កម្ពុជាដំណឹង

សម រង្ស៊ី និងមន្ត្រី CNRP បង្កើត​គណៈកម្មការ​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុងឆ្នាំនេះ

គណៈកម្មការពិសេសមួយ ដែលមានអនុគណៈកម្មការចំនួន៦ ត្រូវបានគណបក្សសង្គ្រោះជាតិ (CNRP) នៅក្រៅប្រទេសបង្កើតឡើង នៅចុងសប្ដាហ៍កន្លងមកនេះ ដើម្បីរៀបចំដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងមន្ត្រី CNRP ដទៃទៀត ក្នុងឆ្នាំ២០១៩នេះ។

អនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូ សុខហួរ បានថ្លែងឲ្យដឹង នៅក្នុងអង្គប្រជុំនៃក្រុមមន្ត្រីគណបក្ស ជាមួយនឹងក្រុមអ្នកគាំទ្រ ក្នុងក្រុងឡូវែល សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលម៉ិញថា គណៈកម្មការពិសេសនោះ នឹងមានសមាសភាពចូលរួម ដោយមន្ត្រីគណបក្សមកពីជុំវិញពិភពលោក។ អ្នកស្រីថា៖

«ក្នុងគណៈកម្មការរៀបចំមាតុភូមិនិវត្តន៍ នៃលោកប្រធានស្ដីទី សម រង្ស៊ី មានខ្ញុំជាអនុប្រធាន មានលោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ ព្រមទាំងលោក អ៊ូ ឬទ្ធី ជាអនុប្រធាន។ យើងមានអនុគណៈកម្មការ៦​ រៀបចំឲ្យបានលំអិតបំផុត កំណត់ថ្ងៃខែពិតប្រាកដ។ យើងខ្ញុំចាប់ផ្ដើមធ្វើការងារ ចាប់ពីពេលនេះទៅហើយ ចាប់ពីយប់ម៉ិញមក។»

អ្នកស្រី មូ សុខហួរ បានបន្តថា កិច្ចការជាយុទ្ធសាស្ត្រ ដែលគណៈកម្មការពិសេសខាងលើនេះ បានធ្វើមុនគេ គឺចេញសេចក្ដីថ្លែងការណ៍ ឲ្យមានការបង្រួបបង្រួមជាតិ។ ខ្លឹមសារនៃសេចក្ដីថ្លែងការណ៍នោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរ បានរៀបរាប់ថា៖

«បច្ចុប្បន្ន ប្រទេសកម្ពុជា បានក្លាយទៅជាកម្មសិទ្ធិឯកជន របស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយ ហើយបុគ្គលនិងក្រុមគ្រួសារនោះ បាននិងកំពុងពុះច្រៀកប្រទេសកម្ពុជា យកទៅលក់ជាដុំៗ ឲ្យទៅបរទេស។ ដូច្នេះ យើងត្រូវតែការពារ ទ្រព្យសម្បត្តិ ផលប្រយោជន៍ ភាពថ្លៃថ្នូ និងភាពម្ចាស់ការ របស់ប្រជារាស្ត្រ។»

«យើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីដណ្ដើមយកប្រទេសកម្ពុជា មកប្រគល់សងប្រជារាស្ត្រខ្មែរវិញ។ ដើម្បីសម្រេចគោលបំណងនេះ ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ និងគ្រប់គណបក្សនយោបាយ ត្រូវតែរួមកម្លាំងគ្នា ដើម្បីរំដោះប្រទេសជាតិយើង ពីក្រញ៉ាំបុគ្គល និងក្រុមគ្រួសារនោះ ដែលកំពុងតែប្លន់ និងបំផ្លាញជាតិ ហើយនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា។»

សកម្មភាពរបស់មន្ត្រីគណបក្សប្រឆាំង ធ្វើឡើងស្របពេលនឹងដីកា របស់សាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យដដែល ប្រកាសឲ្យអាជ្ញាធរចាប់ខ្លួនលោក សម រង្ស៊ី និងមន្ត្រី CNRP ៧រូបទៀត ដែលរួមមាន៖ លោក អេង ឆៃអ៊ាង , លោក ហូរ វ៉ាន់ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ម៉ែន សុថាវរិន្រ្ទ , លោក ឡុង រី , លោក តុប វ៉ាន់ចាន់ និងអ្នកស្រី មូរ សុខហួរ។

ប៉ុន្តែនៅចំពោះដីការបស់តុលាការ នៃរបបដឹកនាំក្រុងភ្នំពេញ ក្រុមមន្ត្រីគណបក្សប្រឆាំងទាំងអស់ បានបង្ហាញជំហរមិនចាប់អារម្មណ៍អ្វីឡើយ។ អ្នកស្រី មូ សុខហួរ បានបន្តអំពាវនាវថា៖

«យើងរួមកម្លាំងគ្នា ដើម្បីវិលត្រឡប់ទៅប្រទេសជាតិយើង ក្នុងពេលឆាប់ៗនេះ។ ការវិលត្រឡប់នៃលោកប្រធាន សម រង្ស៊ី ជាការពិតៗ មិនមែនជាការលេងសើចទេ ហើយខ្ញុំហ្នឹងឯង ជាប្រធាននៃគណៈកម្មការរៀបចំការវិលត្រឡប់ទៅវិញ នៃលោកប្រធានស្ដីទី សម រង្ស៊ី ដើម្បីទៅដោះលែងលោកប្រធាន កឹម សុខា ដើម្បីទៅដោះស្រាយបញ្ហាជូនប្រទេសជាតិយើង។»

«ការដែលគេចេញដីកា ឲ្យមានការចាប់ខ្លួនយើងខ្ញុំ ជាទង្វើដ៏យង់ឃ្នងណាស់។ តើពួកយើងខ្ញុំហ្នឹងឯងឬ ជាអ្នកក្បត់ជាតិ? ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋ ទោះបីមន្ត្រីនៅក្នុងតុលាការក៏ដឹងដែរថា យើងមិនមែនជាអ្នកក្បត់ជាតិទេ។ ផ្ទុយទៅវិញ យើងរកដំណោះស្រាយ ជូនប្រទេសជាតិយើង ជូនប្រជាពលរដ្ឋយើង៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា ហ៊ុន សែន ប្រើច្បាប់​ប្រកាស«ភាពអាសន្ន»ដើម្បីបន្តអំណាច

ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា ច្បាប់ថ្មី ស្ដីពីដំណើរការគ្រប់គ្រងប្រទេស ក្នុង«ភាពអាសន្ន» ដែលលោក ហ៊ុន សែន ស្នើឡើងក្នុងពេលនេះ ...
កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន ...
កម្ពុជា

សម រង្ស៊ី សរសេរ​ទៅមេដឹកនាំ​​ពិភពលោក​ថា​ «ការបង្ក្រាប​ផ្នែក​នយោបាយ មាន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា»

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានវត្តមាន ក្នុងប្រទេសបារាំង បានចេញសេចក្ដីថ្លែងការណ៍មួយ ទៅកាន់មេដឹកនាំនានា នៅលើពិភពលោក រួមមានទាំងមេដឹកនាំ នៃប្រទេសជាមិត្តកម្ពុជា និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិនានា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.