ដំណឹងបារាំង

នាយក​ផ្នែក​រចនាម៉ូដ​នៃយីហោ «CHANEL» ទទួល​មរណភាព

ពិភពរចនាម៉ូដ បានបាត់បង់មនុស្សដ៏សំខាន់ម្នាក់ នៅក្នុងថ្ងៃនេះ។ លោក «Karl Lagerfled» នាយកផ្នែករចនាម៉ូដ នៃយីហោ «CHANEL» បានទទួលមរណភាព ក្នុងជន្មាយុ៨៥ឆ្នាំ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ នៅឯមន្ទីរពេទ្យអាមេរិក នៃរដ្ឋធានីប៉ារីស។

ដំណឹងដ៏រន្ធត់ត្រូវបានឲ្យដឹងដំបូងឡើយ ដោយទស្សនាវដ្ដីបារាំងដ៏ធំមួយ ឈ្មោះ «Paris Match»។ ប៉ុន្តែនៅបន្តិចក្រោយមក ដំណឹងនេះត្រូវបានបញ្ជាក់ជាផ្លូវការ ដោយក្រុមហ៊ុន «CHANEL»។ កាលពីប៉ុន្មាននាទីមុន ទំព័រទ្វីសធើររបស់ក្រុមហ៊ុនយក្ស ផ្នែករចនាម៉ូដមួយនេះ ទើបនឹងបង្ហោះរូបថតរបស់លោកមួយសន្លឹក ដោយសរសេរអមបញ្ជាក់ថា៖

«ជាមួយក្ដីក្រៀមក្រំដ៏ជ្រាលជ្រៅ ដែលក្រុមហ៊ុន “CHANEL” មានក្ដីសោកស្ដាយនឹងប្រកាស ពីមរណភាពរបស់លោក “Karl Lagerfeld” នាយកទទួលបន្ទុករចនាម៉ូដរបស់ក្រុមហ៊ុនយើង តាំងពីឆ្នាំ១៩៨៣។»

សុខភាពលោក «Karl Lagerfeld» បានធ្លាក់ចុះទ្រុឌទ្រោម តាំងពីច្រើនសប្ដាហ៍មកហើយ។ ការបង្ហាញខ្លួនជាសាធារណៈ លើកចុងក្រោយបង្អស់របស់លោក ក៏បានបង្ហាញឲ្យដឹងដែរថា កំពូលអ្នករចនាម៉ូដ​ជាតិអាល្លឺម៉ង់​រូបនេះ មានសុខភាពចុះខ្សោយដ៏ខ្លាំងដែរ។ នៅខែមករាកន្លងមកនេះ លោកមិនបានចូលរួម ក្នុងការបង្ហាញម៉ូដដ៏ធំរបស់ក្រុមហ៊ុនលោកនោះទេ។

លោក «Karl Lagerfeld» មិនមានកូនទេ រីឯមូលហេតុនៃមរណភាពរបស់លោក ក៏មិនត្រូវបានបង្ហើបឲ្យដឹងដែរ៕

លោក «Karl Lagerfeld» បង្ហាញខ្លួនក្នុងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨។ (រូបថតលើទ្វីសធើរ)


លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

តើ​«ជំងឺ​ធ្លាក់​ទឹកចិត្ត» អាច​ធ្វើ​ឱ្យ​អ្នក​ស្លាប់​បាន​ដែរ​ឬទេ?

មនុស្សដែលជួបរឿងបរាជ័យ មានអារម្មណ៍ថាអស់សង្ឃឹម និងបាក់ទឹកចិត្ត មិនប្រាកដជា មាន«ជំងឺ​ធ្លាក់​ទឹកចិត្ត»​នោះទេ តែអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត ច្បាស់ណាស់ ថាពួកគេ ប្រាកដជាមានអារម្មណ៍អស់សង្ឃឹម និងជួបនូវ​បទពិសោធបរាជ័យក្នុងជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ ជំងឺធ្លាក់ទឹកចិត្ត មិនអាចសម្លាប់អ្នក​ដោយផ្ទាល់ ...
កីឡា និងបច្ចេកវិទ្យា

អាជ្ញាកណ្ដាល​គាំងបេះដូង​ស្លាប់​ក្នុង​ការ​​ប្រកួត លើ​ភ្នំ​​ខ្ពស់​ជាង​៤គីឡូម៉ែត្រ

អាជ្ញាកណ្ដាលបាល់ទាត់មួយរូប អាយុ៣២ឆ្នាំ បានទទួលមរណភាព នៅខណៈការប្រកួតកំពុងប្រព្រឹត្តិទៅ នៅនាទី​ទី៤៩ រវាងក្រុម «Always Ready» និងក្រុម «Oriente Petrolero» នៅក្នុងក្រុង «El ...
កម្ពុជា

២ម៉ឺន​ផោន ៖ មិត្តស្រី​បុរសជាតិ​អង់គ្លេសថា ប្រជាជន​ខ្មែរ​មាន​ចិត្តល្អ​ណាស់

កញ្ញា «Alana Fonseca» មិត្តស្រី​របស់បុរសជាតិអង់គ្លេស ដែលកំពុងរង់ចាំ ប្រាក់រៃ​អង្គាស​ចំនួន ២ម៉ឺន​ផោន ដើម្បីប្រគល់ឲ្យមន្ទីរពេទ្យ នៅកម្ពុជានោះ បានថ្លែង​នៅថ្ងៃ​នេះ​ថា ប្រជាជនខ្មែរ មានទឹកចិត្តល្អណាស់ ហើយថា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.