កម្ពុជាដំណឹង

ស្ថានទូតអាមេរិកថា កឹម សុខា គ្មានកំហុសនិងជាប់ឃុំដោយអយុត្តិធម៌

ស្ថានទូតសហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតប្រទេសមហាអំណាច បានអះអាងយ៉ាងដូច្នេះ កាលពីប៉ុន្មាននាទីមុន ដោយរំឭកមកបញ្ជាក់ថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែហើយ ពោលគឺមានរយៈពេល ៥៣០ ថ្ងៃ នៃការជាប់ឃុំ។

ស្ថានទូតបានបន្តអះអាងថា៖

«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន] ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមទេ?»

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងអាជ្ញាធរ ចូលទៅចាប់ខ្លួន ដល់ក្នុងគេហដ្ឋាន កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងបញ្ជូនខ្លួនលោក ទៅឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម។

នៅមួយឆ្នាំក្រោយមក មេដឹកនាំប្រឆាំងរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ ផ្ទេរការឃុំខ្លួននេះ មកនៅក្នុងគេហដ្ឋានរបស់លោកវិញ ឯរាជធានីភ្នំពេញ។

មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយពេល ប្រមាណជិត១ឆ្នាំកន្លះហើយ និងកំពុងស្ថិតក្នុងដំណាក់កាល នៃការស៊ើបសួរនៅឡើយ។

នៅក្នុងសារឯកជនមួយ ដែលត្រូវបានបញ្ជូន ទៅឲ្យមន្ត្រីជំនិតរបស់លោក ហើយដែលត្រូវបានបែកធ្លាយកាលពីម្សិលម៉ិញ មកដល់ដៃអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសពីសហភាពអ៊ឺរ៉ុប នឹងបង្កភាពងាយស្រួលកាន់តែខ្លាំង សម្រាប់រូបលោក ព្រោះនឹងគ្មាននរណា មកចលនាឲ្យលោក​លើកលែងទោស ឲ្យ«អា កឹម សុខា» និង«អា សម រង្ស៊ី»​បានទៀតដែរ៕  

*English below*តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។…

Gepostet von U.S. Embassy Phnom Penh, Cambodia am Freitag, 15. Februar 2019


លំអិតបន្ថែមទៀត

ដំណឹង

ចូ បៃដិន ថ្លែងសារដំបូង៖ «ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ»

«ពលរដ្ឋ​បានបញ្ចេញ​សម្លេង​របស់ពួកគេ និងបានផ្ដល់ឲ្យយើង នូវជ័យជំនះ» នេះ ជាការថ្លែងរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត នៃសហរដ្ឋ​អាមេរិក ដែលជាសារដំបូង ថ្លែងទៅកាន់​អ្នកគាំទ្រ ...
កម្ពុជា

ហេតុអ្វីពលរដ្ឋ«ញាក់សាច់» នៅពេលឃើញដីកាកោះពីតុលាការ?

ក្រៅពីសំណុំរឿង ដែលជាប់ពាក់ព័ន្ធជាមួយនយោបាយ មានសំនុំរឿងជាច្រើនផ្សេងទៀត ដែលពលរដ្ឋតែងបង្ហាញ ភាពភ័យខ្លាច«ញាក់សាច់» របស់ផងខ្លួន នៅចំពោះដីកាកោះរបស់តុលាការកម្ពុជា បើទោះជាដីកានោះ ហៅសាមីខ្លួនឲ្យចូលខ្លួន ត្រឹមតែដើម្បីការបំភ្លឺ ឬធ្វើជាសាក្សីក្ដី។ ហេតុអ្វី? លោកមេធាវី ...
កម្ពុជា

សម រង្ស៊ី ថា EU ប្រកាន់​ជំហរ​ស្នើឲ្យ ហ៊ុន សែន ចាត់​វិធានការ​សមស្រប​ភ្លាមៗ

«EU គេបានបញ្ជាក់ជំហរ របស់គេហើយ គេរង់ចាំឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការសមស្រប ក្នុងពេលវេលាចាំបាច គឺកាន់តែឆាប់ កាន់តែល្អ» នេះ ជាការអះអាងឡើង របស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.