុងចំណោមមនុស្សទាំង៦៨នាក់ ដែលរងការកោះហៅ ពីសំណាក់សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យឡើងសវនាការ នៅចុងខែវិច្ឆិកាខាងមុខ មានមួយភាគ គឺជា​«ម្ចាស់​គណនេយ្យខ្មោច» នៅលើបណ្ដាញសង្គម។ នេះ បើតាមការអះអាង របស់អ្នកជំនាញ ដែលវិភាគ​ទៅលើដីកាកោះមួយច្បាប់ មាន៦ទំព័រ ...
ដំណឹង

មន្ទីរពិសោធ​ក្រុង​វូហាន ​បដិសេធការបែកធ្លាយ​មេរោគ​«Covid-19»

មន្ទីរពិសោធ​ក្រុង​វូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ ...
កម្ពុជា

ឆ្នាំថ្មី សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ស្នើច្បាប់ថ្មី ឈានទៅដាក់​ទណ្ឌកម្ម​កម្ពុជា

ច្បាប់ថ្មីមួយ ហៅថា «ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា ​ឆ្នាំ​២០១៩‍» ត្រូវបានសមាជិក​ព្រឹទ្ធសភា​អាមេរិក​ល្បីឈ្មោះ​ពីររូប ដាក់ស្នើឡើង នៅថ្ងៃពុធ​ម្សិលម៉ិញនេះ ​ដើម្បី​តម្រូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើការ​ពិនិត្យ​មើល​​ឡើង​វិញ​ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.