កម្ពុជាដំណឹង

ហ៊ុន សែន គ្រោង​«រក្សាទុក»​អាកាស​យានដ្ឋាន​ពោធ៍ចិនតុង តែមាន​មុខងារថ្មី

បើកម្ពុជាមានព្រលានយន្ដហោះថ្មី ធំនិងទំនើប ជាងព្រលានយន្ដហោះ ពោធ៍ចិនតុង តើព្រលាន​យន្ដហោះ​ចាស់មួយនេះ នឹងមានវាសនា ក្លាយជាអ្វី? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយ​នឹងសំនួរនេះ ថារដ្ឋាភិបាល​លោក នឹងបន្ត​«រក្សាទុក»​​អាកាស​យានដ្ឋាន​ចាស់ ឲ្យនៅដដែល ដោយគ្រាន់តែប្ដូរ ឲ្យវាមានមុខងារថ្មីប៉ុណ្ណោះ។

លោក ហ៊ុន សែន បានយកឱកាស នៃការចុះពិនិត្យ មើល​ការដ្ឋាន​សាងសង់ អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ក្នុងព្រឹកថ្ងៃចន្ទទី២២ ខែមិថុនានេះ ដើម្បីឆ្លើយតបនឹងពាក្យចចាមអារាម ដែលលើក​ឡើង​ថា ព្រលានយន្ដហោះចាស់ នឹងត្រូវកែប្រែ ឬត្រូវលក់ ដើម្បីធ្វើជាក្រុងរណបថ្មីមួយ។

បុរសខ្លាំងនៅកម្ពុជា បានបញ្ជាក់ថា៖

«តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅ ជាព្រលានយន្ដហោះដដែល។ ប៉ុន្តែមុខងាររបស់វា [នឹងត្រូវប្ដូរ ឬបន្ថែម]។»

លោកបានបង្ហាញ ពីមុខងារថ្មី​របស់​ព្រលានយន្ដហោះ ពោធ៍ចិនតុង (ចាស់) ដូច្នេះថា៖

«ទីមួយ ជាព្រលានយន្ដហោះយោធា សម្រាប់កងទ័ពដដែល យើងមិនអាច​យកព្រលាន​យោធា មកដាក់នៅនេះ (ទីតាំងព្រលានថ្មី) ទេ។ ទីពីរ ការហោះហើរផ្ទៃក្នុង ដែលយើងនឹង​មានព្រលានយន្ដហោះ កាន់តែច្រើន ដែលប្រជាជនមានលុយ ដើម្បី​ជិះយន្ដហោះ (…) ទីបី យើងប្រើសម្រាប់ការដឹកជញ្ជូន សម្ភារៈទំនិញ តាមផ្លូវអាកាស។»

«ឯចុងក្រោយ ប្រើប្រាស់សម្រាប់ “Jet Fly – Private Jet” គឺបានសេចក្ដីថា ក្នុងតំបន់​របស់យើង គេមាន​យន្ដហោះ​ច្រើនណាស់ ខ្វះកន្លែងដាក់ (ចត) យើងអាចរៀបចំមូលដ្ឋាន គេអាចយក​យន្ដហោះ មកផ្ញើរ​ជាមួយ​យើង បើយើងមាន​មូលដ្ឋានល្អ។ ហើយ [ចុងក្រោយ​មួយទៀត] សម្រាប់​ការ​អញ្ជើញ​​មកដល់ នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជា​ប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី មកធ្វើ​ទស្សនកិច្ច គឺចុះ​នៅ​ពោធ៍ចិនតុង​ដដែល៕»



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ​ស្នើឲ្យ ហ៊ុន សែន ក្លាហាន​បង្ហាញ​រូបភាព​ឃាតកម្ម​លើ កែម ឡី

សម្រាប់លោក គឹម សុខ បានពន្យល់ថា ការបង្ហាញរូបភាព នៅក្នុងអង្គចងចាំ (Memory Card) ដែលយកចេញពិត ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងស្ដាម៉ាត នៃស្ថានីយចាក់សាំងកាល់តិច បូកគោ ...
កម្ពុជា

RSF៖ «ច្រកទ្វារ​អ៊ីនធឺណិត»កម្ពុជា យកគំរូតាម​«មហាកំផែង​ព័ត៌មាន»​ចិន

ការបង្កើត​«ច្រកទ្វារ​អ៊ីនធឺណិត»​នៅកម្ពុជា ដោយរបបដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានការបរិហារធ្ងន់ៗ ពី​អង្គការអ្នក​យកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដោយហៅចំណាត់ការនេះ ថាមានបំណងគ្រប់គ្រង និង​រិតត្បិត​​លើសេរីភាពព័ត៌មាន ដូចគ្នានឹងចំណាត់ការ​របស់ក្រុង​ប៉េកាំង ក្នុងការបង្កើត«មហាកំផែង​ព័ត៌មាន»ដូច្នេះដែរ។ ...
កម្ពុជា

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.