កម្ពុជាដំណឹង

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។

អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា សំដៅឡើងនោះ ត្រូវបានគេមើលថា គ្មាននរណាផ្សេង ក្រៅពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលសព្វថ្ងៃត្រូវបានសន្និសីទក្រុងអាត្លង់តា ជ្រើសតាំងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ ឲ្យក្លាយជាប្រធានស្ដីទីគណបក្សនោះឡើយ។

សារដ៏ខ្លីរបស់លោក ហ៊ុន សែន បានអះអាងជាដំបូងថា សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលនឹងត្រូវរដ្ឋសភាពិភាក្សា និងអនុម័តនៅថ្ងៃស្អែកនេះ ជាច្បាប់ដែលគោលដៅ ទៅរកគណបក្សនយោបាយទាំងអស់ នៅកម្ពុជា និងថា មន្ត្រីគណបក្សណាមួយ ដែលត្រូវតុលាការហាមឃាត់ ធ្វើនយោបាយ ហើយមានបំណងចង់លើកបម្រាមនេះវិញ ត្រូវធ្វើសេចក្ដីស្នើសុំ ទៅកាន់រូបលោក តាមរយៈរដ្ឋមន្ត្រីមហាផ្ទៃ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រី បានថ្លែងចំអក ទៅឲ្យលោក សម រង្ស៊ី ថា៖ «ខ្ញុំមិនចង់តមាត់តក ជាមួយនរណាទាំងអស់ ព្រោះវាក្មេងពេក ខ្ចីពេក។ អត់និយាយ! ហើយទុកឲ្យគេវិនិច្ឆ័យ​សភាពការណ៍​ខ្លួន​គេ​ចុះ (…) ខ្ញុំបាននិយាយហើយថា ខ្ញុំមិនតបតរ ខ្ញុំនៅស្ងៀម។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ហៅអ្នករិះគន់​ការទិញ​រថយន្ដយោធាពីចិន ថាជា​«តិរច្ឆាន»

សុទ្ធតែជា«តិរច្ឆាន»! នេះ ជា​ការ​អះអាងឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃចន្ទនេះ ដើម្បីហៅក្រុមអ្នកវិភាគ និងមន្ត្រីគណបក្ស​ប្រឆាំង ដែលរិះគន់​ការទិញ​រថយន្ដ​យោធាចិន កាលពីប៉ុន្មាន​​សប្ដាហ៍មុន ថាជាការចំណាយខុសពេលវេលា និងមិនចំ​ទិសដៅ។ ...
កម្ពុជា

ហ៊ុន សែន ធ្លោយឲ្យដឹង​ពី​សម្ព័ន្ធភាព រវាង​កងទ័ព​និង​ក្រុមហ៊ុន​ឯកជន

ការប្រកាសប្រើលុយ របស់ក្រុមហ៊ុនឯកជន ឬក្រុមឧកញ៉ា ដើម្បីទិញរថយន្ដ​យោធា​ពីចិន យកមក​បំពាក់​ឲ្យកងកម្លាំងជាតិ បានតម្រូវឲ្យលោក ហ៊ុន សែន បញ្ចេញប្រតិកម្ម ដើម្បីការពារ​នយោបាយ​របស់លោក​មួយនេះ រហូតលោកបានធ្លោយមាត់ ឲ្យដឹងថា នៅ​ក្នុងព្រះរាជាណាចក្រ​អច្ឆរិយៈ ...
កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.