ដំណឹងបារាំង

Covid-19៖ នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង មាន​ករណី​ឆ្លង​៥០នាក់

នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង ដែលកំពុងធ្វើដំណើរ លើមហាសាគរ អាត្លង់ទិក បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួនសម្រេចពន្លឿន ការវិលត្រឡប់មកកាន់ទឹកដីបារាំងវិញ យ៉ាងលឿនតាមតែអាចធ្វើបាន បន្ទាប់ពីរកឃើញ ករណីឆ្លងជំងឺ «Covid-19» នៅលើនាវា។

ក្រសួងកងទ័ព​របស់​ប្រទេស​បារាំង បានប្រកាសនៅថ្ងៃសុក្រ ទី១០ ខែមេសានេះថា លទ្ធផលនៃការធ្វើតេស្ដិ៍​ទៅលើ​យោធា ៦៦នាក់ នៅលើនាវា«Charles-de-Gaulle» បានបង្ហាញលទ្ធផលថា ទាហាន៥០នាក់ បានផ្ទុកមេរោគ «Covid-19»។ តែក្រសួងបានបញ្ជាក់ថា គេមិនទាន់រកឃើញ ពីករណី​«ធ្ងន់ធ្ងរ»​នៅឡើយទេ មកទល់នឹងម៉ោងនេះ ហើយថា ទាហាននៅលើនាវា បានពាក់ម៉ាស់ទាំងអស់គ្នា។

ក្រសួងបានអះអាងទៀតថា ទាហាន៣នាក់ ត្រូវបានជម្លៀសចេញ ពីនាវាយក្ស តាមឧទ្ធម្ភាគចក្រ មកកាន់ឆ្នេរ នៃប្រទេសព័រទុយហ្គាល់ មុននឹងពួកគេ ត្រូវបានបញ្ជូនជាបន្ត តាមយន្ដហោះវេជ្ជសាស្ត្រ ប្រភេទ «Falcon 900» មកកាន់មន្ទីរពេទ្យយោធា «Sainte-Anne» នៅក្រុងទូឡុង (Toulon ភាគខាងត្បូងបារាំង)។

ការជម្លៀសខាងលើ មិនមែនដោយសារទាហានទាំងបីរូប មានស្ថានភាពធ្ងន់ធ្ងរ ឬមានលក្ខណៈពិសេសជាងគេទេ តែជាការជម្លៀស ក្រោមមូលហេតុ ដើម្បី«រក្សាសមត្ថភាពវេជ្ជសាស្ត្រ» នៅលើនាវា សម្រាប់ទាហាន ដែលធ្លាក់ខ្លួនឈឺផ្សេងទៀត។

មូលហេតុដែលនាំឲ្យ ឆ្លងជំងឺដ៏ចង្រៃ ឡើងទៅលើនាវាយក្ស ខណៈនាវាកំពុងស្ថិតនៅ កណ្ដាលមហាសាគរនេះ មិនទាន់ត្រូវបានរកឃើញនៅឡើយ។ ប្រភពបានឲ្យដឹងថា នាវាមិនមានទំនាក់ទំនង ជាមួយដីគោក រាប់ចាប់តាំងពីថ្ងៃទី១៥ ខែមីនាកន្លងមក។

នាវាយក្សផ្ទុកយន្ដហោះចម្បាំងបារាំង ដែលប្រើថាមពលនុយក្លេអែរ ឈ្មោះ «Charles-de-Gaulle» មួយនេះ ជានាវាយក្សផ្ទុកយន្ដហោះចម្បាំង ទីពីរ ដែលត្រូវបានវាយលុក ដោយមេរោគ «Covid-19» បន្ទាប់ពីនាវាយក្សអាមេរិក «USS Theodore Roosevelt»។

នាវា​«USS Theodore Roosevelt» របស់សហរដ្ឋអាមេរិក ដែលបានធ្វើប្រតិបត្តិការ នៅលើមហាសាគរ ប៉ាស៊ីភិក បានវិលទៅកាន់បន្ទាយ នៅលើកោះ«Guam»វិញ កាលពីដើមខែមេសាកន្លងទៅ បន្ទាប់ពីទាហានច្រើនរយនាក់ ត្រូវបានរកឃើញ បានឆ្លងមេរោគខាងលើ។ មុនការរាតត្បាត​ដ៏សម្បើមនេះ នាវាយក្សមួយនេះ បានឈប់សំចត​នៅខេត្ត «Danang» ប្រទេសវៀតណាម កាលពីថ្ងៃទី៤ ខែមីនា៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នាយករដ្ឋមន្ត្រីបារាំង​ថ្លែងពី​«រលកទី៤» និងបន្ថែម​វិធានការ

«យើងឈានមកដល់ រលកទី៤» នេះ ជាការប្រកាសឡើង របស់នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្ដិក (Jean Castex) បន្ទាប់ពីលោក​បានបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាការពារជាតិ ដែលបានបញ្ជាក់ឲ្យដឹង ...
ដំណឹង

Covid-19៖ បារាំងបិទ​គ្រឹះស្ថានសិក្សា លើ​ផ្ទៃ​ប្រទេស និងព្រមាន​បិទព្រំដែន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់ប្រជាជាតិ លើ​ផ្ទៃ​ប្រទេស អំពីវិធានការ «បន្ទាន់» មួយចំនួន ជាពិសេសការបិទគ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បីទប់ស្កាត់ ...
កម្ពុជា

Covid-19 ៖ កម្ពុជាបន្ត​មានអ្នកជំងឺ​ស្លាប់​ម្នាក់ទៀត សរុប«៤នាក់»

បុរសវ័យ៧៥ឆ្នាំម្នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19) ក្នុងព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យ​ចំនួនអ្នកជំងឺស្លាប់ ដោយសារជំងឺរាតត្បាតនៅម្ពុជា កើនឡើងដល់«៤នាក់»។ នេះ បើតាម​សេចក្ដី​ប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.