កម្ពុជាដំណឹង

អាមេរិក​ស្នើឲ្យ​ស៊ើប​ករណី ទិត្យ រ៉ន និង​ឲ្យ​ក្រុងភ្នំពេញ​​ឈប់​​ធ្វើទុក្ខ CNRP

ករណីមរណភាព របស់សកម្មជនគណបក្សសង្គ្រោះជាតិ ( CNRP ) លោក ទិត្យ រ៉ន ដែល​ពោរពេញដោយមន្ទិល រួមទាំងការកោះហៅ ចាប់ចងមន្ត្រី-សកម្មជន​គណបក្សប្រឆាំង ជាច្រើននាក់ផ្សេងទៀត ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ ទទួលរងប្រតិកម្ម​ដោយផ្ទាល់ ពីសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី១៧ ខែឧសភានេះ។

សេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី «Morgan Ortagus» អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បានលើកឡើង ពី«ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ» របស់ផងខ្លួន ចំពោះមរណភាពរបស់លោក ទិត្យ រ៉ន សមាជិកគណបក្សសង្គ្រោះជាតិ នៅខណៈពេល​ដែលបុរសរូបនេះ ស្ថិតក្នុងការឃុំឃាំងរបស់អាជ្ញាធរ កាលពីខែមេសាកន្លងទៅ។

«ទិត្យ រ៉ន – CNRP – ប្រព័ន្ធយុត្តិធម៌កម្ពុជា»

​លោក ទិ​ត្យ រ៉​ន អាយុ​៣៧ឆ្នាំ ត្រូវបានក្រុមនគរបាល​ប៉ុស្តិ៍​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ចាប់ខ្លួន​​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ២០១៩ ហើយត្រូវបានមន្ត្រីពន្ធនាគារ​អះអាងថា បានស្លាប់​នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៩ ពោលគឺ៣ថ្ងៃក្រោយការចាប់ខ្លួន។

មេដឹកនាំគណបក្សប្រឆាំង រួមនឹងលោក សម រង្ស៊ី ផង បានចាត់ទុក​ការស្លាប់​របស់​លោក ទិ​ត្យ រ៉​ន គឺជាឃាតកម្ម​នយោបាយ​ថ្មី​មួយទៀត ​នៅ​កម្ពុជា។

លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម បាន​​ច្រាន​ចោល ​នូវ​ការចោទប្រកាន់នោះ ដោយអះអាងតបថា លោក ទិ​ត្យ រ៉​ន បានញ័រ​ដៃ-ញ័រ​ជើង ដូចមនុស្ស​ញៀន​ស្រា រហូត​ដួល​បោក​ក្បាល ទៅ​នឹង​ជ្រុង​អាងទឹក ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន និងបណ្ដាលឲ្យស្លាប់។

ផ្ទុយពីការអះអាង​របស់លោក ហួត វុទ្ធី ក្រសួងការបរទេស​នៃប្រទេសមហាអំណាច បាន​អំពាវនាវ «ឱ្យមានការស៊ើបអង្កេត ដោយឯករាជ្យភ្លាមៗ ចំពោះហេតុការណ៍ ដែលនាំ​ទៅដល់​ការចាប់ខ្លួន និងការស្លាប់របស់លោក ទិត្យ រ៉ន»។

សេចក្ដីថ្លែងការណ៍ របស់អ្នកស្រី «Morgan Ortagus» បានបន្តថា៖

«យើងក៏មានការព្រួយបារម្ភផងដែរ អំពីដំណើរការនីតិវិធីច្បាប់ថ្មីៗ ដែលបានធ្វើឡើង ប្រឆាំងនឹងសមាជិកជាង ៦៥ រូប របស់គណបក្សសង្គ្រោះជាតិ។»

ក្រសួងការបរទេស​បានបញ្ជាក់ជាថ្មីទៀត អំពាវនាវឲ្យរបបក្រុងភ្នំពេញ បញ្ឈប់​ការរឹតត្បិត​ខាងនយោបាយ«ហួសហេតុ» និងស្នើឲ្យដោះលែង​អ្នកទោស​នយោបាយទាំងឡាយ រួមទាំង​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន​ឃាត់ខ្លួន តាមអំពើ​ចិត្ត​នោះ​ផង។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖

«យើងសូមអំពាវនាវ ឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញនូវការរឹតត្បិត ខាងនយោបាយ​ហួសហេតុ លើមនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជា និងដោះលែងអ្នកទោសទាំងនោះ ដែលត្រូវបានឃាត់ខ្លួនតាមអំពើចិត្ត ឬខុសច្បាប់ រួមទាំងលោក កឹម សុខា។ យើងក៏​ជំរុញ​ឱ្យរដ្ឋាភិបាលកម្ពុជា គាំទ្រលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ហើយធានាថា សកម្មភាព និងច្បាប់របស់ខ្លួន គោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់កម្ពុជា ក្រោម​ច្បាប់​អន្តរជាតិ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ទំព័រ​ហ្វេសប៊ុក កឹម សុខា សរសេរ​ក្នុង​នាម​លោក​ជាលើក​ដំបូង

រាប់ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោកត្រូវបានចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ គេលែងបានឃើញ​«ទំព័រ​ហ្វេសប៊ុក»របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សរសេរបង្ហោះ ក្នុងនាមលោកទៀតហើយ។ កូនស្រីរបស់លោក គឺកញ្ញា ...
កម្ពុជា

អត្ថបទ​ច្បាប់​«HR 526»​​ដាក់​​​ទណ្ឌកម្ម​​មន្ត្រី​​កម្ពុជា ឡើង​ដល់​ព្រឹទ្ធសភា​អាមេរិក

សេចក្ដីព្រាងច្បាប់ «HR 526» ដែលត្រូវបានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិកអនុម័តដោយគ្មានសំឡេងជំទាស់ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា (ត្រូវនឹងព្រឹក ថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ម៉ោងនៅកម្ពុជា) នោះ ...
កម្ពុជា

សម រង្ស៊ី និងមន្ត្រី CNRP បង្កើត​គណៈកម្មការ​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុងឆ្នាំនេះ

គណៈកម្មការពិសេសមួយ ដែលមានអនុគណៈកម្មការចំនួន៦ ត្រូវបានគណបក្សសង្គ្រោះជាតិ (CNRP) នៅក្រៅប្រទេសបង្កើតឡើង នៅចុងសប្ដាហ៍កន្លងមកនេះ ដើម្បីរៀបចំដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងមន្ត្រី CNRP ដទៃទៀត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.