កម្ពុជាដំណឹង

Covid-19៖ អាជ្ញាធរវៀតណាម រក​ឃើញ​បុរសម្នាក់​ឈឺជំងឺ ​ចេញពី​កម្ពុជា

បុរសជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលទើបនឹងធ្វើដំណើរ ​ចេញពី​កម្ពុជា ត្រូវបាន​ធ្វើតេស្ដិ៍ រកឃើញថា ឈឺជំងឺ«Covid-19» កាលពីល្ងាចថ្ងៃសៅរ៍ម្សិលម៉ិញ។ នេះ បើតាម​ការផ្សាយ កាលពីមុននេះបន្តិច របស់ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជា​ទីភ្នាក់ងារ​ផ្លូវការ របស់រដ្ឋវៀតណាម។

របាយការណ៍ របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​វៀតណាម បានធ្លាក់មកដល់ នៅខណៈ​ប្រទេស​កម្ពុជា បានប្រកាសថា ខ្លួនគ្មានករណីឆ្លងថ្មីទៀត តាំងពីជាងមួយខែ​មកហើយ និងបាន​ព្យាបាល​​អ្នកជំងឺ​ទាំងអស់ ឲ្យបានជា​សះស្បើយ ជាស្ថាពរ។

ទីភ្នាក់ងារ «VNA» អះអាងថា បុរសរូបនោះ ជាអ្នកជំងឺម្នាក់ ពីក្នុងចំណោម​អ្នកជំងឺ​៤នាក់ ដែល​ត្រូវបាន​រកឃើញ មានផ្ទុកមេរោគដ៏ចង្រៃ និងសុទ្ធសឹងជា «ករណីនាំចូល» ពីក្រៅប្រទេស។ ការរកឃើញ ករណីឆ្លងថ្មីខាងលើ ធ្វើឲ្យចំនួនអ្នកឈឺជំងឺ «Covid-19» នៅក្នុង​ប្រទេស​វៀតណាម កើនឡើង​ដល់ ៣១៨នាក់ ខណៈចំនួន​អ្នកជំងឺ ដែល​ស្ថិត​នៅ​ក្រោម ​ការ​ព្យាបាល​នៅ​ឡើយ នៅ​សល់​ចំនួន ៥៨​នាក់។

​ចេញពី​កម្ពុជា តាម«ផ្លូវរបៀង»

រីឯសារព័ត៌មាន «VNexpress» វិញ បានរៀបរាប់លំអិតបន្ថែម អំពីករណី​បុរស​ជនជាតិ​វៀណាម​ខាងលើ ថាជាអ្នក​រស់នៅ​ក្នុង​ស្រុក ​តាន់ចូវ ខេត្ត​​តាយនីញ (ខេត្តរោងដំរី នៅ​កម្ពុជាក្រោម) ជាប់​ព្រំដែន​កម្ពុជា។ 

«VNExpress» បញ្ជាក់ថា បុរស​វៀតណាម អាយុ៣៩ឆ្នាំ បាន​ធ្វើ​ដំណើរ​ ទៅ​កាន់ខេត្ត​សៀមរាប ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ហើយ​បានធ្វើដំណើរ ​ចេញពី​កម្ពុជា ដើម្បី​វិល​ត្រឡប់ ​ទៅ​វៀតណាម​វិញ​ ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។ ការធ្វើដំណើរនោះ ធ្វើឡើងតាម«ផ្លូវរបៀង» ដោយ​ជិះម៉ូតូ និងបើកបរដោយបុរសម្នាក់ទៀត ជាជនជាតិ​កម្ពុជា ឆ្ពោះទៅកាន់​ផ្ទះ​ម្ដាយ​មីង ដែលស្ថិតក្នុងស្រុកតាន់ចូវ។

ពួកគេជិះម៉ូតូ តាមផ្លូវរបៀង ដោយហេតុថា ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានបិទ តាំងពីដើមខែ​មេសា​មកម្លេះ។

បន្ទាប់ពីស្ដាប់យោបល់ របស់​ម្ដាយមីង​របស់​គាត់រួច បុរស​រូប​នេះ បាន​រាយការណ៍​​ ពី​ការ​វិល​ត្រឡប់​របស់​ខ្លួន ​ទៅ​ប៉ុស្ដិ៍នគរបាលនៅ​​ក្បែរ​នោះ មុននឹងត្រូវ​បាន​ដាក់​ ឱ្យ​ស្ថិត​នៅ​ដាច់​ដោយ​​ឡែក តាំងពីថ្ងៃ​ទី​៣ ខែ​ឧសភា។ ហើយក្រុមគ្រូពេទ្យ បានទៅយកឈាម​របស់គាត់​ទៅពិនិត្យ នៅថ្ងៃទី៥ ខែឧសភា។

សារព័ត៌មានអះអាងទៀតថា ការធ្វើតេស្ដិ៍ដំបូង ​បង្ហាញ​ថា គាត់​មិន​មានរោគសញ្ញាអ្វីទេ។ ប៉ុន្តែ ការ​ធ្វើ​តេស្ត​លើក​ទី​ពីរ​ កាល​ពី​ថ្ងៃ​សុក្រ​ទី១៥ ខែឧសភាកន្លង​មក បានបង្ហាញ​លទ្ធផលវិជ្ជមាន នៃមេរោគ«Covid-19»។

នៅពេលនេះ បុរសអាយុ៣៩ឆ្នាំ ត្រូវ​បាន​បញ្ជូនទៅព្យាបាល​ នៅ​មន្ទីរ​ពេទ្យធំ របស់ខេត្ត​តាយនិញ (ខេត្តរោងដំរី នៅកម្ពុជាក្រោម) ខណៈមនុស្ស​ ១៧​នាក់​ផ្សេង​ទៀត ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​គាត់ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​​ នាំ​យក​ទៅ​នៅ ដាច់​ដោយ​ឡែក និងរង់ចាំការធ្វើតេស្ដិ៍។

ករណីរកឃើញខាងលើ បានបន្ថែមតួលេខ ទៅលើ​ការរកឃើញ ជាច្រើនកន្លងមក អំពី​ករណី​ឆ្លងជំងឺ «Covid-19» បន្ទាប់ពីអ្នក​ជំងឺ​ទាំង​នោះ បានចាកចេញពីកម្ពុជា ទៅក្រៅប្រទេស ក្នុងនោះមាន ការធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ចិន ម៉ាឡេស៊ី និងប្រទេស​ជប៉ុន​ជាដើម៕



លំអិតបន្ថែមទៀត

កំសាន្ដ

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៥) សំណើចខ្លី

[ វគ្គទី៥ ] អ្នកជំងឺមានវ័យជរាម្នាក់ បានចួលទៅជួបគ្រូពេទ្យរបស់គាត់ ហើយត្អូញឡើងថា៖ – ខ្ញុំមានជំងឺផោមច្រើន សូមលោកគ្រូពេទ្យជួយព្យាបាល ឲ្យខ្ញុំផង។ ទោះជាវាមិនឲ្យក្លិន និងមិនឲ្យសំលេង ក៏ខ្ញុំនៅតែមានអារម្មណ៏ថា ...
កម្ពុជា

Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។ ...
ដំណឹង

ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.